ខ្ញុំពិតជារំភើបចិត្តគំរូ

តើអ្នកមានពោរពេញដោយភាពអ្វីខ្លះ?
ពាក្យថា រំភើបចិត្ត ដែលភាសាអង់គ្លេសអានថា "អិនស៊ូស៊ីអាសឹម - enthusiasm" អាចដាស់ចិត្តគំនិតយើងឱ្យគិតពីអ្វីដែលវាគ្មិន និងអ្នកនាំហ៊ោកីឡា ធ្លាប់ធ្វើ ដើម្បីជំរុញទឹកចិត្តមនុស្ស។ តែបើយើងមើលទៅកាន់ឫសនៃពាក្យនេះ ដែលបានមកពី ភាសាក្រិក "អិន ស៊ីអោះ - en theos" នោះគឺមានន័យថា "ព្រះសណ្ឋិតលើ" ឬ "បានបំពេញដោយព្រះវិញ្ញាណនៃព្រះ"។ ភាពរំភើបចិត្តដែលយើងកំពុងនិយាយនេះ មិនមែនគ្រាន់តែជាអារម្មណ៍ល្អ ដែលយើងឮហើយពីសន្ទរកថាពិរោះៗ ឬបានឃើញការសម្ដែងសប្បាយចម្លែកនោះទេ ប៉ុន្តែ វាជាភាពដែលយើងបាននៅជាប់ជិតស្និទ្ធនឹងព្រះហឫទ័យរបស់ព្រះ។
តើព្រះបានចាត់ទុកនរណា ថាជាម្នាក់ ដែលបានកាន់តាមព្រះហឫទ័យរបស់ព្រះអង្គ? នោះគឺ ដាវីឌ។ ប្រសិនបើនៅក្នុងសហគមន៍របស់អ្នកមានមនុស្សយក្ស វាមកគំរាមកំហែងដល់គេឯងដែលរស់នៅទីនោះ តើអ្នកនឹងហ៊ានរត់ទៅប្រឈម ហើយតទល់នឹងវាដែរឬទេ? ដាវីឌ ទោះនៅវ័យក្មេងក្ដី គាត់បានធ្វើដូច្នោះ។ គាត់បានបដិសេធពាក្យពេចន៍ពិរោះ និងគ្រឿងសស្ត្រាវុធរបស់ស្ដេច រួចបែរជារត់ទៅប្រឈមតទល់នឹង យក្សកូលីយ៉ាត ទាំងគ្មានអ្វីផ្សេង ក្រៅពីដុំថ្មរលូង ៥ ដុំ ខ្សែដង្ហក់ និងការទុកចិត្តទាំងស្រុងទៅលើព្រះតែប៉ុណ្ណោះ។
ប្រហែលជាយក្សនៃជីវិតរបស់អ្នក ពុំមានរូបអង្គដូចមនុស្សបំពាក់ដោយគ្រឿងសឹកនោះទេ។ ប្រហែលជាគ្រួសាររបស់អ្នកកាន់តែបែរប្រែចិត្តទៅជាអត្មានិយម ទាំងអត់មានចិត្តខ្វល់ចំពោះអ្នកដទៃ។ ប្រហែលជាសាលារៀនរបស់អ្នក មានសភាពធូររលុងចំពោះឥរិយាបថមិនគប្បី។ ប្រហែលជាមិត្តរួមការងារ ប្រឹងធ្វើការគិតតែទៅលើតម្លៃប្រាក់ខែ។ បើអញ្ចឹងមែន តើអ្នកនៅមានចិត្តរំភើប--មាន អិនស៊ីអោះ -- ព្រះសណ្ឌិតលើខ្លួន ដើម្បីបន្តមានពាក្យពេចន៍ល្អៗ ដើម្បីនិយាយតទៀតដែរអត់? ឬគ្រាន់នៅមានចិត្តប្រព្រឹត្តល្អតទៀត ដែរឬយ៉ាងណា? តើអ្នកនឹងនៅមានចិត្តក្លាហាន ដើម្បីរត់ទៅប្រឈមនឹងបញ្ហាអស់ទាំងនោះ ដូច ដាវីឌ ពេលគាត់នៅវ័យជំទង់នោះដែរទេ?
តើហេតុអ្វីបានជា ដាវីឌ មានដួងចិត្តមិនភ័យខ្លាច សោះអញ្ចឹង? តើគាត់បានដួងចិត្តរំភើប ក្លៀវក្លានោះមកពីណា? ដាវីឌ បានទុកចិត្តលើព្រះជាប្រចាំថ្ងៃ។ គាត់បានដើរតាមព្រះជាប្រចាំថ្ងៃ។ ហើយគាត់បានថ្វាយបង្គំព្រះជាប្រចាំថ្ងៃ។ ជាលទ្ធផល ដាវីឌ បានមានពោរពេញដោយព្រះជាម្ចាស់។ នៅថ្ងៃស្អែក យើងនឹងមើលថាមានរឿងអ្វីកើតឡើងនៅពេល ដាវីឌ បានបាត់បង់ដួងចិត្តរំភើបរបស់គាត់នេះ។ ត្រៀមចិត្តៗ៖ ប្រសិនបើការណ៍នោះអាចកើតមានឡើងចំពោះបុរសដែលកាន់តាមព្រះហឫទ័យព្រះ នោះវាក៏អាចកើតមានដល់មនុស្សគ្រប់រូបបានដែរ។
ចូរពិចារណា៖ ចូរគិតពីគ្រាកន្លង ដែលអ្នកធ្លាប់មានដួងចិត្តរំភើប មែនទែន។ តើអ្នកបានកំពុងធ្វើអ្វីដែរ ដើម្បីរក្សាឱ្យអ្នកនៅបន្តភ្ជាប់ និងបានបំពេញដោយព្រះវិញ្ញាណរបស់ព្រះនោះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

តើអ្នកធ្លាប់មានអារម្មណ៍សោះកក្រោះដែរឬទេ? មិនមែនតែអ្នកម្នាក់ឯងទេ ដែលធ្លាប់មានអារម្មណ៍ដូច្នេះ—សូម្បីតែ ព្រះបាទដាវីឌ ក៏ធ្លាប់ខ្សោះអស់អំណរដែរ។ មកចាប់ផ្ដើមអាន វគ្គទី ៥ នៃវគ្គទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន ដើម្បីឱ្យអ្នកអាចនៅបន្តបញ្ឆេះភាពឆេះឆួល និងការរំភើបចិត្ត របស់អ្នកបាន។
More