ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 45 ក្នុងចំណោម 48 ថ្ងៃ

ឡាសារ បានស្លាប់ហើយ!  ជាដំណឹងដ៏សោកសៅ ក្រុមគ្រួសាររបស់គាត់និងមិត្តរបស់គាត់ពិតជាក្រៀមក្រំ និងសោកស្ដាយណាស់។  ហេតុអ្វីបានជាព្រះជាម្ចាស់ ឲ្យការនេះកើតឡើង? 


ហេតុអ្វីបានជាទ្រង់ មិនធ្វើអ្វីទាល់តែសោះ? ពួកគេបានអធិស្ឋានយ៉ាងមុតមាំថាទ្រង់នឹងព្យាបាលគាត់។ 


ហេតុអ្វីបានជាទ្រង់មិនយាងមក? ឥឡូវនេះ វាបានចប់ហើយ។ វាយឺតពេលក្នុងការធ្វើអ្វី ទាំងអស់។ ឥឡូវនេះសូម្បីតែព្រះក៏មិនអាចធ្វើអ្វីបានដែរ។ 


ឈប់សិន!ភាពជាក់ស្ដែងគឺនាងម៉ាថា បានដើរមុនគេមួយជំហានទៅហើយ។ គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់ព្រះយេស៊ូនោះទេ។ តើយើងមានដឹងដែរទេ? សមត្ថភាពរបស់ព្រះជាម្ចាស់ហួសពីការស្រមើស្រមៃរបស់យើង។ តើនរណាអាចរំពឹងគិតថាព្រះជាម្ចាស់និងដោះស្រាយស្ថានភាពនេះដោយឲ្យលោកឡាសារ


រស់ឡើងវិញ?


ប្រសិនបើយើងនិយាយអោយស្មោះត្រង់ទៅ  យើងប្រហែលជាបោះបង់ក្តីសង្ឃឹមមុន ឬ និងក្រោយជាមិនខាន។ គឺគ្មានអ្វីសេសសល់ សួរថាតើព្រះបានធ្វើអ្វី? ទ្រង់មិនបានអស់សង្ឃឹមឡើយនៅពេលដែលឡាសារស្លាប់ នេះជាគម្រោងការរបស់ទ្រង់។ 


ទ្រង់ជ្រាបថា ឡាសារ នឹងរស់ឡើងវិញ។ បើតាមគំនិតរបស់យើងការអស្ចារ្យ  នេះពិតជាមិនគួរឲ្យជឿ ប៉ុន្តែសម្រាប់ព្រះវាគ្រាន់តែជាគម្រោងការមួយរបស់ទ្រង់តែប៉ុណ្ណោះ ។


ខ្ញុំដឹងថាវាពិបាកប៉ុណ្ណា ក្នុងការជឿទៅលើអ្វីមួយដែលរាងកាយរបស់យើងធ្វើមិនបាន វាគឺមិនអាចទៅរួច ប៉ុន្តែយើងត្រូវចងចាំថា ព្រះរបស់យើងជានរណា ប្រៀបទៅនឹងស្ថានភាពដែលយើងគិតថាគ្មានសង្ឃឹម។


ទ្រង់ជាអ្នកបង្កើតសាកលលោកទាំងមូល។ ទ្រង់បានផ្ដល់ជីវិតមកកាន់យើងហើយអាចដកយកទៅវិញគ្រប់ពេលវេលា។ ទ្រង់ជាព្រះតែមួយដែលព្យាបាលជំងឺនឹងយកឈ្នះលើសេចក្តីស្លាប់។ ប្រសិនបើមាននរណាម្នាក់អាចធ្វើដូចជាទ្រង់បាន ម្នាក់នោះគឺជាព្រះ។


ការអនុវត្ត:




ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាព ដែលមើលទៅដូចជាគ្មានសង្ឃឹមសម្រាប់អ្នក សូមសួរខ្លួនឯងថាតើមានមធ្យោបាយឬដំណោះស្រាយណាមួយដែលអ្នកមើលមិនឃើញដែរទេ។ 


ចូរសម្រេចត្តនៅពេលណាដែលអ្នកចង់ជឿទុកចិត្តលើព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់ដោះស្រាយបញ្ហាសម្រាប់អ្នក។


Leoni Schmidt - ICF Reutlingen

អត្ថបទគម្ពីរ

ថ្ងៃ 44ថ្ងៃ 46

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ