ភ្លេងជាតិនៃព្រះគុណគំរូ

ភ្លេងជាតិនៃព្រះគុណ

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ទំព័រខាងក្រោម (មាតិកាពេញនៃព្រះបន្ទូលលើកទឹកចិត្តខ្លី)

ព្រះបន្ទូលលើកទឹកចិត្តខ្លីចម្រៀងនៃព្រះគុណ ៖ ថ្ងៃទី៤

អ្នកឮអំពីការនេះរាល់ថ្ងៃ...សម្លេង។ ពេលខ្លះឮពីក្នុងក្បាលអ្នក។ ពេលខ្លះឮពីបណ្តាញសង្គមរបស់អ្នក។ ពេលខ្លះមកពីមិត្តសម្លាញ់របស់អ្នក។ ពេលខ្លះទៀតមកពីអស់អ្នកដែលមិនចូលចិត្តអ្នកដោយបើកចំហរ។

ទាំងនោះជាសម្លេងដែលព្យាយាមប្រាប់អ្នកថា អ្នកជានរណា... និងអ្វីដែលត្រូវធ្វើដើម្បីឲ្យអ្នកក្លាយទៅជាអ្វីមួយនោះ។

មានបញ្ហាមួយជាមួយនឹងសម្លេងទាំងនោះគឺថា ការទាំងនោះមិនអាចបំពេញតាមការសន្យាបាននោះទេ។ អត្តសញ្ញាណរបស់អ្នកមិនមែនជាអ្វីដែលអ្នកត្រូវខំប្រឹង ស្វែងយល់ពីខ្លួនឯង ឬតស៊ូដើម្បីរក្សាវានោះទេ។ វាគឺជាអំណោយទានពីព្រះជាម្ចាស់។

គ្រូគង្វាល និង គ្រូ ទេវសាស្រ្ត ចន ផាយភ័រ សរសេរថា «នៅក្នុងព្រះគ្រីស្ទ យើងមិនបាត់សេចក្តីពិតពីខ្លួនយើងទេ ប៉ុន្តែយើងនឹងក្លាយជាខ្លួនយើងពិតតែនៅក្នុងព្រះអង្គប៉ុណ្ណោះ»។

ដូច្នេះ តើអ្នកស្វែងរកខ្លួនអ្នកពិតនៅទីណា?

នៅក្នុងលុយ? នៅក្នុងអ្នកដើរតាម? នៅក្នុងភាពជោគជ័យ? នៅក្នុងការមើល? នៅក្នុងនយោបាយ? នៅក្នុងអំណាច? នៅក្នុងស្ថានភាព? នៅក្នុងការរួមភេទ?

អត់ទេ គឺនៅក្នុងព្រះយេស៊ូវតែមួយគត់។

ក្នុង ២កូរិនថូស 5:17 ចែងថា «បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!» (ពគប)

នេះគឺជាដំណឹងដ៏អស្ចារ្យ! នោះមានន័យថា អ្នកជានរណា មិនមែនសម្រាប់ជជែកវែកញែកនោះទេ។ អត្តសញ្ញាណរបស់អ្នកមកពីព្រះជាម្ចាស់ ដែលជាព្រះបានបង្កើតអ្នក និងសង្រ្គោះអ្នក។ ព្រះអង្គមានបន្ទូលថា «អ្នកបានកើតជាថ្មីដោយសារព្រះយេស៊ូវ... ដែលដោះឲ្យរួចពីការខំប្រឹងធ្វើឲ្យអ្នកដទៃទទួលស្គាល់ ដោះឲ្យរួចពីការព្យាយាមបង្ហាញពីតម្លៃរបស់ខ្លួន ដោះឲ្យរួចពីការរត់គេចពីអតីតកាលរបស់ខ្លួនដែរ»។

ដោយសារព្រះគុណរបស់ព្រះតាមរយៈព្រះយេស៊ូវ អ្នកមិនមែនជាអ្វីដែលអ្នកធ្លាប់ធ្វើពីមុន ជាអ្វីដែលអ្នកដទៃគិតថា ឬជាអ្វីដែលលោកិយ៍និយាយពីអ្នកនោះទេ។ ផ្ទុយទៅវិញ អ្នកជាកូនទីជាទីស្រឡាញ់របស់ព្រះ។

ហើយនេះគឺជាផ្នែកដ៏អស្ចារ្យ...

ដោយព្រោះតែព្រះជាម្ចាស់បានបង្កើតអ្នកមក បើអ្នកកាន់តែចូលគៀកជិតព្រះអង្គ នោះអ្នកនឹងកាន់តែដូចជាមនុស្សដែលព្រះបានបង្កើតអ្នកមកឲ្យធ្វើនោះ។ ក្នុងន័យនេះ ព្រះជាម្ចាស់ប្រទានភាពពិតរបស់អ្នកមកវិញ ដែលជាការមួយយើងបានចំណាយពេលវេលា និងខំប្រឹងជាច្រើនដើម្បីស្វែងរកដោយខ្លួនឯងនោះ។

តើអ្នកដឹងថាការនោះមានន័យយ៉ាងដូចម្តេច?

នៅពេលណាអ្នកដទៃបំផ្លាញអ្នក នោះអ្នកសួរខ្លួនឯង ឬអ្នកមានអារម្មណ៍ថាខំប្រឹងដើម្បីឲ្យលោកិយ៍ទទួលយក អ្នកមានការពិតដើម្បីប្រកាន់ខ្ជាប់។ អ្នកអាចឈរយ៉ាងមាំហើយនិយាយថា «ខ្ញុំដឹងថា ខ្ញុំជានរណា។ វាមិនមែនជាសំណួរនោះទេ។ ខ្ញុំជាកូនរបស់ព្រះ ដែលត្រូវបានអត់ទោស ដោះឲ្យមានសេរីភាព និងបានកើតជាថ្មីតាមរយៈព្រះយេស៊ូវ»។

តោះសាកល្បងធ្វើការនេះថ្ងៃនេះ នៅកន្លែងធ្វើការ ក្នុងសង្គម ជាមួយមិត្តភ័ក្រ្ត ដោយចេញពីចិត្តរបស់អ្នក។ ចូរឲ្យច្បាស់ថាព្រះមានបន្ទូល អ្នកជានរណាតាមរយៈព្រះយេស៊ូវ។ ចូរទទួលយកការនេះ ហើយកុំភ្លេចថា ព្រះស្រឡាញ់អ្នកប៉ុណ្ណានោះ។

សូមព្រះប្រទានពរ,

_នីក ហល

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

ភ្លេងជាតិនៃព្រះគុណ

ស្វែងយល់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក តាមរយៈការគោរពបូជានៃព្រះគុណនេះ។ អ្នកផ្សាយដំណឹងល្អ Nick Hall នឹងណែនាំអ្នកតាមរយៈការលះបង់ដ៏មានអានុភាពរយៈពេល 5 ថ្ងៃដែលអញ្ជើញអ្នកឱ្យចូលរួមជាមួយបទចំរៀងនៃព្រះគុណរបស់ព្រះដែលបានច្រៀងលើអ្នក។

More

យើងសូមថ្លែងអំណរគុណចំពោះ PULSE Outreach សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://anthemofgrace.com/