ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 48 ក្នុងចំណោម 48 ថ្ងៃ

តើអ្វីដែលធ្វើឲ្យទ្រង់ខ្ញាល់យ៉ាងនេះ? 


តើទ្រង់កំពុងមានបញ្ហាអំពីវាសនារបស់ឡាសារ ឬក៏ទាក់ទងទៅនឹងការស្លាប់របស់គាត់? 


តើមកពីស្ថានភាពនោះរំខានទ្រង់  ឬ ការរំខានពីអ្នកចោមរោមមើល ឬ ដោយស្រ្តីនោះ…..? 


ការរំជួល​ព្រះ‌ហឫទ័យ វគ្គទី ១: ខគម្ពីរទី ៣៣

ពេល​ព្រះ‌យេស៊ូ​ឃើញ​នាង​ម៉ារី និង​ជន‌ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង យំ​ដូច្នេះព្រះអង្គ​មានការរំជួល​ព្រះ‌ហឫទ័យ ហើយ​រន្ធត់​ជា​ខ្លាំង​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។


ព្រះយេស៊ូទតឃើញពីសេចក្តីស្លាប់ដែលបានកើតឡើងលើមនុស្សទាំងនោះ។ 


ទ្រង់ឃើញភាពក្រៀមក្រំនិងភាពឈឺចាប់នៅក្នុងកែវភ្នែករបស់ពួកគេ 


និងទទួលបានបទពិសោធន៍នៃកំហឹងទៅកាន់ទ្រង់។ 


ព្រះយេស៊ូមិនទាន់ត្រៀមខ្លួន ដើម្បីឲ្យសេចក្តីស្លាប់កើតឡើងទេ ទ្រង់ក៏បានធ្វើសកម្មភាពភ្លាម។


ការរំជួល​ព្រះ‌ហឫទ័យ វគ្គទី ២; ខគម្ពីរ ៣៧ + ៣៨

ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ ម្ដេច​ក៏​លោក​មិន​ធ្វើ​ឲ្យ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។ 


ព្រះ‌យេស៊ូមានការ​រំជួល​ព្រះ‌ហឫទ័យ​ម្ដង​ទៀត រួច​ទ្រង់ក៏បានយាង​ទៅ​ផ្នូរ។ 


ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​បាំង​នៅ​មាត់​រូង។


ប្រសិនបើព្រះជាអ្នកបង្កើតរាល់គ្រប់អ្វីៗ ហេតុអ្វីបានជាទ្រង់មិនបញ្ឃប់ភាពស្រេកឃ្លាននិងភាពរងទុក្ខនៅលើពិភពលោកនេះ? 


ហេតុអ្វីទ្រង់មិនការពារកុំឲ្យមានគ្រោះទុរភិក្សនិងគ្រោះមហន្តរាយផ្សេងៗ?


ខ្ញុំអាចឆ្លុះបញ្ចាំងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំតាមរយៈរឿងនេះ។ ជាញឹកញ៉យខ្ញុំតែងតែលាក់បាំងបញ្ហារបស់ខ្ញុំនៅក្នុងរូងមួយដ៏ងងឹតហើយបិទវាជិត ដែលមានន័យថាសូម្បីតែព្រះយេស៊ូក៏មិនអាចមកជិតខ្ញុំបានដែរ ជំនួសឲ្យការកត់សម្គាល់ពីឥរិយាបថរបស់ខ្លួននិងលន់តួ ខ្ញុំបែរជាសង្ស័យពីអំណាចរបស់ព្រះជាម្ចាស់ទៅវិញ។ 


មានភាពអាម៉ាស់ បន្ទាប់មកខ្ញុំបានដឹងថាព្រះគុណរបស់ព្រះអស្ចារ្យ   ប៉ុណ្ណា។ 


ទ្រង់មិនព្រងើយកន្តើយនឹងវាសនារបស់យើងនោះទេ។ ទ្រង់រងទុក្ខជាមួយយើងហើយទ្រង់ទទួលស្គាល់និងដឹងពីភាពឈឺចាប់របស់យើង។ ទោះបីជាយើងឈរឆ្ងាយពីផ្លូវរបស់ទ្រង់ ក៏ទ្រង់នៅតែត្រៀមរួចរាល់ក្នុងការចូលទៅរូងដ៏ងងឹត ដើម្បីប្រទានជីវិតថ្មីមកកាន់យើងគ្រប់គ្នា។  


ការអនុវត្ត:




តើអ្នកធ្លាប់កប់រឿងផ្សេងៗក្នុងរូងហើយបំភ្លេចវាចោលដែរទេ? 


តើមានថ្មអ្វីខ្លះដែលអុ្នកអាចរុញចោល ដើម្បីឲ្យព្រះយេស៊ូអាចនិយាយទៅកាន់បញ្ហារបស់អ្នកបាន?


Mike Schmidt - ICF Reutlingen

អត្ថបទគម្ពីរ

ថ្ងៃ 47

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ