ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 12 ក្នុងចំណោម 48 ថ្ងៃ

ទំនុកតម្កើងជំពូក២៣ ជាព្រះគម្ពីរដែលខ្ញុំចាំមុនដំបូងគេកាលនៅក្មេង មិនថាអ្នកធំឡើងក្នុងចំណោមអ្នកគ្រិស្ទានឬក៏អត់ អ្នកប្រហែលជាធ្លាប់បានលឺព្រះគម្ពីរទំនុកតម្កើងជំពូក២៣ នេះព្រោះវាជាខគម្ពីរដែលត្រូវបានគេស្គាល់ជាងគេ។ជាថ្មីម្តងទៀតហើយ យើងត្រូវបានគេផ្តល់ឲ្យនូវរូបភាពនៃព្រះគម្ពីរសញ្ញាចាស់ជាអ្នកគង្វាលល្អ។ នៅពេលព្រះយេស៊ូបានបង្ហាញអង្គទ្រង់ថាជាអ្នកគង្វាលដ៏ល្អ។ មានរូបភាពជាច្រើនត្រូវបានឆ្លាក់ឬកំណត់ក្នុងគំនិតខ្ញុំអំឡុងពេលដែលខ្ញុំនៅជាកុមារ។


ថ្ងៃនេះខ្ញុំនឹងដកយកចេញនូវទ្រង់ទ្រាយ”រូបភាពកាលពីកុមារភាព” របស់ខ្ញុំ ហើយសុំព្រះនូវទស្សនៈថ្មីនៃព្រះគម្ពីរទំនុកតម្កើងសម្រាប់ស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំ។ ព្រះវិញ្ញាណបរិសុទ្ធ តើកិច្ចការថ្មីអ្វីដែលទ្រង់ចង់បើកបង្ហាញមកកាន់ខ្ញុំតាមរយៈព្រះគម្ពីរទំនុកតម្កើងជំពូក២៣?


ខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ


ប្រសិនបើខ្ញុំដាក់ព្រះយេស៊ូនៅចំចំណុចកណ្តាលនៃជីវិតរបស់ខ្ញុំហើយអនុញ្ញាត្តិឲ្យទ្រង់ដែលជាអ្នកគង្វាល ដឹកនាំខ្ញុំនោះខ្ញុំនឹងមិនខ្វះអ្វីសោះ។  ខ្ញុំអាចទទួលបានការផ្គត់ផ្គង់និងសន្តិភាពពីព្រះ  ដែលទ្រង់ចង់ផ្តល់មកកាន់ខ្ញុំក្នុងគ្រប់ស្ថានភាពនៃជីវិត អស្ចារ្យ  មែន ពីតជាការសន្យាដ៏អស្ចារ្យ  មែន!


វាមិនសំខាន់ទេថាអ្នកនៅក្នុងដំណាក់កាលនៃជីវិតមួយណាឬស្ថិតក្នុងស្ថានភាពណា សូមដាក់ព្រះយេស៊ូនៅចំណុចកណ្តាលនៃជីវិតអ្នកនោះអ្នកនឹងមានអ្វីគ្រប់យ៉ាង។


អ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ សូម្បីតែស្រ្តីមេម៉ាយដែលមិនដឹងថាត្រូវគ្រប់គ្រងអ្វីគ្រប់យ៉ាងដោយខ្លួនឯងដោយរបៀបណា។ សូមដាក់ព្រះយេស៊ូនៅចំណុចកណ្តាលនៃជីវិតអ្នក ក៏ដូចជាក្នុងការឧបសគ្គនៃកាងារ សូមនៅតែដាក់ព្រះយេស៊ូនៅចំណុចកណ្តាល។


ប្រសិនបើអ្នកនឿយហត់និងអស់កម្លាំងនឹងជីវិត សូមដាក់ព្រះយេស៊ូនៅចំណុចកណ្តាលវិញ ព្រោះថាទ្រង់ជាម្នាក់ដែលថ្វើឲ្យអ្នកស្រស់ស្រាយជាថ្មី។


អ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ទោះបីជាអ្នកមានមុខងារខាងដឹកនាំហើយអ្នកមិនមានអារម្មណ៍ក្នុងការដឹកនាំក៏ដោយ សូមអនុញ្ញាត្តិឲ្យព្រះយេស៊ូដឹកនាំអ្នកនោះអ្នកនឹងមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ។


ការអនុវត្ត:


១ សូមបានអធិស្ឋាននូវគម្ពីរទំនុកតម្កើងហើយផ្សារភ្ជាប់នឹងស្ថានភាពរបស់អ្នក។ 


ប្រាប់ឈ្មោះ ឧបសគ្គ និងអ្វីដែលអ្នកចង់ឲ្យអ្នកគង្វាលធ្វើសម្រាប់អ្នក។


២ តើនៅផ្នែកណាដែលអ្នកបានដកយកព្រះយេស៊ូដែលជាអ្នកគង្វាលអ្នកចេញ? 


តើអ្នកគិតយ៉ាងម៉េច បានជាធ្វើដូចនេះ?


Miriam Hilliger – ICF Berlin

អត្ថបទគម្ពីរ

ថ្ងៃ 11ថ្ងៃ 13

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ