ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 40 ក្នុងចំណោម 48 ថ្ងៃ

បញ្ញាត្តិដែលអស្ចារ្យ  នោះគឺ “ចូរស្រលាញ់ព្រះនិងអ្នកជិតខាងអ្នក ឲ្យអស់ពីកម្លាំង” នៅខដំបូងនៃព្រះគម្ពីរ មានវិន័យមួយតភ្ជាប់នូវបញ្ញាត្តិនេះ “មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។” 


ជាមួយនឹងការយល់ដឹងពីលោកប៉ូលដែលថា


នេះមានន័យថា:អ្នកណាដែលនៅជាប់នឹងខ្ញុំ ដួងចិត្តរបស់គេនឹងត្រូវបានផ្លាស់ប្តូរដោយសេចក្តីស្រលាញ់របស់ទ្រង់ ហើយអ្នកអាចស្រលាញ់ទៅកាន់អ្នកដទៃនិងប្រព្រឹត្តិអំពើល្អ!


“សេចក្តីស្រលាញ់របស់ព្រះគឺបានចាក់បង្ហូរចូរក្នុងដួងចិត្តរបស់អ្នក”


អ្នកអាចចាក់បង្ហូរមកកាន់ខ្លួនឯងបាន ប៉ុន្តែចុះបើសិនជាសេចក្តីស្រលាញ់របស់ព្រះចាក់បង្ហូរមកកាន់អ្នកវិញ? ហើយបន្ទាប់មកហូរទៅកាន់ដួងចិត្តអ្នក? តើអ្នកធ្លាប់មានបទពិសោធន៍នៃអារម្មណ៍នេះនិងការជះឥទ្ធិពលនៃសេចក្តីស្រលាញ់ដែរទេ? ប្រសិនបើអ្នកមិនទាន់ទទួលបានបទពិសោធន៍នៅឡើយ ខ្ញុំចង់សួរអ្នកថា តើដួងចិត្តអ្នកមានបានបើកចំហរទទួលក្តីស្រលាញ់របស់ព្រះហើយឬនៅ? ព្រះយេស៊ូមានព្រះបន្ទូលថា: “ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ដួងចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។ (លូកា ១២:៣៤)


ទ្រពសម្បត្តិគឺជាអ្វីដែលអ្នកស្រលាញ់ ឲ្យតម្លៃ និង មានសារៈសំខាន់សម្រាប់អ្នក។ តើវាអាចជាដៃគូររបស់អ្នកមែនទេ? កាងាររបស់អ្នក? ឬជាចំណង់ចំណូលចិត្តរបស់អ្នក? បើដូច្នោះ នោះដួងចិត្តរបស់អ្នកនឹងនៅទីនោះ ហើយដូួងចិត្តរបស់អ្នកនឹងមិនបើកចំហរ សម្រាប់សេចក្តីស្រលាញ់ របស់ព្រះយេស៊ូនោះទេ! វាគួរឲ្យភ្ញាក់ផ្អើលណាស់មែនទេ ?


គោលបំណងនោះគឺ: ចូរយកព្រះនាមព្រះេយស៊ូធ្វើជាទ្រពសម្បត្តិដ៏ធំធេងសម្រាប់ថ្ងៃនេះ។ ហើយក៏ដាក់ទ្រង់នៅចំណុចកណ្តាលនៃប្រាក់កាក់របស់អ្នក នៅក្នុងទំនាក់ទំនង ក៏ដូចជាក្នុងការងាររបស់អ្នក។ បន្ទាប់មកដួងចិត្តរបស់អ្នកនឹងបើកចំហរសំរាប់សេចក្តីស្រលាញ់របស់ព្រះយេស៊ូ។ ពីព្រោះទ្រព្យសម្បត្តិរបស់អ្នកនៅទីណា ដួងចិត្តរបស់អ្នកក៏នៅទីនោះដែរ។ តើនឹងមានអ្វីកើតឡើងបន្ទាប់? 


នៅពេលដែលសេចក្តីស្រលាញ់របស់ព្រះយេស៊ូ បង្ហូរចូលក្នុងដួងចិត្តរបស់អ្នក ដួងចិត្តរបស់អ្នកនឹងមានការផ្លាស់ប្តូរ។ 


ហើយនឹងត្រូវបានបង្ហាញឱ្យឃើញនៅក្នុងរបៀបរស់នៅដែលប្រកបដោយផ្លែផ្កា។ វាគ្មានអ្វីដែលមិនអាចទៅរួចចំពោះរឿងទាំងអស់នេះឡើយ។ គ្មាននរណាម្នាក់នឹងត្រូវតែ "ធ្វើអ្វីមួយ" ទៀតទេ។


គ្មាននរណាម្នាក់អាចដកយកគំនិតល្អរបស់អ្នកចេញបានឡើយ។ តើវាអស្ចារ្យណាស់មែនទេ?


ការអនុវត្ត:


គិតពីចំណុចទាំងនេះដូចជា (ថវិកា សុខភាព ការងារ ទំនាក់ទំនង) តើកន្លែងណាដែលអ្នកចង់អោយព្រះយេស៊ូជាេមចៅហ្វាយឬគ្រប់គ្រងការទាំងអស់នោះ? តើអ្វីខ្លះដែលអ្នកគួរតែធ្វើសំរាប់អោយការទាំងអស់នោះកើតឡើង?


Jörg Gräfingholt - ICF Freiburg
ថ្ងៃ 39ថ្ងៃ 41

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ