ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 41 ក្នុងចំណោម 48 ថ្ងៃ

ដើមទំពាំងបាយជូរគឺផ្គុំដោយដើមនិងឬសរបស់វា។ វាបញ្ចូនជីវជាតិចិញ្ចឹមនិងទឹកពីដីទៅកាន់មែក។ ព្រះយេស៊ូធ្វើការអះអាងយ៉ាងមុតមាំពីអង្គទ្រង់ គឺនៅពេលដែលទ្រង់មានបន្ទូលថា “ខ្ញុំជាឬសនៃជីវិតរបស់អ្នក ហើយរាល់ជីវជាតិទាំងអស់គឺមកពីខ្ញុំ។ ដំបូងគឺដើមទំពាំងបាយជូរ (មែក) និងបន្ទាប់មកគឺផលផ្លែ។ តើអ្នកចង់ធ្វើអំពើល្អដែរទេ? ខ្ញុំហ្នឹងហើយជាឬសហើយអ្នកជាមែក។”


ចុះយើងវិញ? យើងជាម្នាក់ដែលនឹងបង្កើតផលផ្លែ។ យើងគឺជាដើមទំពាំងបាយជូរដែលបង្កើតផលផ្លែនិងចេញផលផ្លែដូចជា៖


សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស​មេត្តា ជំនឿ (កាឡាទី 5)


យោងតាមព្រះគម្ពីរ ផលផ្លែដែលល្អគឺជាមនុស្សដែលស្គាល់ព្រះយេស៊ូតាមរយៈអ្នក ដូច្នេះនៅពេលយើងរស់នៅក្រោមពន្លឺព្រះអាទិត្យនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះ នៅក្នុងដួងចិត្តនិងគំនិតរបស់យើង ហើយនៅពេលដែលយើងនៅជាប់ជាមួយព្រះយេស៊ូនោះយើងនឹងនាំមកនូវផលផ្លែល្អ ហើយមនុស្សដែលឃើញការនេះ គេនឹងភ្ញាក់ផ្អើលដោយសារព្រះ។


តើអ្នកមានដឹងពីមូលហេតុថា ហេតុអីបានជាគុណភាពនៃផលផ្លែរបស់អ្នកមានសារៈសំខាន់ដែរទេ? យើងត្រូវបានទទួលការយកចិត្តទុកដាក់ពីព្រះបិតារបស់យើង និងទទួលបានការមើលថែពីព្រះយេស៊ូ ហើយផ្លែទំពាំងបាយជូរនឹងលូតលាស់។ អ្នកដែលដើរកាត់ចម្ការទំពាំងបាយជូរ ហើយឃើញធុងពោរពេញដោយទំពាំងបាយជូរទុំពោរពេញដោយក្តីស្រលាញ់ អំណរ និងសន្តិភាព នឹងសួរដោយភ្ញាក់ផ្អើលថា:” តើចម្ការទំពាំងបាយជូរនេះជារបស់អ្នកណា?” ហើយអ្នកនឹងចង្អុលឡើងលើ ហើយនិយាយថា : “ជាកម្មសិទ្ធិរបស់ព្រះដែលមានអំណាចខ្លាំងក្លា”


ព្រះ‌បិតា​របស់​ខ្ញុំ​សម្តែង​សិរី‌រុងរឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។ (យ៉ូហាន ១៥:៨)


នេះជាហើយ ជាមូលហេតុ ដែលសំខាន់សម្រាប់ព្រះជាម្ចាស់ ដែលយើងអាចបង្កើតផលផ្លែ។ ហើយនេះក៏ជាមូលហេតុដែលសំខាន់ ក្នុងការនៅជាប់ជាមួយព្រះយេស៊ូ។


ការអនុវត្ត: 


សូមបើកភ្នែកអ្នក ដើម្បីកត់សម្គាល់មើលពីរបៀបដែលមនុស្សចង់ដឹង ចង់ស្គាល់ពីអ្នកនៅថ្ងៃនេះ។ 


ឧទាហរណ៍ ប្រសិនបើមាននរណាម្នាក់ សរសើរអ្នក អ្នកអាចនិយាយថា :” ខ្ញុំធ្លាប់ជាមនុស្សដែលមិនសូវមានអំណរ (ភាពអត់ធ្មត់ ឬ ភាពរួសរាយ) ប៉ុន្តែតាំងពីខ្ញុំទទួលបានបទពិសោធន៍ ពីរបៀបដែលព្រះយេស៊ូប្រទានឲ្យខ្ញុំនូវអំណរយ៉ាងលើសលប់ និងពីអត្ថន័យនៃជីវិតមក ខ្ញុំចាប់ផ្តើមផ្លាស់ប្តូរពីខាងក្នុង។ ខ្ញុំពិតជាអរគុណព្រះសម្រាប់កិច្ចការនេះណាស់”


Jörg Gräfingholt - ICF Freiburg

អត្ថបទគម្ពីរ

ថ្ងៃ 40ថ្ងៃ 42

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ