ព័ត៌មានគម្រោងអាន

ភ្លេងជាតិនៃព្រះគុណគំរូ

ភ្លេងជាតិនៃព្រះគុណ

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

ទំព័រខាងក្រោម (មាតិកាពេញនៃព្រះបន្ទូលលើកទឹកចិត្តខ្លី)

ព្រះបន្ទូលលើកទឹកចិត្តខ្លីចម្រៀងនៃព្រះគុណ ៖ ថ្ងៃទី២

អ្វីដែលខ្ញុំចូលចិត្តអំពីការដើរតាមព្រះយេស៊ូ ក៏ដូចជាអ្វីដែលខ្ញុំមិនសូវចូលចិត្តអំពីការដើរតាមព្រះយេស៊ូវដែរ។

សូមឲ្យខ្ញុំពន្យល់បន្តិច...

ខ្ញុំស្រឡាញ់ដែលព្រះបានឲ្យខ្ញុំចូលទៅក្នុងគ្រួសាររបស់ព្រះអង្គ។ ខ្ញុំមិនសមនឹងទទួលការនេះឡើយ។ អ្វីដែលខ្ញុំសមនឹងទទួលគឺការវិនិច្ឆ័យសម្រាប់អំពើបាបក្នុងជីវិតខ្ញុំវិញ ហើយគ្មានអ្វីដែលខ្ញុំអាចធ្វើដើម្បីដោះអំពើបាបទាំងនោះបានឡើយ។ វាហាក់ដូចជាខ្ញុំមិនអាចចូលទៅក្នុងក្លឹបបាន... ដោះព្រោះតែតម្លៃវាថ្លៃពេក... ហើយក្រោយមកព្រះបានចូលមក ទាំងបានបង់ថ្លៃឲ្យខ្ញុំ។

នោះហើយជាព្រះគុណ។

ប៉ុន្តែនេះគឺជាការនោះ... ព្រះគុណរបស់ព្រះគឺសម្រាប់មនុស្សគ្រប់រូប រួមទាំងអស់អ្នកទាំង ឡាយណាដែលធ្វើឲ្យជីវិតរបស់អ្នកពិបាកដែរ។

យើងគ្រប់គ្នាមានមនុស្សនៅក្នុងជីវិតយើងដែលបំផ្លាញយើង នាំយើងខុសផ្លូវ និងជាទូទៅនាំឲ្យយើងឆ្កួត។ ប្រហែលជានរណាម្នាក់ដែលអ្នកស្គាល់ផ្ទាល់ ឬប្រហែលជានរណាម្នាក់ស្គាល់តាមអនឡាញ។

ពេលវេលាជាច្រើននៅលើពីភពលោកយើងសព្វថ្ងៃនេះ មនុស្សដែលរំខានយើងបំផុត គឺជាមនុស្សដែលយើងមិនធ្លាប់ជួបពីមុន អ្នកល្បីក្នុងសង្គម អ្នកនយោបាយ អ្នកល្បីលើប្រព័ន្ធទីកតុក។

អ្នកណាក៏ដោយ រឿងជាធម្មតាគឺថា នៅពេលនរណាម្នាក់ធ្វើបាបយើង នោះពួកគេនឹងក្លាយជា «ពួកគេ» ហើយ។

ដូចជាអ្នកមិនអាចរកហេតុផលជាមួយពួកគេ។ អ្នកមិនអាចនិយាយជាមួយពួកគេ។ អ្នកមិនអាចគោរពពួកគេ។ អ្នកមិនអាចស្រឡាញ់ពួកគេបានឡើយ។

មនុស្សពូកែលាបពណ៌ និងថ្កោសទោសមនុស្ស ជាញឹកញាប់ក្រុមមនុស្សទាំងមូលដោយប្រើស្តង់ដារដែលយើងអាចនឹងមិនប្រើដើម្បីវិនិច្ឆ័យខ្លួនឯង។ ខ្ញុំធ្វើការនោះ។ ខ្ញុំជឿថាអ្នកក៏ធ្វើចឹង ដែរ។

សរសើរព្រះជាម្ចាស់ដែលព្រះអង្គមិនបានធ្វើដូច្នោះ!

ពីព្រោះព្រះគុណយើងទាំងអស់គ្នាត្រូវការ ហើយទទួលយកព្រះគុណ ព្រះត្រាស់ហៅអ្នក និងខ្ញុំដើម្បីឲ្យពង្រីកព្រះគុណអស្ចារ្យរបស់ព្រះអង្គទៅអ្នកផ្សេងទៀត។

កូល៉ុស 3:13 ចែងថា

ហើយ​ទ្រាំ‌ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»

ព្រះជាម្ចាស់មិនបានជំពាក់សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំទេ។ ព្រះអង្គមិនបានជំពាក់ការអត់ទោសដល់ខ្ញុំដែរ។ ព្រះអង្គក៏មិនបានជំពាក់ទំនាក់ទំនងខ្ញុំជាមួយនឹងព្រះអង្គ ឬ ការសន្យាពីជីវិតអស់កល្បនៅឋានសួគ៌ដែរ។ ទាំងអស់នោះគឺគ្រាន់តែជាព្រះគុណដ៏វិសុទ្ធ។ ដូច្នេះ សំណួរដែលយើងត្រូវតែសួរខ្លួនឯងគឺ៖ តើយើងអាចទទួលព្រះគុណដ៏អស្ចារ្យពីព្រះ ហើយមិនផ្តល់ដល់អ្នកដទៃទៀតបានយ៉ាងដូចម្តេច?

ព្រះគុណមិនមែនមានន័យថា អ្នកយល់ព្រមអ្វីគ្រប់យ៉ាងជាមួយនរណាម្នាក់ដោយនិយាយ ឬធ្វើនោះទេ។ ព្រះគុណមិនមែនមានន័យថា អ្នកចាកចេញពីអំពើបាបក្នុងលោកកីយនេះទេ។ ព្រះគុណព្រះមិនមែនមានន័យថា អ្នកមិនឈរឡើងសម្រាប់អ្វីដែលត្រឹមត្រូវនោះដែរ។

ព្រះគុណមានន័យថា អ្នកមិនថ្កោលទោសនរណាម្នាក់ ឬ មិនចែកសេចក្តីស្រឡាញ់របស់អ្នកដោយព្រោះតែពួកគេធ្វើបាបអ្នក ឬធ្វើអ្វីមួយខុសចំពោះអ្នកនោះទេ។ ហេតុអ្វី?

ពីព្រោះនោះហើយជារបៀបដែលព្រះស្រឡាញ់អ្នក... និងរបៀបដែលព្រះស្រឡាញ់ ពួកគេ។

សូមព្រះប្រទានពរ,

_នីក ហល

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

ភ្លេងជាតិនៃព្រះគុណ

ស្វែងយល់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក តាមរយៈការគោរពបូជានៃព្រះគុណនេះ។ អ្នកផ្សាយដំណឹងល្អ Nick Hall នឹងណែនាំអ្នកតាមរយៈការលះបង់ដ៏មានអានុភាពរយៈពេល 5 ថ្ងៃដែលអញ្ជើញអ្នកឱ្យចូលរួមជាមួយបទចំរៀងនៃព្រះគុណរបស់ព្រះដែលបានច្រៀ...

More

យើងសូមថ្លែងអំណរគុណចំពោះ PULSE Outreach សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://anthemofgrace.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ