ការតមរយៈពេល ២១ ថ្ងៃគំរូ

សារនេះបានមកពីព្រះជាម្ចាស់ ដែលទ្រង់មានបន្ទូលទៅកាន់ប្រជារាស្រ្ដរបស់ព្រះអង្គ ដែលពួកគេកំពុងម៉ួម៉ៅ អាក់អន់ចិត្ដ ជាមួយនឹងការដែលព្រះអង្គមានសភាពដូចជាមិនខ្វល់ ខ្វះការឆ្លើយតប ចំពោះការតមរបស់ពួកគេ។ ពិតជាងាយដែរ នៅក្នុងការដែលយើងអាចយល់ច្រឡំចំពោះការតម ជាមួយនឹងការធ្វើអហង្ការមិនបរិភោគ ដើម្បីជំរុញឱ្យព្រះជាម្ចាស់ធ្វើអ្វីមួយ ដែលយើងចង់បាន។ ប៉ុន្តែ អត្ថបទនៅក្នុងជំពូកមួយនេះ ថ្លែងពីអ្វីដែលព្រះជាម្ចាស់ ទ្រង់សព្វព្រះទ័យចង់បាន។ ចូរអធិស្ឋាន សូមព្រះអង្គប្រើប្រាស់នូវបទពិសោធន៍របស់អ្នកជាមួយនឹងការស្រេកឃ្លាន និងភាពមិនសុខស្រួលទាំងនេះ ដើម្បីផ្លាស់ប្រែនូវរបៀបដែលអ្នកសម្លឹងមើលទៅកាន់អស់អ្នក ដែលរស់នៅក្នុងពិភពលោកនេះ ដែលពួកគេកំពុងតែបាត់បង់ និងត្រូវការការសង្គ្រោះនោះ។ ចូរអធិស្ឋានសូមព្រះជាម្ចាស់ ឱ្យសម្ងួតរូបអ្នក និងឱ្យអ្នកនៅទទេ ចេញពីអ្វីដែលធ្លាប់មាននៅក្នុងរូបអ្នក ហើយបំពេញរាល់អ្វីៗ ដែលជារបស់ផងទ្រង់ នោះវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.