ព័ត៌មានគម្រោងអាន

ភ្លេងជាតិនៃព្រះគុណគំរូ

ភ្លេងជាតិនៃព្រះគុណ

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

«តើមាននរណាម្នាក់អាចស្រឡាញ់ខ្ញុំបានយ៉ាងដូចម្តេច?»

តើអ្នកធ្លាប់គិតការនោះដែរទេ? ខ្ញុំធ្លាប់គិត

ការធំលូតលាស់ឡើងរបស់ខ្ញុំ ឆ្ងាយពីភាពល្អឥតខ្ចោះ។ ខ្ញុំនៅតែជាខ្ញុំ តែជាក្មេងជំទង់ ខ្ញុំមានរឿងមិនល្អ និង ភាពអាម៉ាសជាច្រើនជាប់ខ្លួន។ មនុស្សតែងនឹងប្រាប់ខ្ញុំថា «ព្រះស្រឡាញ់អ្នក» ឬ «ព្រះមានផែនការល្អសម្រាប់ជីវិតរបស់អ្នក»។ ប៉ុន្តែវាពិបាកក្នុងការជឿរឿងនោះណាស់ នៅពេលដែលអ្នកមានអារម្មណ៍ថា មិនស្អាតស្អំ... មិនគួរឲ្យស្រឡាញ់សោះ។

ដោយហេតុនេះហើយបានជាខ្ញុំស្រឡាញ់សាច់រឿងបទចម្រៀង «ព្រះគុណអស្ចារ្យ»។

ព្រះគុណអស្ចារ្យជាសព្ទពិរោះ

ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ!

ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ

ក៏ខ្វាក់ តែទ្រង់អប់រំ។

ទោះបីជាអ្នកចំណាយពេលវេលាទៅព្រះវិហារ ឬមិនបានទៅក្តី ក៏អ្នកប្រហែលជាស្គាល់បទចម្រៀងនេះ ដែលជាបទចម្រៀងមួយថតបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត «ព្រះគុណអស្ចារ្យ» ត្រូវបានច្រៀងឡើងវិញដោយ អែល វីស, អារីថា ហ្រ្វេនឃ្លីន និង បូណូ។ បទនេះត្រូវបានច្រៀងនៅពេលលោក នែលសាន់ មែនដេឡា កាន់ជាអ្នកដឹកនាំ ហើយបានបង្ហាញនៅក្នុង ស៊ីម សាន់!

ប៉ុន្តែ អ្វីដែលអ្នកអាចមិនដឹងគឺថា បទចម្រៀង «ព្រះគុណអស្ចារ្យ» បានសរសេរឡើងនៅសតវត្សទី១៨ ដោយលោក ចន នីវតុន ដែលលោកជាមេដឹកនាំទាសករនៅលើកប៉ាល់។

លោកនីវ តុន មានកេរ្តិ៍ឈ្មោះដែលធ្វើឲ្យយើងជាច្រើនមើលទៅដូចជាស្អាតស្អំ។ អ្នកគិតថាអ្នកបានធ្វើខុស? គិតថា អ្នកមិនស្អាតស្អំ? ដៃរបស់លោកនីវ តុន មានកំហុសក្នុងការជួញដូរជីវិតមនុស្សដើម្បីប្រាក់ចំណេញ។

ដូច្នេះ តើបុរសម្នាក់នេះ សរសេរបទចម្រៀងមួយនេះឡើងដើម្បីសាទរថា ព្រះស្រឡាញ់លោកខ្លាំងដល់ម្លេះ?

ចម្លើយគឺ ព្រះគុណ។

ដំណឹងល្អរបស់ព្រះយេស៊ូវមិនមែនថា អ្នក និងខ្ញុំអាចសម្អាតខ្លួនយើងឲ្យស្អាតគ្រប់គ្រាន់ដើម្បីឲ្យព្រះស្រឡាញ់នោះទេ។

នោះគឺថា បើទោះជាព្រះអង្គជ្រាបពីការអាក្រក់បំផុតរបស់យើង ក៏ព្រះនៅតែមករកយើងដោយក្តីស្រឡាញ់ដើម្បីសង្រ្គោះយើងពីអំពើបាបរបស់យើងដែរ។

រ៉ូម 5:8 ចែងដូច្នេះថា «តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ (ពគប)

លោក ចន នីវតុន បានចំណាយពេលជាច្រើនឆ្នាំក្នុងការចំអកដល់ព្រះគុណរបស់ព្រះ។ លោកបានឮរឿងដដែលអំពីសេចក្តីស្រឡាញ់របស់ព្រះដូចដែលខ្ញុំធំឡើងបានឮដែរ។ ប្រហែលជារឿងដែលអ្នកធ្លាប់បានឮដែរ ប៉ុន្តែលោកមិនអាចជឿលើរឿងនោះទេ... លោកក៏មិនចង់ជឿលើការនោះដែរ។

ក្រោយមក យប់មួយនៅពេលលោកកំពុងកាច់ចង្កូតកប៉ាល់នាំទាសកររបស់លោកឆ្លងកាត់ព្យុះដ៏ខ្លាំងមួយ លោកបានស្រែកសុំក្តីមេត្តាពីព្រះជាម្ចាស់។ នៅពេលកប៉ាល់របស់លោកឆ្លងផុតព្យុះដោយសុវត្ថិភាព ទីបំផុតលោកបានដាក់ជំនឿរបស់លោកលើព្រះយេស៊ូវ ហើយបានទទួលព្រះគុណរបស់ព្រះដែលលោកបានបដិសេធជាយូរមកហើយដែរ។

ក្រោយមក លោកនីវ តុនបានចូលរួមក្នុងការបញ្ចប់ការជួញដូរទាសករនៅក្នុងចក្រភពអង់គ្លេស។ លោកបានក្លាយទៅជាគ្រូអធិប្បាយ ថែទាំអ្នកក្រ និងបានបង្កើតកេរ្តិ៍ឈ្មោះជាគ្រូគង្វាល ដែលនាំមនុស្សមកពីគ្រប់មជ្ឈដ្ឋានមកជួបជុំគ្នា។

ព្រះគុណព្រះមិនត្រឹមតែសង្រ្គោះលោក នីវ តុន នោះទេ តែបានផ្លាប់ប្តូរលោកនីវ តុនដែរ។

ប៉ុន្តែ មិនថា លោកនីវ តុន បានរីកចម្រើនក្នុងទំនាក់ទំនងរបស់លោកជាមួយនឹងព្រះច្រើនប៉ុណ្ណានោះទេ ក៏លោកមិនដែលភ្លេចថា ការទាំងនោះគឺដោយសារព្រះគុណរបស់ព្រះដែរ។ អំពើបាបរបស់លោកសមនឹងទទួលការវិនិច្ឆ័យ។ ការប្រព្រឹត្តរបស់យើងក៏ដូចគ្នាដែរ។ ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះបានដឹកនាំលោកឲ្យចេញពីការវិនិច្ឆ័យនោះមកព្រះយេស៊ូដែលមានព្រះហឫទ័យទទួលជំនួសយើងនៅលើឈើឆ្កាង។ នេះហើយជាព្រះគុណអស្ចារ្យ។

លោកនីវ តុនបាននិយាយក្នុងជីវិតចុងក្រោយថា...

«ខ្ញុំចាំការពីរថា៖ ខ្ញុំគឺជាអ្នកមានបាបធ្ងន់ណាស់ ហើយព្រះគ្រីស្ទគឺជាព្រះសង្គ្រោះដ៏អស្ចារ្យ!»

ដូច្នេះ ចុះកំហុស និងភាពអាម៉ាសទាំងអស់នោះវិញ? ចុះកំហុសរបស់អ្នក? ចុះតើអ្វីដែលអ្នកបានធ្វើ ឬបាននិយាយថា អ្នកចង់យកមកវិញនោះ? តើអ្នកមិនគួរឲ្យស្រឡាញ់ទេឬអី? តើអំពើបាបរបស់អ្នកច្រើនពេកសម្រាប់ព្រះគុណរបស់ព្រះ?

ចូររៀនពីមេរៀនរបស់លោក នីវ តុន នៅថ្ងៃនេះ ហើយសម្រាកក្នុងសេចក្តីពិតដ៏អស្ចារ្យដែលក្តីស្រឡាញ់របស់ព្រះមិនអាស្រ័យទៅលើតម្លៃរបស់យើង ហើយព្រះគុណព្រះលើសពីការគ្រប់គ្រាន់ក្នុងការ ជួយសង្រ្គោះមនុស្សអាក្រក់ដូចជារូបខ្ញុំ។

សូមព្រះប្រទានពរ,

--នីក ហល

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

ភ្លេងជាតិនៃព្រះគុណ

ស្វែងយល់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក តាមរយៈការគោរពបូជានៃព្រះគុណនេះ។ អ្នកផ្សាយដំណឹងល្អ Nick Hall នឹងណែនាំអ្នកតាមរយៈការលះបង់ដ៏មានអានុភាពរយៈពេល 5 ថ្ងៃដែលអញ្ជើញអ្នកឱ្យចូលរួមជាមួយបទចំរៀងនៃព្រះគុណរបស់ព្រះដែលបានច្រៀ...

More

យើងសូមថ្លែងអំណរគុណចំពោះ PULSE Outreach សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://anthemofgrace.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ