ព័ត៌មានគម្រោងអាន

ការតមរយៈពេល ២១ ថ្ងៃគំរូ

21 Day Fast

ថ្ងៃទី 5 ក្នុងចំណោម 21 ថ្ងៃ

ក្រែងការតម គឺជាអ្វីដែលគួរប្រព្រឹត្ដទៅ ដោយលាក់កំបាំង មិនអញ្ចឹង? ប្រហែលជាអ្នកបានចាប់ផ្ដើមនូវដំណើរតមមួយនេះជាមួយនឹងក្រុមណាមួយ ដែលគេបានស្ម័គ្ររួមតមជាមួយនឹងអ្នក។ មានការតម ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរជាច្រើន ដែលជាការតម បែបជាក្រុម ដែលការប្រព្រឹត្ដនោះ ភាគច្រើន ជំរុញដោយ អ្នកមានអំណាចគ្រប់គ្រង ដើម្បីជាប្រយោជន៍ឱ្យមានការចូលរួម រួមជាមួយនឹងគ្នា។ ចូរឱ្យអ្នកបានសញ្ជឹងគិតឡើងវិញ ទៅលើខ្លឹមសារដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅក្នុងអត្ថបទគម្ពីរនេះ។ តើគោលបំណងនៃកិច្ចសន្ទនារបស់អ្នក បានលើកឡើងនៅក្នុងន័យអ្វីដែរ នៅពេលដែលអ្នកត្រូវនិយាយអំពីការតមនេះ? តើអ្នកនិយាយដើម្បីលើកទឹកចិត្ដដល់អ្នកដទៃ ឬដើម្បីបានការគាំទ្រពីពួកគេ? តើមាននូវគំនិតគិតប្រាថ្នាដោយលាក់កំបាំង ចង់ឱ្យគេឃើញថា រូបខ្លួនជាមនុស្សវិសុទ្ធ ឬជាអ្នកពិនខាងព្រលឹងវិញ្ញាណ ដែរឬយ៉ាងណា? មានតែពីរនាក់ទេ ដែលអាចដឹងអំពីចម្លើយចំពោះសំណួរទាំងនេះ--អ្នក ហើយនិងព្រះជាម្ចាស់។ ចូរអធិស្ឋានថ្ងៃនេះ ដើម្បីទូលសូមព្រះជាម្ចាស់ ក្នុងការបើកសម្ដែងឱ្យអ្នកឃើញអំពី គោលបំណង នៃការតមរបស់អ្នក និងទូលសូមព្រះនូវរបៀបដែលអ្នកអាចស្វែងរកឃើញនូវការលើកទឹកចិត្ដ ដែលអ្នកត្រូវការ ជំនួសឱ្យការបំពេញដួងចិត្ដរបស់អ្នក ជាមួយនឹងសេចក្ដីអំណួតនោះ។

អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

21 Day Fast

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។​ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគ...

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ