ព័ត៌មានគម្រោងអាន

សង្គ្រាមខាងវិញ្ញាណនិងគម្រោងការតយុទ្ធគំរូ

Spiritual Warfare Battle Plan

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ១៖ សង្គ្រាមប្រឆាំងនឹងការអាក្រក់



នៅពេលខ្ញុំបានទទួលការសង្គ្រោះហើយ នោះខ្ញុំបានគិតថា រូបខ្ញុំនឹងចំណាយពេលនៃជីវិតរបស់ខ្ញុំ ដើរកាត់ទីមានកន្លែងទឹកហូរគ្រឿនៗ ហើយក៏អាចទម្រេតខ្លួនចុះ នៅឯទីមានវាលស្មៅខៀវខ្ចីនោះដែរ។ ខ្ញុំមិនដែលគិតស្មានដល់សោះថា ការដែលខ្ញុំមកឱបក្រសោបទទួលអង្គព្រះយេស៊ូវ ដោយចាត់ទុកទ្រង់ជាម្ចាស់នៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ នោះគឺប្រៀបបានទៅនឹងការកំពុងចុះឈ្មោះទៅធ្វើជាទាហាន នៅក្នុងកងទ័ពរបស់ព្រះជាម្ចាស់ យ៉ាងដូច្នេះសោះ។



តាំងពីយល់ដឹងមក ខ្ញុំទទួលស្គាល់ថា អ្នកដែលដើរតាមព្រះ សុទ្ធតែជាទាហាន ហើយព្រះយេស៊ូវមិនបានយាងមក គ្រាន់តែនាំសេចក្ដីសុខសាន្ដ តែប៉ុណ្ណោះនោះទេ គឺព្រះអង្គក៏នាំមកនូវដាវ (សង្គ្រាមខាងវិញ្ញាណ) ផងនោះដែរ។ ខ្ញុំបានរកឃើញថា រូបខ្ញុំនេះ គឺខ្លាំងក្លាជាងអ្នកដែលមានជ័យជម្នះទៅទៀត ប្រសិនបើរូបខ្ញុំនៅជាប់ក្នុងអង្គព្រះគ្រីស្ទ។ ហើយហេតុដូច្នេះឯង ដែលធ្វើឱ្យខ្ញុំយល់ឃើញថា មាននូវអំណាចនៃលោកិយ និងឥទ្ធិពលដែលមើលមិនឃើញទាំងឡាយរបស់មារ​ កំពុងតែខំប្រឹងព្យាយាមបង្រ្កាបមកលើរូបខ្ញុំ។



ចូររក្សាសេចក្ដីពិតនេះទុកនៅក្នុងគំនិត៖ មារវាមក គឺដើម្បីតែសម្លាប់ លួចប្លន់ និងបំផ្លាញតែប៉ុណ្ណោះ។ រាល់គ្រប់វិញ្ញាណអារក្សបិសាចទាំងឡាយ វាមានបេសកកម្មដូចតែគ្នាដែរ។ តើពួកវាអាចប្រព្រឹត្ដ និងប្រឆាំងអ្នកបានយ៉ាងដូចម្ដេច--គឺវាមានយុទ្ធសាស្រ្ដនិងគម្រោងផែនការ--ហើយអ្វីដែលវាធ្វើ គឺខុសៗពីគ្នា។ វិញ្ញាណនៃក្ដីភ័យខ្លាច វាយប្រហារទាស់នឹងសេចក្ដីជំនឿរបស់អ្នក ហើយវិញ្ញាណនៃការចោទប្រកាន់ គឺវាវាយប្រហារអត្តសញ្ញាណរបស់អ្នក។ មារកំណាច សាតាំង គឺជាអារក្ស ដែលមានពេញទៅដោយយុទ្ធសាស្រ្ដនិងកលល្បិច។ ទ័ពរបស់វា មានរបៀបរៀបរយ ហើយវាក៏ចេះចាត់បញ្ជូនគ្នីគ្នាវា ឱ្យទៅប្រឆាំងអ្នកជឿ តាមវិញ្ញាណអាក្រក់ជាក់លាក់ផងដែរ គឺដើម្បីបានជាហេតុនាំឱ្យអ្នកជឿទាំងឡាយ បែកខ្ញែកចេញពីគោលបំណងនៃជីវិតរបស់ពួកគេ ដែលមាននៅក្នុងព្រះរាជ្យរបស់ព្រះជាមា្ចស់នោះ។



សេចក្ដីអធិស្ឋានរបស់ខ្ញុំ នោះគឺថា អ្នកនឹងទទួលបានបន្ថែមទៀតនូវការចេះថ្លឹងថ្លែង ដើម្បីឱ្យអ្នកអាចកត់សម្គាល់ថា វិញ្ញាណអ្វីដែរ ដែលកំពុងតែទាស់ប្រឆាំងនឹងជីវិតរបស់អ្នក—ហើយនិងជីវិតរបស់មនុស្សដែលអ្នកស្រឡាញ់—ថែមទាំងឱ្យអ្នកអាចចេះអភិវឌ្ឍជំនាញខាងឯវិញ្ញាណ ដើម្បីឱ្យអ្នកអាចធ្វើសង្គ្រាមតទល់ជាមួយនឹងវាវិញ។ ចំណងខាងឯវិញ្ញាណអាចស្ដែងបង្ហាញរូបរាងនៅក្នុងលក្ខណៈជាច្រើន ប៉ុន្តែដំណឹងល្អនោះគឺថា ជ័យជម្នះអាចជាកម្មសិទ្ធិរបស់យើងបាន។ ដោយការចេះដើរនៅក្នុងសិទ្ធិអំណាចដែលព្រះជាម្ចាស់បានផ្ដល់ឱ្យដល់យើង នោះយើងអាចតទល់ក្នុងសង្គ្រាម ហើយអាចយកឈ្នះនៅក្នុងសមរភូមិជាមួយនឹងអារក្ស បានយ៉ាងមានប្រសិទ្ធភាព។


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Spiritual Warfare Battle Plan

តាមរយៈការបង្រៀនពេញដោយអំណាចចេស្ដានេះ អ្នកនឹងបានស្វែងយល់ដឹងយ៉ាងជ្រៅ ទៅលើរបៀបនៃការបង្កើតយុទ្ធសាស្រ្ដ ដើម្បីតទល់យ៉ាងឆ្លាតវៃ និងអាចយកឈ្នះលើមារកំណាច ទាំងបញ្ចៀសនូវផែនការរបស់វា ដែលតែងចង់បំផ្លាញនូវជីវិតរបស់អ្នកនោះ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ Charisma House ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://bit.ly/spiritualwarfarebattleplan

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ