ព័ត៌មានគម្រោងអាន

ការ​និយាយ​ដើម​គំរូ

Gossip

ថ្ងៃទី 1 ក្នុងចំណោម 14 ថ្ងៃ

មាត់រអិល​ធ្វើអោយ​សំពៅ​ទាំង​មូល​លិច, គាត់ត្រូវ​បាន​គេ​ព្យួរ​ក​ដោយ​សារ​តែ​អណ្ដាត, មាត់​រយះធំ ដោយសារគេ​ស៊កជើង​ចូល ឃ្លាដែល​បាន​រៀប​រាប់​ខាង​លើ​មាន​ន័យ​ជា​ច្រើន​ដូច​ជា​ពាក្យ​ដទៃជា​ច្រើន​ទៀត ដែល​ត្រូវបាន​គេប្រើប្រាស់​សំរាប់​ពិពណ៌នាអំ​ពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារតែ​អ្នក​មិន​អាចគ្រប់​គ្រង​មាត់ និង ពាក្យសំដី​ដែល​និយាយចេញមក។ ជាការ​ពិត​ណាស់ ការ​និយាយ​ដើម​គេ​ក៏មិន​ខុស​គ្នាដែរ។ ការ​និយាយ​ដើម ជា​អំពើ​បាប​មួយ​ប្រភេទ​ដែល​ងាយ​នឹងរក​មូលហេតុ​ដោះសារ ជាពិសេស​នៅ​ពេល​ដែលយើង​ទទួល​ការ​ឈឺចាប់។ ទាំង​នេះ​គឺ​ជាគោល​ការណ៍ជា​មូល​ដ្ឋាន​នៃ​ការ​និយាយ​ដើម៖ អ្នក​ដែល​និយាយ​ដើម​គេ​ប្រាប់​អ្នក ជា​អ្នក​ដែល​និយាយ​ដើម​អ្នក​ប្រាប់​គេ​វិញ។ ប្រសិន​បើ​អ្នក​ពិត​ជា​ស្វែង​រក​ដំណោះស្រាយ​មែន អ្នក​មិន​ត្រូវ​ចូលរួម​និយាយដើម​ទេ។ តើ​ការ​និយាយ​ដើម​គេ​មាន​អ្វី​ទាក់ទង​ទៅ​នឹង​ព្រះ​ជា​ម្ចាស់​ទៅ? តើព្រះ ​ទ្រង់ពិតជាយកចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​និយាយមែនឬ? សូមអាន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ដើម្បី​រៀន​ប្រើប្រាស់​នូវ​ពាក្យ​សំដី​របស់​យើង។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Gossip

ពាក្យ​សំដី​ដែល​យើង​ប្រើប្រាស់​មាន​អំណាចយ៉ាង​សម្បើម សំរាប់​កសាង និង សំរាប់​បំផ្លាញ ជាពិសេសការ​និយាយដើមដែល​ប្រៀប​ដូច​ជា​ពិស​យ៉ាង​សាហាវ។ តើអ្នក​ចង់​អោយ​ពាក្យ​សំដី​របស់​អ្នក​មាន​តួនាទី​យ៉ាង​ដូចម្ដេច? សំរាប់​នាំ​អោយ​មាន​ជីវិត...

More

គំរោង​ការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Life.Church ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ