ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 16 ក្នុងចំណោម 48 ថ្ងៃ

ព្រះយេស៊ូជាពន្លឺរបស់អ្នក ប៉ុន្តែពេលខ្លះយើងងាយស្រួលមែនទែនក្នុងការចាប់ផ្តើមគិតថាពន្លឺនោះគ្រាន់តែផ្តល់ភាពកក់ក្ដៅប៉ុណ្ណោះ។


ដូចជាទៀនឬភ្លើងតូចមួយ ដែលយើងអាចអង្គុយជុំវិញបាន


ព្រះបានរំដោះជនជាតិអុីស្រាអែលពីការចាប់ឃាំងនៅក្នុងប្រទេសអេហ្សុីប ហើយព្រះកំពុងតែធ្វើដំណើរជាមួយពួកគេទៅកាន់ដីដ៏ស្រស់ស្អាតដែលទ្រង់ចង់ផ្តល់ឲ្យពួកគេ ប៉ុន្តែដំណើរនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។


ពួកគេមិនទាន់ទៅដល់ទេ នេះជារបៀបដែលព្រះបើកបង្ហាញអង្គទ្រង់ទៅកាន់ពួកគេ គឺតាមដុំពពកនៅពេលថ្ងៃនិងជាដុំភ្លើងភ្លឺនៅពេលយប់ ដើម្បីបង្ហាញផ្លូវទៅកាន់ពួកគេ។ ដែលជាផ្លូវមិនត្រង់ស្រួលរហូតទេ។ ជាផ្លូវដែលពួកគេមិនអាចទាយទុកមុនបាន ប៉ុន្តែផ្លូវនេះជាផ្លូវដែលត្រូវបានបំផ្លឺដោយពន្លឺរបស់ព្រះជាម្ចាស់ មួយជំហានទៅមួយជំហាន មួយម៉ែត្រទៅមួយម៉ែត្រ។


ឧបសគ្គសម្រាប់ប្រជាជននោះគឺការបន្តដំណើរ ដើរតាមពន្លឺ។ វាមិនមែនជាពន្លឺធម្មតាដែលនៅនឹងមួយកន្លែងទេ។ ពួកវាជាពន្លឺដែលនៅទីណា ពួកគេត្រូវដើរតាមទៅទីនោះ។


ក្នុងរបៀបស្រដៀងគ្នានោះដែរ  ព្រះនៅក្នុងដំណើរជាមួយអ្នក។ ទ្រង់នាំផ្លូវអ្នក  ក្នុងនាមជាពន្លឺ ដើម្បីឲ្យអ្នកអាចមើលឃើញផ្លូវនិងស្គាល់ពីទិសដៅ។ បន្ទាប់មកទ្រង់រងចាំអ្នកដើម្បីឲ្យអ្នកដើរតាមទ្រង់។


ផ្លូវនោះមិនតែងតែជិតនោះទេ វាក៏មិនតែងងាយស្រួលដែរ ប៉ុន្តែព្រះមានគម្រោងការ។ ហើយទ្រង់ជ្រាបពីមូលហេតុដែលទ្រង់ដឹកនាំអ្នកនូវតាមផ្លូវរបស់អ្នក។ ហើយទ្រង់ជា ពន្លឺរបស់អ្នក រងចាំអ្នកដើម្បីដើរតាមទ្រង់។


ការអនុវត្ត:


តើផ្នែកណាមួយដែលព្រះបានធ្វើការក្នុងជីវិតអ្នកនាពេលនេះ? ហើយតើការនេះមានន័យថា អ្នកត្រូវដើរតាមទ្រង់មែនទេ?


Sammy Dittmann - ICF Essen

អត្ថបទគម្ពីរ

ថ្ងៃ 15ថ្ងៃ 17

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ