ព័ត៌មានគម្រោងអាន

សង្គ្រាមខាងវិញ្ញាណនិងគម្រោងការតយុទ្ធគំរូ

Spiritual Warfare Battle Plan

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ៤៖ នុយនៃចិត្ដល្វីងជូរចត់



ខ្ញុំធ្លាប់ធ្លាក់ទៅក្នុងទុក្ខព្រួយនៃទង្វើអាក្រក់ដែលបានកើតឡើងចំពោះរូបខ្ញុំ។ ស្វាមីរបស់ខ្ញុំ គាត់បានចាកចេញឆ្ងាយពីរូបខ្ញុំទៅ។ គាត់ទុកកូនអាយុ ២ ឆ្នាំ ឱ្យនៅជាមួយខ្ញុំ រួមទាំងបំណុលយ៉ាងច្រើនសន្ធឹក ហើយចំពោះរូបគាត់វិញ គាត់បែរជាទៅសាងទ្រនំ និងបង្កើតគ្រួសារថ្មី ជាមួយនឹងស្រ្ដីដែលមានវ័យពាក់កណ្ដាលអាយុរបស់គាត់ នៅឯស្រុកក្រៅនោះទៅវិញ។ ខ្ញុំធ្លាក់ខ្លួនមានពេញដោយកំហឹង និងមានចិត្ដចង់សងសឹកគាត់ជាខ្លាំងក្រៃ។ ហើយចិត្ដរបស់ខ្ញុំបែរទៅជាល្វីងជូរចត់—គឺហួសពីរសជាតិនៃជីវិតអាចទទួលយកបានទៅទៀត—ហើយក៏មិនចាំបាច់មានវិញ្ញាណនៃការថ្លឹងថ្លែង ដើម្បីយកមកឆ្លុះបញ្ចាំងឱ្យឃើញនោះដែរ។ ខ្ញុំពិតជាស្អប់ប្ដីខ្ញុំណាស់ ហើយខ្ញុំក៏បានមានចិត្តខឹងយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ផង។



ចិត្ដល្វីងជូរចត់ អាចនាំឱ្យអ្នកស្លាប់បាន។ ពីមួយគ្រាទៅមួយគ្រា ចិត្ដល្វីងជូរចត់នឹងបំពានលើវិញ្ញាណរបស់យើង ហើយវានឹងបង្អាប់បង្អាក់នូវសមត្ថភាពរបស់យើង មិនឱ្យអ្នកទទួលបាននូវវត្ដមាននៃព្រះជាម្ចាស់ ឬមិនឱ្យអ្នកអាចស្ដាប់ឮនូវព្រះសូរសៀងនៃព្រះបាន។ ប្រសិនបើអ្នកមានចិត្ដខឹងខ្លាំងចំពោះព្រះជាម្ចាស់ ចូរឱ្យអ្នកមានចិត្ដស្មោះទៀងត្រង់ជាមួយនឹងព្រះជាម្ចាស់ចុះ។ ចូរថ្វាយនូវចិត្ដខឹងក្រោធដល់ព្រះអង្គ នោះទ្រង់នឹងត្រឡប់កំហឹងនោះ ទៅជាភាពសុខសាន្ដ ហើយនិងបើកបង្ហាញឱ្យអ្នកឃើញនូវកិច្ចការដ៏ធំសម្បើមនៃចេស្ដាគ្រប់គ្រង (អធិបតីភាព) របស់ព្រះអង្គ ប្រសិនបើអ្នកអនុញ្ញាតថ្វាយដល់ព្រះអង្គនោះ។



ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រើសរើសយក ការអត់ឱនទោស ដល់អស់អ្នកដែលបានធ្វើឱ្យទូលបង្គំឈឺចាប់ គឺដល់អស់អ្នកដែលបានរុករាន បានបំពាន បានប្រើប្រាស់ទូលបង្គំទាំងមិនរអើម ឬបានធ្វើខុសឆ្គងចំពោះទូលបង្គំ។ ឱ ព្រះអង្គអើយ សូមជួយដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចសម្គាល់មើលឃើញយុទ្ធសាស្រ្ដរបស់មារកំណាច ដែលចង់ដាក់អន្ទាក់ឱ្យទូលបង្គំធ្លាក់ទៅក្នុងចិត្ដចងគំនុំ ចិត្ដល្វីងជូរចត់ និងការមិនអត់ឱនទោសនោះ។ សូមជួយដល់ទូលបង្គំ កុំឱ្យទូលបង្គំចងគំនុំ ប្រកាន់ទោស ចំពោះការប្រព្រឹត្ដបាបរបស់មនុស្សទាំងនោះ។ សូមបង្រៀនទូលបង្គំ ឱ្យចេះគេចចេញពីការតបត ដែលពេញដោយគំនិតវិនិច្ឆ័យទោស នៅពេលដែលទូលបង្គំកំពុងមានភាពឈឺចាប់នោះ។ សូមព្រះអង្គព្យាបាលផ្លូវអារម្មណ៍ និងកែវិញ្ញាណដ៏ត្រឹមត្រូវនៅក្នុងដួងចិត្ដរបស់ទូលបង្គំសាជាថ្មីឡើងវិញផង។ ទូលបង្គំទូលសូម ដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។



    


អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Spiritual Warfare Battle Plan

តាមរយៈការបង្រៀនពេញដោយអំណាចចេស្ដានេះ អ្នកនឹងបានស្វែងយល់ដឹងយ៉ាងជ្រៅ ទៅលើរបៀបនៃការបង្កើតយុទ្ធសាស្រ្ដ ដើម្បីតទល់យ៉ាងឆ្លាតវៃ និងអាចយកឈ្នះលើមារកំណាច ទាំងបញ្ចៀសនូវផែនការរបស់វា ដែលតែងចង់បំផ្លាញនូវជីវិតរបស់អ្នកនោះ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ Charisma House ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://bit.ly/spiritualwarfarebattleplan

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ