#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 15 ក្នុងចំណោម 48 ថ្ងៃ

នៅក្នុងផ្ទះដែលខ្ញុំធំធាត់ឡើងជាមួយឪពុកម្តាយខ្ញុំនិងបងប្អូនខ្ញុំ គឺមានបន្ទប់ក្រោមដី។ បន្ទប់ក្រោមដី វាជាអ្វីមួយដែលល្អ ព្រោះថាអ្នកមានកន្លែងជាច្រើនសម្រាប់ស្តុកឥវ៉ាន់។ ឧទាហរណ៍ដូចជា ឪពុកម្តាយខ្ញុំ មានបន្ទប់សម្រាប់ស្តុកអាហារទុកមួយ នៅទីនោះពួកគេក៏ទុកដំឡូង  ដំណាប់ និងទូរទឹកកកធំមួយ។

គ្រប់ពេលគឺខ្ញុំត្រូវបានប្រើឲ្យទៅបន្ទប់ក្រោមដី វាគួរឲ្យរន្ធត់ណាស់ ព្រោះថាបន្ទប់ក្រោមដីវាងងឹត ហើយវាគួរឲ្យខ្លាច អ្នកមិនដឹងថានឹងមានអ្វីកើតឡើងនៅពេលងងឹតឡើយ។

ដូច្នេះខ្ញុំបានស្វះស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ។ ខ្ញុំបានបើកទ្វារម្តងបន្តិច រុញដៃខ្ញុំចូលកាត់រន្ធដោតដើម្បីបើកភ្លើង តាមរបៀបនេះខ្ញុំឈរនៅក្នុងពន្លឺរហូតដល់ដៃខ្ញុំចុចបើកភ្លើងអស់ដើម្បីឲ្យមានពន្លឺគ្រប់គ្រាន់ ដើម្បីអាចចូលទៅក្នុងដោយគ្មានភាពភ័យខ្លាច។

ពន្លឺធ្វើឲ្យខ្ញុំឈប់ភ័យខ្លាច នៅពេលដែលវាភ្លឺ ខ្ញុំអាចមើលឃើញភ្លាមថាគ្មានគ្រោះថ្នាក់ដោយសារមនុស្សលួចចូលដើម្បីលួចម្ហូបអាហារហើយគ្មាននរណាចង់ចាប់ជំរិតខ្ញុំ។

ព្រះយេស៊ូមានព្រះបន្ទូលថា: ខ្ញុំហ្នឹងហើយជាពន្លឺសម្រាប់ពិភពលោក

នៅក្នុងមាត្រដ្ឋានសកលពិភពលោកជាកន្លែងងងឹត។ គ្រប់ពេលដែលខ្ញុំលឺអ្វីមួយនៅតាមព័ត៌មាន ការអាក្រក់ដែលបានកើតឡើង ឃាតកម្មនិងបុរសសម្លាប់គេ សង្រ្គាមនិងគ្រោះធម្មជាតិ អំពើពុករលួយនិងភាពអត្មានិយម។

នៅពេលដែលខ្ញុំទុករឿងរ៉ាវនៃពិភពលោកមួយឡែកនិងសម្លឹងមើលតែមួយផ្នែកតូចនៃពិភពលោករបស់ខ្ញុំ ខ្ញុំអាចកំណត់និយមន័យនៃភាពងងឹតបានយ៉ាងជាក់លាក់។ មែនហើយ ខ្ញុំមិនដែលធ្លាប់ធ្វើឃាតកម្មនិងជាជនដែលសម្លាប់គេ ប៉ុន្តែចុះការបង្កាច់បង្ខូចវិញ? របៀបដែលខ្ញុំបញ្ចេញនៅកន្លែងធ្វើការ សាលារៀន ឬសកលវិទ្យាល័យនិងនៅពេលដែលខ្ញុំចេញក្រៅជាមួយមិត្តភ័ក្តិ? យើងក៏ទទួលបានបទពិសោធន៍នៃក្តីស្លាប់ ភាពក្រៀមក្រំក្នុងពេលមានសន្តិភាព ហើយយើងម្នាក់ៗក៏អាចក្លាយជាម្នាក់ដែលដាច់ចិត្ត។ តើខ្ញុំកំពុងតែចែកចាយភាពភ័យខ្លាច ឬ ខ្ញុំកំពុងតែជាពន្លឺនៅក្នុងពិភពលោកនេះដែលយកចេញនូវភាពភ័យខ្លាចដូចជាព្រះយេស៊ូ? 

នេះជាអ្វីដែលព្រះយេស៊ូបានមានព្រះបន្ទូល:អ្នកជាពន្លឺសម្រាប់ពិភពលោក ទ្រង់មានបន្ទូលបែបនេះមកកាន់យើង មកកាន់អ្នកនិងខ្ញុំ។ ជាពិសេសទៅកាន់សិស្សរបស់ទ្រង់ ទៅកាន់មនុស្សដែលរស់នៅដោយគ្មានភាពភ័យខ្លាចជាមួយព្រះយេស៊ូនិងចង់ផ្លាស់ប្តូរអ្នកជុំវិញគេដោយភាពវិជ្ជមានជាមួយក្តីស្រលាញ់និងសេរីភាពរបស់ទ្រង់។ 

តើការនេះច្បាស់ដែរទេសម្រាប់អ្នក? អ្នកជាពន្លឺម្រាប់ពិភពលោក?

នៅក្នុងស្ថានភាពដែលងងឹតក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក  អ្នកមានលទ្ធភាពអាចបើកភ្លើងបាន។ប្រហែលជាពោរពេញដោយភាពភ័យខ្លាច ប៉ុន្តែជាមួយនឹងពេលវេលា នឹងធ្វើឲ្យអ្នកលែងភ័យខ្លាចបន្តិចម្តងៗ អ្នកប្រើគម្លាតដ៏តូចដើម្បីចង្អុលបង្ហាញឆ្ពោះទៅកាន់ព្រះយេស៊ូ។

ក្នុងនាមជាកូនក្មេង នៅក្នុងបន្ទប់ក្រោមដី ខ្ញុំតែងតែសប្បាយចិត្តនៅពេលដែលខ្ញុំរកឃើញនៅអ្វីដែលខ្ញុំត្រូវរក។ខ្ញុំយកវាមកហើយរត់ឡើងលើជណ្តើរលឿនដូចរន្ទះ រត់ឡើងអស់ខ្យល់ ខ្ញុំបិទទ្វារនៅក្រោយខ្ញុំហើយសប្បាយចិត្តដែលមានភ្លើងនៅក្នុងបន្ទប់ក្រោមដី។

ការអនុវត្ត:

តើអ្នកនឹងធ្វើជាពន្លឺសម្រាប់នរណានៅសប្តាហ៍ខាងមុខ?

Sören Koch – ICF Essen

អត្ថបទគម្ពីរ

ថ្ងៃ 14ថ្ងៃ 16

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus