ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 43 ក្នុងចំណោម 48 ថ្ងៃ

តើចាំដល់យូរប៉ុណ្ណា…? តើខ្ញុំត្រូវចាំរហូតដល់ពេលខ្ញុំស្វែងរកការងារបានមែនទេ? តើត្រូវចាំរហូតដល់ខ្ញុំឬអ្នកនៅជិតខ្ញុំមានសុខភាពល្អមែនទេ? តើត្រូវចាំដល់ពេលណាទើបខ្ញុំអាចយកឈ្នះភាពភ័យខ្លាចដែលឃាំងខ្ញុំមិនឲ្យមានសេរីភាពបាន?


តើដល់ពេលណាទើបទំនាក់ទំនងខ្ញុំជាមួយដៃគូរខ្ញុំមានភាពពោរពេញឡើងវិញ? តើដល់ពេលណាទើបបញ្ហាខាងហិរញ្ញវត្ថុរបស់ខ្ញុំត្រូវបានដោះស្រាយ?


ប្រហែលជាអ្នកបានអធិស្ឋាន ហើយសម្តែងចិត្តស្មោះចំពោះព្រះជាម្ចាស់ ប៉ុន្តែវាមើលទៅដូចជាអ្នកត្រូវបានដាក់ផ្អាកឲ្យរង់ចាំ។ តើព្រះពិតជាមិនបានឮពីអ្នកមែនទេ? ឬប្រហែលជាអ្នកមិនបានបង្ហាញពីខ្លួនអ្នកឲ្យបានច្បាស់លាស់ គ្រប់គ្រាន់?


ម៉ាថានិងម៉ារី ប្រហែលជាមានបទពិសោធន៍នៃអារម្មណ៍ស្រដៀងនេះ។  បងប្អូនប្រុសរបស់នាងគឺ ឡាសារ ឈឺធ្ងន់ធ្ងរ ហើយពួកគេបានបញ្ចូនមនុស្សឲ្យទៅប្រាប់សារនេះទៅកាន់ព្រះយេស៊ូ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់​កំពុង​តែ​មាន​ជំងឺ» (យ៉ូហាន ១១:៣)


“ព្រះយេស៊ូ នេះជាដំណឹងបន្ទាន់ អំពីលោកឡាសារ។  មិនមែនអ្នកដទៃទេ គឺជាមិត្តជិតស្និទ្ធរបស់ទ្រង់ដែលកំពុងត្រូវការទ្រង់។ យើងត្រូវការទ្រង់នៅទីនេះ ឥឡូវនេះ!”


ប៉ុន្តែព្រះយេស៊ូមិនបានចេញទៅភ្លាមៗនោះទេ ផ្ទុយទោវិញ ទ្រង់បានឆ្លើយតបចំពោះដំណឹងនេះដោយផ្តល់នូវបរិបទថ្មីទៅវិញ។ ទ្រង់ផ្លាស់ប្តូរទស្សនៈនិងការផ្តោតអារម្មណ៍របស់ទ្រង់។ 


ទ្រង់មានបន្ទូលថា: "ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ឲ្យ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​សម្តែង​សិរី‌រុងរឿង​វិញ .” (យ៉ូហាន ១១:៤)


ខ្ញុំទទួលបានបទពិសោធន៍បែបនេះជាញឹកញាប់។ ខ្ញុំមើលឃើញតែពីតម្រូវការភ្លាមៗរបស់ខ្ញុំ គឺ “ជម្ងឺ”។ ខ្ញុំអនុញ្ញាត្តិឲ្យវាចូលមកហើយខ្ញុំមានភាពភ័យខ្លាច ពីស្ថានភាពដែលកំពុងដឹកនាំខ្ញុំ ហើយនៅពេលខ្ញុំមានអារម្មណ៍ថា ដូចជាត្រូវដាក់ទុកឲ្យរង់ចាំ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំមិនយល់ពីសេចក្តីស្រលាញ់របស់ព្រះ។

ប៉ុន្តែតាមការមើលឃើញរបស់ព្រះ គឺវាមានអ្វីលើសនឹងទៅទៀត។  វាជាក់ស្តែងណាស់ថា ចំពោះព្រះគឺគ្មានអ្វីដែលមិនអាចទៅរួចឡើយ។  ក្តីស្រលាញ់របស់ទ្រង់ធំធេងលើសអ្វីដែលយើងនឹកមិនដល់ ហើយតែងតែស្ថិតស្ថេរជានិច្ច ទោះបីជាខ្ញុំមើលមិនឃើញ ឬមិនទទួលបានអារម្មណ៍ អ្វីក្នុងអំឡុងពេលនោះក៏ដោយ។


តើអ្នកកំពុងតែជួបបទពិសោធន៍នៃ "ជម្ងឺ"នៅក្នុងជីវិតអ្នកមែនទេ?


ព្រះយេស៊ូមានព្រះបន្ទូលថា: “ខ្ញុំជាព្រះរស់ឡើងវិញនិងជាជីវិត” ទ្រង់ចង់ឲ្យអ្នកទទួលបានបទពិសោធន៍ អំណាចនៃការរស់ឡើងវិញរបស់ទ្រង់។ ទ្រង់អាចស្តារក្តីសុបិន្តរបស់អ្នកឡើងវិញ ស្តារទំនាក់ទំនងរបស់អ្នក រំដោះអ្នកឲ្យមានសេរីភាពពីភាពតប់ប្រមល់ ផ្តល់ឲ្យអ្នកនូវក្តីសង្ឈឹមថ្មី ទោះបីជាពេលរបស់ទ្រង់ ខុសពីអ្វីដែលចិត្តយើងចង់បានក៏ដោយ។


ការអនុវត្ត:


តើអ្នកមានស្គាល់នរណាម្នាក់នៅក្នុងជីវិតរបស់អ្នកដែលកំពុងស្ថិតនៅ


ក្នុងស្ថានភាពពិបាកដែរទេ? តើនៅថ្ងៃនេះ អ្នកអាចធ្វើអ្វីពិសេសខ្លះដើម្បីលើកទឹកចិត្តគាត់?


Rainer und Helga Arndt - ICF Balingen

អត្ថបទគម្ពីរ

ថ្ងៃ 42ថ្ងៃ 44

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ