ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 10 ក្នុងចំណោម 48 ថ្ងៃ

ជីវិតយើងតែងតែប្រែប្រួលរវាងពេលវេលានៃការចូលកាន់តែកៀកឬការដឹកនាំដែលបរាជ័យ ការពឹងផ្អែក ឬភាពឯករាជ្យដ៏ខ្លាំង។ ក្នុងនាមជាក្មេង អ្នកត្រូវបានឪពុកម្តាយដឹកនាំអ្នកអស់រយៈពេលជាយូរ។ ពួកគេបង្ហាញផ្លូវដែលត្រឹមត្រូវ ប៉ុន្តែក្រោយមក ពេលអ្នកស្ថិតក្នុងវ័យជំទង់ អ្នកកាន់តែឯករាជ្យលើខ្លួនឯង ធ្វើការសម្រេចចិត្តដោយខ្លួនឯង ទៅតាមផ្លូវខ្លួនឯង និងរស់នៅជីវិតរបស់ខ្លួនឯង។ សេរីភាពដែលអាចលត់ដំជីវិតផ្ទាល់ខ្លួនជាអ្វីមួយដែលមនុស្សគ្រប់រូបចង់បាន។ គ្មាននរណាម្នាក់តែងតែចង់ឲ្យ គេប្រាប់នូវអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើនោះទេ។ ស្របពេលនេះដែរ ការតម្រង់ទិសការដឹកនាំ និងការជួយពិតជាសំខាន់។ អ្នកប្រហែលជាធ្លាប់សប្បាយចិត្តក្នុងពេលណាមួយ ឬពេលនរណាម្នាក់បញ្ឈប់ អ្នកពីអ្វីដែលឆ្កួតឡប់ ដែលអ្នកបម្រុងនឹងធ្វើ។


នៅពេលដែលទ្រង់មានបន្ទូលថាទ្រង់ជាអ្នកគង្វាល ទ្រង់សន្យាថានឹងដឹកនាំយើង។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថាទ្រង់ នឹងចាប់យើងហើយទាញយើងទៅទិសដៅដែលទ្រង់គិតថាត្រូវនោះទេ ប៉ុន្តែទ្រង់ផ្តល់នូវជម្រើសសម្រាប់អ្នក។ ទ្រង់ចែងចាំងពន្លឺរបស់ទ្រង់លើផ្លូវដែលនាំទៅកាន់ជីវិត។


ព្រះយេស៊ូបានផ្តល់ជីវិតទ្រង់សម្រាប់អ្នកនិងដឹកនាំអ្នកទៅកាន់ជីវិតដែលអ្នកមិនអាចនឹកស្មានដល់។ ទ្រង់បានរៀបចំដំណើរផ្សងព្រេងសម្រាប់អ្នករួចរាល់ហើយ ទ្រង់ចង់ឲ្យអ្នកអាចយកឈ្នះវាលើស ពីអ្វីដែលអ្នកមើលឃើញពីខ្លួនឯង។


ទ្រង់បានបំពេញមុខងាររបស់ទ្រង់ហើយ ចុះអ្នកវិញ?


ការអនុវត្ត:


សូមគិតថាតើព្រះយេស៊ូជាអ្នកគង្វាលនៃជីវិតរបស់អ្នកឬថាតើទ្រង់គួរតែក្លាយជាអ្នកគង្វាលនៃជីវិតអ្នក។ សូមនិយាយជាមួយទ្រង់ពីបទពិសោធន៍ ពីអតីតកាលរបស់អ្នកដែល ”ត្រូវបានដឹកនាំ” និងអនុញ្ញាត្តិ ឲ្យទ្រង់បង្ហាញអ្នកពីរបៀបដែលទ្រង់ដឹកនាំមនុស្ស។


Toni Lehmann – ICF Grünheide 

អត្ថបទគម្ពីរ

ថ្ងៃ 9ថ្ងៃ 11

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ