ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 18 ក្នុងចំណោម 48 ថ្ងៃ

“បើគ្មានពន្លឺ គ្រប់យ៉ាងគឺយ៉ាប់មែនទែន”


បើគ្មានពន្លឺ ជីវិតលើផែនដីគឺមិនអាចទៅរួច


បើគ្មានពន្លឺ ប្រជាជនអុីស្រាអែលនឹងវង្វេងហើយពួកគេនឹងត្រូវវិនាសក្រោមអំពើព្រៃផ្សៃរបស់ពួកជនជាតិអុីហ្សុីប។


ព្រះបានដឹកនាំប្រជាជនឆ្លងកាត់វាលខ្សាច់នៅកណ្តាលដែលមានពពកនៅពេលថ្ងៃនិងដុំភ្លើងនៅពេលយប់។​​ នៅក្នុងខណ្ឌមួយយើងអាចអានបានពីរបៀបដែលព្រះប្រើប្រាស់ពពកដើម្បីបាំងពួកគេពីទាហាននៃជនជាតិអេហ្សុីប ដើម្បីពួកគេអាចបន្តដំណើរទៅមុខ។ ក្នុងពេលតែមួយនោះដែរ នៅម្ខាងទៀតទ្រង់បានផ្តល់ភ្លើងសម្រាប់ប្រជាជនរបស់ទ្រង់នៅពេលយប់ ពិតជាស្ថានភាពមួយដ៏អស្ចារ្យ  ។ ប្រជាជនបានសម្គាល់ឃើញថាទាហានមិននៅឆ្ងាយប៉ុន្មានទេ ប៉ុន្តែពួកគេបានជាប់គាំងនៅមួយកន្លែងដោយសារពពកបាំង។ ពួកគេផ្ទាល់នៅជ្រុងម្ខាងនៃសមុទ្រ មើលទៅដូចជានៅចុងបញ្ចប់នៃការស្លាប់ រហូតដល់ពេលដែលព្រះបានញែកសមុទ្រជាពីរដោយប្រើប្រាស់លោកម៉ូសេ ដែលនាំពួកគេរត់ចេញ។


ពន្លឺដែលមកពីព្រះផ្តល់នូវការការពារនិងក្តីសង្ឈឹម ហោរាក៏បានប្រកាសរឿងនេះប៉ុន្មានសតវត្សក្រោយមកដែរ។


ឥឡូវសូមអាន អេសាយ ៦០:១-៣ និង ១៩-២០


ក្តីសង្ឈឹមសម្រាប់”ការបញ្ចប់ដោយសុភមង្គល” ជាមួយព្រះគឺទ្រង់បានបញ្ចូននូវពន្លឺជាច្រើនប្រភេទជានិមិត្តសញ្ញា។ ដូចជាព្រះអាទិត្យនិងព្រះចន្ទដែលចែងចាំងពន្លឺមកលើផែនដី ហើយមិនត្រឹមតែផ្តល់ឲ្យនូវសីតុណ្ហភាពកក់ក្តៅសម្រាប់រាងកាយទេ ព្រះក៏ចង់ធ្វើកិច្ចការដូចគ្នាជាមួយអ្នកនិងខ្ញុំ។ ព្រះគម្ពីរអេសាយបានសរសេរថា”សិរីរុងរឿងរបស់ព្រះបានចែងចាំងមកលើអ្នក” តើអ្នកជឿទេ ថាព្រះក៏ចង់តម្រង់ទិសសម្រាប់ជីវិតអ្នកដែរ? 


សូមនៅជាប់ជាមួយព្រះតាមរយៈការអធិស្ឋាន


ការអនុវត្ត:


នៅពេលដែលអ្នកឃើញពន្លឺ ប្រហែលជានៅពេលព្រឹកពេល​ព្រះអាទិត្យរះ ពេលល្ងាចពេលព្រះចន្ទចាំង ឬ ពេលដែលភ្លើងអ្វីមួយចាំងមកលើអ្នក សូមបានអធិស្ធាន។ តាមរបៀបនេះ អាចធ្វើឲ្យអ្នកនៅជាប់ជាមួយនឹងព្រះយេស៊ូជាច្រើនដងក្នុងមួយថ្ងៃ ហើយអ្នកអាចយល់ដឹងពីសេចក្តីពិតដែលថាទ្រង់ចង់ដឹកនាំនិងតម្រង់ទិសអ្នក។


John-Michael Warkentin - ICF München
ថ្ងៃ 17ថ្ងៃ 19

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ