ខ្ញុំពិតជារំភើបចិត្តគំរូ

ចូរនឹកចាំពីអំណរ
ហេព្រើរ ជំពូកទី ១១ បានចែងពីបញ្ជីរាយនាមមនុស្សមួយចំនួន ហើយនៅក្នុង ហេព្រើរ ១២៖១ បានហៅក្រុមមនុស្សនេះថាជា "ស្មរបន្ទាល់ជាច្រើនដល់ម៉្លេះ"។ បើនិយាយមួយបែបទៀត នោះគឺថា មានមនុស្សមួយក្រុមធំ ដែលពួកគេបានមានពោរពេញដោយព្រះ រហូតដល់ពួកគេត្រូវតែចាក់បង្ហូរអ្វីពីព្រះ ទៅកាន់រាល់អស់អ្នកដទៃផ្សេងទៀត នៅពាសពេញផែនដី។ នាមរបស់អ្នកទាំងនោះមានដូចជា ណូអេ អ័ប្រាហាំ ដាវីឌ និងរហូតដល់ក្រុមស្រ្តីៗ ដូចជា រ៉ាហាប់ ដែលជាស្រ្តីលក់ខ្លួន។ ក្រុមមនុស្សដែលបានផ្ដល់ជាកិត្តិយសទាំងនេះ ពួកគេមានលក្ខណៈពិសេសស្រដៀងៗគ្នាចំនួន ៣៖ ពួកគេជាមនុស្សដែលគ្មានអ្នកភ្នក់នឹកគិតដល់ / ពួកគេបានទទួលរងវិបត្តិ និងទុក្ខលំបាកយ៉ាងខ្លាំង / ហើយពួកគេបានរស់នៅក្នុងជីវិតដែលមានព្រះសណ្ឋិតលើ (អេន ស៊ីអោះ - en theos)។
នៅក្នុង ហេព្រើរ ១២៖២ យើងមើលឃើញថាព្រះគ្រីស្ទផ្ទាល់ទ្រង់បានយាងនៅក្នុងមាគ៌ាស្រដៀងនេះ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងយ៉ាងអត់ធ្មត់ ដោយព្រោះតែព្រះនេត្ររបស់ព្រះអង្គបានផ្ចង់ទៅកាន់អំណរដែលមាននៅចំពោះព្រះអង្គ។ តើអំណររបស់ព្រះអង្គនោះជាអ្វី? គឺដើម្បីធ្វើកិច្ចការដែលព្រះបិតារបស់ព្រះអង្គបានប្រទានឱ្យ។ តើរង្វាន់របស់ព្រះអង្គគឺជាអ្វី? គឺដើម្បីបាននៅជាមួយព្រះវរបិតារបស់ព្រះអង្គ។ តើព្រះអង្គបានស៊ូទ្រាំយ៉ាងដូចម្ដេចខ្លះ? ដោយបន្តសម្លឹងផ្ចង់ទៅរកព្រះបិតាជានិច្ច។ ប្រៀបដូចជា ដាវីឌ ព្រះគ្រីស្ទបានទុកចិត្តលើព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ ព្រះអង្គបានយាងរួមជាមួយព្រះជារៀងរាល់ថ្ងៃ។ ហើយព្រះអង្គបានថ្វាយបង្គំព្រះ ជារៀងរាល់ថ្ងៃផងដែរ។ ព្រះយេស៊ូវគ្រីស្ទពិតជា អេនស៊ីអោះ - ពោរពេញដោយព្រះ - មានព្រះសណ្ឋិតលើ។
តើហេតុអ្វីបានជាយើងគួរតែរស់នៅដោយដួងចិត្តរំភើប? ពីព្រោះយើងក៏ជាអេនស៊ីអោះ - មានព្រះសណ្ឋិតលើ - នោះផងដែរ។ យើងរាល់គ្នាមានវត្តមានរស់នៅ គឺដោយសារតែព្រះ ហើយមានវត្តមាននេះ គឺសម្រាប់ព្រះ ហើយក៏មានវត្តមាននៅក្នុងព្រះ ផងដែរ។ ព្រះអង្គជាសាំងបញ្ឆេះចិត្ត និងជាទិសដៅរបស់យើង។ ព្រះអង្គគឺជាក្ដីអំណត់អត់ធ្មត់ និងជារង្វាន់របស់យើង។ យើងមានដួងចិត្តរំភើប ដោយព្រោះតែព្រះបានដាក់យើងនៅក្នុងរឿងរបស់ព្រះអង្គ ទោះជាថា យើងពុំមាននរណានឹកភ្នក់គិតទៅដល់នោះក្ដី។ ហើយនៅពេលដែលយើងរស់នៅតាមរបៀបនេះ នោះរឿងជីវិតរបស់យើងនឹងបានកាន់តែល្អប្រសើរ ហើយក្រុមដែលជាស្មរបន្ទាល់ដ៏ច្រើននោះ ក៏នឹងកាន់តែអស្ចារ្យ និងធំធេងផងដែរ!
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

តើអ្នកធ្លាប់មានអារម្មណ៍សោះកក្រោះដែរឬទេ? មិនមែនតែអ្នកម្នាក់ឯងទេ ដែលធ្លាប់មានអារម្មណ៍ដូច្នេះ—សូម្បីតែ ព្រះបាទដាវីឌ ក៏ធ្លាប់ខ្សោះអស់អំណរដែរ។ មកចាប់ផ្ដើមអាន វគ្គទី ៥ នៃវគ្គទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន ដើម្បីឱ្យអ្នកអាចនៅបន្តបញ្ឆេះភាពឆេះឆួល និងការរំភើបចិត្ត របស់អ្នកបាន។
More