ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 13 ក្នុងចំណោម 48 ថ្ងៃ

កូនស្រីរបស់ខ្ញុំពិតជាអស្ចារ្យ  មែនទែន ចិត្តល្អ និងមានថាមពលដែលមិនចេះអស់ ទោះបីជាយ៉ាងណា ថាមពលដ៏ខ្លាំងរបស់នាងនាំឲ្យមានយប់មួយដ៏អាក្រក់នៅក្នុងឆ្នាំដំបូងរបស់នាង។ នាងស្ទើរតែមិនដែលស្គាល់ថាការដេកពេលថ្ងៃជាអ្វី។ ការដេកមិនបានគ្រប់គ្រាន់ ជះឥទ្ធិពលមកកាន់ខ្ញុំ នៅថ្ងៃខ្លះ វាបណ្តាលឲ្យខ្ញុអស់កម្លាំង ពេលខ្លះខ្ញុំសឹងតែបាត់បង់ក្តីសង្ឃឹមថាស្ថានភាពនេះមិនអាចផ្លាស់ប្តូរឡើយ។ ជាញឹកញាប់ខ្ញុំតែងលឺថា “នេះគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ” ចុះបើអ្វីគ្រប់យ៉ាងនៅតែបែបនេះរហូតនោះ?


បើសម្លឹងមើលក្រោយ ខ្ញុំអាចនិយាយបានថា វាគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ។ សព្វថ្ងៃនេះនាងគេងបានគ្រប់គ្រាន់ហើយជារៀងរាល់ព្រឹកខ្ញុំនៅតែសប្បាយចិត្តដែលខ្ញុំអាចដេកបានយ៉ាងស្រួលនៅយប់បន្ទាប់។


បើតាមការពិតទៅ ជ្រលងឧបសគ្គនេះអាចនឹងខុសគ្នាពីឧបសគ្គដែលអ្នកកំពុងឆ្លងកាត់ ប្រហែលជាអ្នកធ្លាប់ឆ្លងកាត់ជ្រលងនៃឧបសគ្គរបស់អ្នកជាច្រើនឆ្នាំ។ក្នុងករណីណាក៏ដោយ ខ្ញុំចង់លើកទឹកចិត្តអ្នកនៅថ្ងៃនេះថា សូមកុំអស់សង្ឃឹម ឧបសគ្គគឺមានការចាប់ផ្តើម ហើយក៏មានទីបញ្ចប់ដែរ។


នៅក្នុងការតម្រង់ទិស អ្នកគង្វាលដឹកនាំចៀមពីវាលស្មៅខៀវស្រងាត់ទៅកាន់វាលស្មៅមួយទៀត។  ភាគច្រើនងងឹតនិងមានជ្រលងជ្រៅនៅចន្លោះវាលស្មៅខៀវស្រងាត់នេះ។ តួនាទីអ្នកគង្វាលគឺដឹកនាំចៀមរបស់គាត់ទៅតាមផ្លូវដែលមានសុវត្ថិភាពឆ្លងកាត់ជ្រលងនេះ។ អ្វីដែលសំខាន់គឺចៀមទុកចិត្តម្ចាស់ខ្លួននិងមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលនៅជិតម្ចាស់។នៅពេលពួកគេស្ថិតក្នុងគ្រោះថ្នាក់ វង្វេងចេញពីផ្លូវអ្នកគង្វាលអាចកែតម្រូវផ្លូវរបស់ចៀមជាមួយនឹងដំបងរបស់គាត់។ ដំបងនោះផ្តល់ឲ្យចៀមទទួលបានសុវត្ថិភាពព្រោះថាអ្នកគង្វាលឃ្វាលពួកគេនឹងដំបងនោះ។


ប្រសិនបើអ្នកកំពុងឆ្លងកាត់ជ្រលងភ្នំក្នុងពេលបច្ចុប្បន្ននេះ សូមបានសម្លឹងមើលទៅកាន់ព្រះយេស៊ូ ដែលជាអ្នកគង្វាលរបស់អ្នក។ សូមឲ្យទ្រង់ជាអ្នកគ្រប់គ្រង។ សូមស្តាប់សម្លេងទ្រង់ ស្វែងរកដំបងរបស់ទ្រង់ ទ្រង់ស្គាល់ពីផ្លូវដែលត្រូវទៅកាន់វាលស្មៅខៀវខ្ចី ហើយនៅពេលដែលអ្នក’នៅលើភ្នំ’ម្តងទៀត សូមចងចាំថាអ្នកទៅដល់ទីនោះដោយខ្លួនឯងនោះទេ។ ជ្រលងភ្នំនៃជីវិតវាពិបាកសូមកុំព្យាយមចេញពីជ្រលងភ្នំនេះដោយកម្លាំងផ្ទាល់ខ្លួន ប៉ុន្តែសូមនៅជាប់នឹងអ្នកគង្វាល។ អ្នកមិននៅតែឯងនោះទេ។


ការអនុវត្ត:


១ សូមស្តាប់ចម្រៀង “Hills and Valleys”​ ច្រៀងដោយTauren Wells


២ សូមបានដាក់ម៉ោង​រោ​ទិ៍ក្នុងទូរស័ព្ទរបស់អ្នកជាមួយនឹងប្រយោគ “យើងនៅជាមួយឯង សូម្បីតែថ្ងៃនេះក៏ដោយ។ ព្រះយេស៊ូ”


Miriam Hilliger – ICF Berlin

អត្ថបទគម្ពីរ

ថ្ងៃ 12ថ្ងៃ 14

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ