ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 44 ក្នុងចំណោម 48 ថ្ងៃ

ដើរតាមព្រះយេស៊ូមិនមែនមានន័យថាជីវិត នឹងតែងតែចែងចាំងដូចព្រះអាទិត្យនិងឥន្ធនូទេ។ វាមិនមែនមានន័យថាយើងនឹងមិនជួបបញ្ហាដោយសារយើងដើរតាមព្រះយេស៊ូ។ ប៉ុន្តែទ្រង់អាចផ្លាស់ប្តូររបៀបដែលយើងដោះស្រាយជាមួយបញ្ហាទាំងអស់នោះបាន។


យើងដឹងថាយើងគួរចាត់ទុកបញ្ហា ជាឱកាសដើម្បីឃើញពីសិរីរុងរឿងរបស់ព្រះ។  ពេលខ្លះយើងបានកំណត់អត្ថន័យនៃការរងទុក្ខទៅជាភាពងាយស្រួល។  តើវាពិតជាងាយស្រួលមែនទេ នៅពេលដែលយើងមានតែគំនិតអវិជ្ជមាននៅពេលជួបកាលៈទេសៈណាមួយបែបនោះ?


ហេតុអ្វីបានជាការនេះកើតឡើងចំពោះខ្ញុំ? ព្រះជាម្ចាស់គួរតែការពារខ្ញុំចេញពីការទាំងនេះដែរទេ? ហេតុអ្វីបានជាអ្នកផ្សេងមើលទៅមិនអី ហេតុអ្វីមានបញ្ហាតែខ្ញុំ? ខ្ញុំបានផ្តល់អ្វីជាច្រើនទៅកាន់ព្រះជាម្ចាស់ ចុះហេតុអ្វីបានជាព្រះអោយខ្ញុំរងទុក្ខម៉្លេះ? 


ខ្ញុំក៏មានគំនិតចឹងដែរ ប៉ុន្មានឆ្នាំមុន,ភ្លាមនោះខ្ញុំចាប់ផ្តើមធ្លាក់ខ្លួនឈឺ។ ភាពសង្ស័យនិងភាពអស់សង្ឃឹមចាប់ផ្តើមកើតមាន។  ព្រះយេស៊ូបានជួបជាមួយខ្ញុំ ជាពិសេសពេលថ្វាយបង្គំ។ វាកាន់តែច្បាស់ឡើងៗ សម្រាប់ខ្ញុំ ថាខ្ញុំអាចទុកចិត្តលើព្រះជាម្ចាស់ហើយថាទ្រង់មានគម្រោងការដ៏ល្អ ទោះបីជាពេលនោះខ្ញុំមិនបានចាប់អារម្មណ៍ក៏ដោយ។ ព្រះយេស៊ូមិនបានសន្យាថា អ្វីគ្រប់យ៉ាងក្នុងជីវិតយើងនឹងតែងតែល្អនោះទេ ប៉ុន្តែទ្រង់សន្យាថានឹងនៅជាមួយយើងនឹងដើរជាមួយយើងក្នុងអំឡុងពេលរងទុក្ខ។


ព្រះយេស៊ូបានឆ្លើយដោយអារម្មណ៍ស្ងប់ ចំពោះដំណឹងរបស់ឡាសារ ព្រោះថាទ្រង់ទតឃើញលើសពីសេចក្តីស្លាប់របស់ឡាសារទៅទៀត។ ទ្រង់ដឹងថាបំណងចិត្តរបស់ព្រះតែងតែល្អ។  


ការអនុវត្ត:




តើអ្នកធ្លាប់មានបទពិសោធន៍ទទួលរងទុក្ខធ្ងន់ធ្ងរដែរទេ ឬក៏ អ្នកកំពុងស្ថិតនៅក្នុងកណ្តាលនៃការរងទុក្ខទាំងនោះ? 


សូមអធិស្ធានដោយភាពជឿជាក់ទៅកាន់ព្រះជាម្ចាស់ "សូមឲ្យបំណងទ្រង់បានសម្រេច" និងជឿទុកចិត្តថាទ្រង់នឹងឲ្យអ្នកនូវគំនិតថ្មីទៅលើការយល់ដឹង លើសភាពរងទុក្ខរបស់អ្នក។


Bianca Schmidt - ICF Reutlingen

អត្ថបទគម្ពីរ

ថ្ងៃ 43ថ្ងៃ 45

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ