ព័ត៌មានគម្រោងអាន

ភ្លេងជាតិនៃព្រះគុណគំរូ

ភ្លេងជាតិនៃព្រះគុណ

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ទំព័រខាងក្រោម (មាតិកាពេញនៃព្រះបន្ទូលលើកទឹកចិត្តខ្លី)

ព្រះបន្ទូលលើកទឹកចិត្តខ្លីចម្រៀងនៃព្រះគុណ ៖ ថ្ងៃទី៥

អ្នកប្រហែលជាស្គាល់បទចម្រៀងរបស់ពហុកីឡាដ្ឋានជាតិឃី្វន «វីវៀលរ៉ក់យូរ»។ ការនេះបានប្រមូលផ្តុំមនុស្សជុំវិញពិភពលោកមកពី ស៊ុបភ័របូល ដល់ វឺលខាប់។

ប៉ុន្តែ តើអ្នកដឹងទេថា ឃ្វីនអត់បានគិតថា មនុស្សនឹងចូលចិត្តបទចម្រៀងនឹងឬក៏អត់ទេ?

ដោយហេតុនោះហើយបានជាពួកគេដាក់បទចម្រៀងថ្មីនោះក្នុងអាល់ប៊ុមរបស់ពួកគេ ដែលជាកន្លែងអ្នកដាក់បទចម្រៀងទាំងអស់មិនបានគិតថាជាបទចម្រៀងកំពូលៗនោះទេ។ ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនូវបទចម្រៀងមួយចំនួនពីបទ «ព្រះគុណអស្ចារ្យ» ដែលអ្នកប្រហែលជាមិនធ្លាប់បានឮ... ប៉ុន្តែ អ្នកប្រាកដជាមិនចង់ខកខានឡើយ។ ចូរគិតថានោះជាព្រះគុណមកពីបទចម្រៀងថ្មី។

មែនហើយ ពេលរូបកាយ និងចិត្តធ្លាក់ចុះ

ហើយជីវិតមនុស្សនឹងរសាត់បាត់ទៅ

ខ្ញុំនឹងគ្រងនៅក្នុងស្បៃ

នោះជីវិតរីករាយ និងសុខសាន្ត

តើអ្នកធ្លាប់ស្គាល់ពាក្យទាំងនោះទេ? មិនមែនជាបទចម្រៀងញ៉ាក់របស់តារាចម្រៀងលេខ១នោះទេ ប៉ុន្តែជាសេចក្តីសន្យាដែលបទទាំងនោះមានអាចមើលឃើញអ្នកបានឆ្លងកាត់អ្វីៗនៅក្នុងជីវិត។ ចូរឲ្យខ្ញុំបំបែកបទនោះឲ្យអ្នក៖

ដោយសារព្រះយេស៊ូវគ្មានសេណារីយ៉ូណាដែលជារឿងរបស់អ្នកមិនបញ្ចប់ដោយជ័យជំនៈនោះទេ!

មិនថាជីវិតនេះនាំអ្វីមកដល់អ្នកនោះទេ អ្នកអាចឈរលើសេចក្តីសន្យានៅពេលការទាំងនោះបាននិយាយហើយ និងបានធ្វើហើយ នោះអ្នកនឹងឃើញខ្លួនអ្នកមានសុវត្ថិភាព ទទួលបានការស្រឡាញ់ ប្រោសឲ្យជា សម្រេចបានទាំងស្រុង និងពេញដោយអំណរ ហើយនិងក្តីសុខសាន្តក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

នោះជាអ្វីដែលព្រះយេស៊ូវបានធានាសម្រាប់អ្នកនៅពេលព្រះអង្គមានព្រះជន្មរស់ពីផ្នូរមកវិញ ហើយបានឈ្នះលើសេចក្តីស្លាប់ ដែលជីវិតពេញលេញបំផុត។ នៅពេលអ្នកដាក់សេចក្តីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវសម្រាប់សេចក្តីក្តីសង្រ្គោះ នោះអ្នកនឹងទទួលសេចក្តីសន្យាដែលសូម្បីតែសេចក្តីស្លាប់ក៏មិនអាចជាពាក្យចុងក្រោយនៅក្នុងរឿងរបស់អ្នកឡើយ។

លោក ប៊ីលីហ្គាហាំបាននិយាយការនោះយ៉ាងនេះថា៖

«សម្រាប់អ្នកជឿ មានសង្ឃឹមលើសពីផ្នូរទៅទៀត ពីព្រោះព្រះយេស៊ូគ្រីស្ទបានបើកទ្វារស្ថានសួគ៌សម្រាប់យើងដោយសារការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ»។

ទ្ចារទៅកាន់ជីវិតគ្មានការបាក់បែក គឺបើកទូលាយដោយសារព្រះយេស៊ូវបានឆ្លងកាត់ការនោះជាមុន។ ព្រះអង្គបានឈ្នះលើផ្នូរ ហើយនៅក្នុងព្រះអង្គ អ្នកក៏អាចឈ្នះបានដែរ! ហេតុនោះហើយបានជា ថ្ងៃសុក្រដ៏ល្អ និងថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញថ្ងៃអាទិត្យ គឺជាការអប់អរសាទរដែលពេញដោយក្តីអំណរ។

ប៉ុន្តែ ក្នុងករណីអ្នកគិតថា ការនះដូចជាការរត់គេចខ្លួន...ផ្តោតទៅលើស្ថានបរមសុខ ដូច្នេះអ្នកមិនចាំបាច់ឈឺចាប់ច្រើននៅលើផែនដីនេះទេ សូមក្រឡេកមើលអ្វីដែលលោកប៉ូលសរសេរនៅក្នុង ២កូរិនថូស 4:16-18៖

«ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក‌រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស‌លប់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត‌ស្ថេរ​អស់​‌កល្ប​ជានិច្ច​វិញ»។

តើអ្នកឃើញអំណាចនៃសេចក្តីសន្យានេះទេ?

សេចក្តីសង្ឃឹមនៃស្ថានសួគ៌ផ្តល់កម្លាំងដល់អ្នកសម្រាប់ដំណើរដែលអ្នកកំពុងតែធ្វើថ្ងៃនេះ។ ការនេះរំឮកអ្នកថា គ្មានអ្វីដែលលោកិយ៍នេះគប់មកលើរូបអ្នក ប្លន់អ្នកពីផ្ទះដែលព្រះបានរៀបចំសម្រាប់អ្នកនោះទេ ហើយព្រះនឹងប្រើការឈឺចាប់នៃលោកិយ៍នេះដើម្បីសម្រួចអ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលព្រះបានបង្កើតអ្នកមកឲ្យធ្វើនោះ។

អ្នកមានកម្លាំងសម្រាប់ថ្ងៃនេះ គោលបំណងនៅក្នុងការឈឺចាប់របស់អ្នក និងអំណរស្ថិតក្នុងការរងចាំ។ ដូច្នេះចូរកុំបាក់ទឹកចិត្ត ពីព្រោះព្រះយេស៊ូបានឈ្នះរួចទៅហើយ!

សូមព្រះប្រទានពរ,

-នីក ហល

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ភ្លេងជាតិនៃព្រះគុណ

ស្វែងយល់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក តាមរយៈការគោរពបូជានៃព្រះគុណនេះ។ អ្នកផ្សាយដំណឹងល្អ Nick Hall នឹងណែនាំអ្នកតាមរយៈការលះបង់ដ៏មានអានុភាពរយៈពេល 5 ថ្ងៃដែលអញ្ជើញអ្នកឱ្យចូលរួមជាមួយបទចំរៀងនៃព្រះគុណរបស់ព្រះដែលបានច្រៀ...

More

យើងសូមថ្លែងអំណរគុណចំពោះ PULSE Outreach សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://anthemofgrace.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ