ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 8 ក្នុងចំណោម 48 ថ្ងៃ

អ្នកយាម​ទ្វារ​ - នេះជាពាក្យដែលពិសេសលេញចេញមកកាន់ខ្ញុំនៅពេលដែលខ្ញុំអានខគម្ពីរនេះ


ព្រះយេស៊ូត្រូវបានគេហៅថាអ្នកគង្វាល​ គឺជាអ្នកគង្វាលល្អ ​វាជាការប្រៀបធៀបដែលធ្វើឲ្យយើងស្គាល់កាន់តែច្បាស់។​ ឧទាហរណ៍​ពី របៀបដែលព្រះយេស៊ូការពារ និងដឹកនាំយើង ​របៀបដែលទ្រង់យកព្រះហឬទ័យទុកដាក់ និងផ្គត់ផ្គង់មកកាន់យើង។ នេះជាលក្ខណៈរបស់ព្រះយេស៊ូ ​ហើយវាបង្កើតគ្រឹះ សម្រាប់ទំនុកចិត្តរបស់យើងចំពោះទ្រង់។​ ទ្រង់ជាអ្នកគង្វាល ហើយយើងជាកូនចៀម។


នៅខគម្ពីរបន្ទាប់ ខទី៧ ព្រះយេស៊ូបានពន្យល់ថាទ្រង់ជាទ្វារសម្រាប់ចៀម។ ដូច្នេះទ្រង់ដើរមុខងារពីរ ទ្រង់ជាអ្នកគង្វាល និងជាទ្វារស្របពេលតែមួយ។ ជាក់ស្តែងយើងក៏មានមុខងារពីរដែរ ជាចៀម និងជាឆ្មាំទ្វារ។ (វាល្អដែលយើងមានមុខងារ លើសពីចៀមត្រូវអត់?)


អ្នកយាមទ្វារធ្វើយ៉ាងណាឲ្យអ្នកគង្វាល និងចៀមអាចរកគ្នាឃើញ។ អ្នកយាមទ្វារ មិនព្យាយាមទាញចៀមចេញ នៅពេលដែលគាត់ឃើញអ្នកគង្វាលនៅឆ្ងាយនោះទេ ប៉ុន្តែគាត់ចាំរហូតដល់អ្នកគង្វាលមកដល់ ហើយដើរចូលក្រោល នេះមានន័យថាអ្នកយាមទ្វារមិនបានរុញនរណាឆ្ពោះទៅរកព្រះយេស៊ូទេ ផ្ទុយទៅវិញពួកគេចាំរហូតដល់ពេលដែលព្រះ យេស៊ូបានសម្រេចចិត្តឈានចូលក្នុងជីវិតបុគ្គលណាម្នាក់។ បន្ទាប់មកអ្នកយាមទ្វារត្រៀមខ្លួន និងធ្វើអ្វីគ្រប់យ៉ាងដោយអំណាចរបស់ពួកគេដើម្បីឲ្យចៀមនិងអ្នកគង្វាលអាចជួបគ្នា។ អ្នកយាមទ្វាររៀបចំផ្លូវ បើកទ្វារ ដល់ពេលមួយពួកគេចុចបើកសោរ វាជាពេលដែលផ្លាស់ប្តូរជីវិត។


បន្ទាប់មកអ្នកយាមទ្វារអនុញ្ញាត្តិឲ្យអ្នកគង្វាលនិងចៀមចូល ចូលមកក្នុងរកគ្នា។ ពួកគេជួយគ្នាទៅវិញទៅមកក្នុងដំណើរផ្សងព្រេងជាមួយព្រះយេស៊ូ ឆ្ពោះទៅរកសេរីភាព ភាពពេញបរិបូណ៌ និងការរស់នៅដ៏ពិត។


អ្នកយាមទ្វារស្គាល់ចៀម ដូច្នេះគាត់អនុញ្ញាត្តិឲ្យចូលតែចៀមពិតប្រាកដប៉ុណ្ណោះ ហើយអ្នកក្បត់មិនអាចចូលឡើយ។ ក្នុងពាក្យមួយបែបទៀតអាចនិយាយបានថា អ្នកយាមទ្វារស្គាល់ព្រះយេស៊ូច្បាស់ដែលគាត់អាចសម្គាល់សេចក្តីពិតចេញពីការកុហករបស់អារក្ស និងលោកិយ៍នេះ ហើយនៅពេលគាត់មានការសង្ស័យគាត់បានបិទទ្វារយ៉ាងខ្លាំងនៅមុខរបស់ខ្មាំងសត្រូវ។


តើអ្នកចង់ធ្វើជាអ្នកយាមទ្វារឬទេ?


ការអនុវត្ត:


តើតាមទ្វារណាមួយដែលអ្នកនឹងឆ្លងកាត់នៅថ្ងៃនេះ? ប្រហែលជាច្រកទ្វារចូលកន្លែងធ្វើការ ផ្ទះល្វែងដែលនៅជាប់គ្នា ឬទ្វារដែលបើកអូតូនៅផ្សារទំនើប? សូមទុកនៅ ”ស្នាមដាម” នៅនឹងទ្វារនេះហើយចងចាំ ក្នុងការធ្វើជាអ្នកយាម   ទ្វារនៅកន្លែងជាក់លាក់នេះ ដើម្បីឲ្យនរណាម្នាក់អាចទទួលបានបទពិសោធន៍ ជាមួយព្រះយេស៊ូក្នុង នាមទ្រង់ ជាអ្នកគង្វាលដ៏ល្អ។


Mirijam Buschmann – ICF Berlin

អត្ថបទគម្ពីរ

ថ្ងៃ 7ថ្ងៃ 9

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ