ព័ត៌មានគម្រោងអាន

សង្គ្រាមខាងវិញ្ញាណនិងគម្រោងការតយុទ្ធគំរូ

Spiritual Warfare Battle Plan

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ៥៖ របៀបទាំង ៧ ដែលនាំឱ្យមារកំណាចរត់ភៀសខ្លួន



ព្រះជាម្ចាស់បានសន្យាដល់យើង ថាព្រះអង្គនឹងធ្វើឱ្យសត្រូវដែលក្រោកឡើងប្រឆាំងទាស់នឹងយើង ត្រូវបរាជ័យនៅចំពោះមុខរបស់យើង។ ប៉ុន្តែ យើងក៏អាចចូលទៅកាន់មាគ៌ានៃព្រះពរ ហើយមិនអនុញ្ញាតឱ្យវាឈរនៅចំពោះមុខយើង ទាំងឱ្យវារត់ភៀសខ្លួនបាន ក្នុងរបៀបទាំង ៧ នេះផងដែរ។ របៀបទាំង ៧ ដែលជាយុទ្ធសាស្រ្ដ ធ្វើឱ្យមារកំណាច រត់ភៀសខ្លួននោះ មានដូចខាងក្រោម៖



១. ចូរឧស្សាហ៍ព្យាយាមស្ដាប់បង្គាប់ព្រះសូរសៀងរបស់ព្រះ ដែលជាព្រះជាម្ចាស់របស់អ្នក



២. ចូរកែប្រែចិត្ដគំនិតរបស់អ្នក មុនពេលរូបអ្នក ចូលប្រឡូកទៅក្នុងសង្គ្រាម (ខាងវិញ្ញាណ)



៣. ចូរដឹងថា ព្រះជាម្ចាស់ ទ្រង់គង់នៅខាងអ្នក



៤. ចូរច្បាំងពីទីដែលមានជ័យជម្នះ



៥. ចូរសរសើរតម្កើងព្រះ នៅគ្រប់ទីកន្លែង គ្រប់ស្ថានភាព



៦. ចូរបំពាក់នូវគ្រឿងសឹករបស់ព្រះ



៧. ចូរអធិស្ឋាន ហើយនិងចាំយាមជានិច្ច



ជារឿយៗ ការបំបែកនូវអំណាចនៃវដ្ដដ៏ឃោរឃៅ គឺស្ថិតទៅលើការចេះជ្រើសរើស និងការចេះសម្រេចចិត្ដត្រឹមត្រូវ ប៉ុន្តែនៅពេលដែលការណ៍អ្វីមួយ គឺជាវដ្ដនៃទង្វើរបស់មារកំណាច នោះអ្នកត្រូវតែចេះសម្គាល់នូវរូបភាពផ្សេងៗ ហើយនិងត្រូវដឹងអំពីចង្វាក់លំនាំនៃគំនិតខុសឆ្គង ដែលផ្ដល់ឱកាសឱ្យវិញ្ញាណអាក្រក់ អាចបង្កហេតុ ព្រមទាំងបំផ្លាញនូវផែនការនានានៅក្នុងជីវិតរបស់អ្នកនោះវិញ។ 



ចូរទៅមុខ ឱ បងប្អូនអ្នកចម្បាំងខាងវិញ្ញាណអើយ ចូរទៅជាមួយនឹងការសរសើរតម្កើង នៅក្នុងដួងចិត្ដ ហើយចូរមានពេញដោយសេចក្ដីអធិស្ឋាន នៅលើបបូរមាត់របស់អ្នក។ ចូរបំពាក់គ្រឿងទាំងប៉ុន្មានខាងលើ សម្រាប់ចម្បាំងដែលអ្នកនឹងត្រូវតយុទ្ធ។ រាល់ចម្បាំងគឺជារបស់ព្រះអម្ចាស់ ហើយមារកំណាច វានឹងរត់ភៀសខ្លួន នៅក្នុងរបៀបទាំង ៧ នោះ។ វានឹងគ្មានជម្រើសនោះឡើយ នៅពេលដែលអ្នកចេះចុះចូលចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងវា។ គ្មានមារកំណាច គ្មានអារក្សណា ដែលអាចមានប្រៀប អាចយកឈ្នះលើបំណងចិត្ដ ដែលស្ថិតនៅក្នុងគន្លងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះឡើយ។ ព្រះគុណនៃព្រះជាម្ចាស់បំពេញយ៉ាងហូរហៀរ ចំពោះអស់ព្រលឹងណា ដែលស្វែងរកនូវព្រះរាជ្យរបស់ព្រះ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិននោះ។


អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Spiritual Warfare Battle Plan

តាមរយៈការបង្រៀនពេញដោយអំណាចចេស្ដានេះ អ្នកនឹងបានស្វែងយល់ដឹងយ៉ាងជ្រៅ ទៅលើរបៀបនៃការបង្កើតយុទ្ធសាស្រ្ដ ដើម្បីតទល់យ៉ាងឆ្លាតវៃ និងអាចយកឈ្នះលើមារកំណាច ទាំងបញ្ចៀសនូវផែនការរបស់វា ដែលតែងចង់បំផ្លាញនូវជីវិតរបស់អ្នកនោះ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ Charisma House ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://bit.ly/spiritualwarfarebattleplan

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ