ព័ត៌មានគម្រោងអាន

សង្គ្រាមខាងវិញ្ញាណនិងគម្រោងការតយុទ្ធគំរូ

Spiritual Warfare Battle Plan

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ២៖ វិញ្ញាណនៃយេសិបិល



វិញ្ញាណនៃយេសិបិលប្រឹងទាក់ចិត្ដ ហើយជារឿយៗ វាធ្វើការតាមរយៈការបង្រៀននិងការថ្លែងពាក្យទំនាយ។ វិញ្ញាណនេះ វាទាក់ចិត្ដ លួងលោម ពួកបរិសុទ្ធ ឱ្យចូលទៅក្នុងការថ្វាយបង្គំរូបព្រះក្លែងក្លាយ និងការប្រព្រឹត្ដទង្វើប្រាសចាកសីលធម៌។ វិញ្ញាណនេះ អាចប្រើប្រាស់អំណាចគ្រប់គ្រង និងឧបាយកលបញ្ឆោត តាមរយៈសិទ្ធិអំណាចខ្លួន ដើម្បីសម្រេចការណាមួយ។ ប៉ុន្តែទង្វើចុងក្រោយរបស់វា មិនមែនមានតែត្រឹមហ្នឹងនោះទេ។ បំណងចង់បានរបស់វិញ្ញាណនៃយេសិបិល នោះគឺចំណង់់ពិឃាត។ ផលនៃអំពើបាបនោះគឺជាសេចក្ដីស្លាប់ ហើយវិញ្ញាណនៃយេសិបិល ចង់ដឹកនាំមនុស្សឱ្យធ្លាក់ទៅក្នុងអំពើបាប។



គ្រូគង្វាល—ឬនរណាក៏ដោយ ក្នុងស្ថានភាពបាបនោះ—ដែលជាអ្នកធ្លាក់ទៅក្នុងបាបខាងឯទង្វើផ្លូវភេទ គឺសុទ្ធតែស្ថិតនៅក្នុងពានជ័យរបស់វិញ្ញាណនៃយេសិបិល។ ប្រសិនបើអ្នកកំពុងតែបម្រើព្រះជាម្ចាស់ ទោះនៅក្នុងផ្នែកណាមួយក៏ដោយ វិញ្ញាណនៃយេសិបិលនេះ ចង់លុបបំបាត់នូវសំឡេងរបស់អ្នកចេញ។ ប្រសិនបើវិញ្ញាណនៃយេសិបិល មិនអាចកាត់ផ្ដាច់នូវសំឡេងរបស់អ្នកបាននោះទេ នោះវានឹងព្យាយាមនាំអ្នកឱ្យធ្លាក់ទៅក្នុងផ្លូវអាក្រក់ ដោយការទាក់ទាញចិត្ដ ហើយនាំឱ្យខ្លួនអ្នកទៅជាស្មោកគ្រោក ទាំងបើកចិត្ដឱ្យអ្នកអនុញ្ញាតនូវទង្វើនិងសកម្មភាពអាក្រក់ ប្រាសចាកសីលធម៌ទាំងឡាយរបស់វា។



វិញ្ញាណនៃយេសិបិល មិនមែនជាអ្វីមួយដែលអ្នកអាចបំបាក់វាបានតែម្ដង ហើយវាត្រូវបំផ្លាញរហូតតទៅនោះទេ។ ប៉ុន្តែ អ្នកអាចបំបែកនូវការយល់ស្របជាមួយនឹងវា ហើយបដិសេធមិនអនុញ្ញាតនូវសកម្មភាពរបស់វាបាន។



ឱ ព្រះបិតាអើយ ទូលបង្គំសូមសារភាព ថាទូលបង្គំបានអនុញ្ញាតឱ្យវិញ្ញាណនៃយេសិបិល កើតមានឡើងនៅក្នុងជីវិត ហើយទូលបង្គំទូលសូមព្រះអង្គ សម្រាប់ការអត់ឱនទោស ដោយនៅក្នុងព្រះនាមនៃអង្គព្រះយេស៊ូវ។ ទូលបង្គំ ទូលសូមព្រះអង្គ សូមទ្រង់បានព្យាបាលដួងចិត្ដរបស់ទូលបង្គំ ចំពោះក្ដីឈឺចាប់ ដំបៅ ការរុករាន អំនួត ការបដិសេធ ភាពបះបោរ ឬរាល់ឱកាសណាមួយ ដែលទូលបង្គំជ្រាបដឹង និងមិនជ្រាបដឹង ដែលបាននាំ ឬអនុញ្ញាតឱ្យវិញ្ញាណនៃយេសិបិលបានចូលមកក្នុងជីវិតរបស់ទូលបង្គំ។



ទូលបង្គំបំបែកមន្ដអាគមនៃវិញ្ញាណយេសិបិល អំណាចគ្រប់គ្រង ទង្វើបញ្ជោរចិត្ដ កិច្ចបោកបញ្ឆោត ពាក្យពេចន៍បណ្ដាសា ការវាយប្រហារនៃក្ដីភ័យខ្លាច ការចោទប្រកាន់មិនពិត ការថ្លែងពាក្យទំនាយដ៏កខ្វក់ ការអូសទាញស្រើបស្រាល ទង្វើអាបធ្មប់ ការបំភ័យញាប់ញ័រ និងដំណើរប្រតិបត្តិការដ៏អាក្រក់ទាំងឡាយរបស់វា គឺទូលបង្គំបំបែកវា ដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Spiritual Warfare Battle Plan

តាមរយៈការបង្រៀនពេញដោយអំណាចចេស្ដានេះ អ្នកនឹងបានស្វែងយល់ដឹងយ៉ាងជ្រៅ ទៅលើរបៀបនៃការបង្កើតយុទ្ធសាស្រ្ដ ដើម្បីតទល់យ៉ាងឆ្លាតវៃ និងអាចយកឈ្នះលើមារកំណាច ទាំងបញ្ចៀសនូវផែនការរបស់វា ដែលតែងចង់បំផ្លាញនូវជីវិតរបស់អ្នកនោះ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ Charisma House ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://bit.ly/spiritualwarfarebattleplan

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ