ខ្ញុំពិតជារំភើបចិត្តគំរូ

I'm Enthusiastic

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

របៀបអាចចាប់ផ្ដើមសាជាថ្មី

អញ្ចឹងតើអ្វីទៅជាថ្នាំព្យាបាល? ចុះឱ្យយើងត្រូវធ្វើយ៉ាងណាវិញ ប្រសិនបើអង្ករក្លាយទៅជាបាយ ទឹកបានបំបាក់ទំនប់ កំហុសឆ្គងបានកើនឡើងទាំងគ្មានអ្នករាប់រក ទាំងមានជំងឺមកយាយ៉ី ឬក្ដីស្លាប់មកលេបត្របាក់ រូបកាយនិងជីវិតរបស់អ្នករួចទៅហើយនោះ? ចុះប្រសិនបើអ្នកក្លាយទៅជាធូររលុងក្នុងចិត្ត ដោយពុំបានយកព្រះមករាប់ជាផ្នែកនៃជីវិតជាប្រចាំថ្ងៃរបស់អ្នក រហូតដល់រូបអ្នកធ្លាក់ជាប់គាំងទៀតនោះ? តើយើងអាចស្ដាប់ពីការណែនាំ កែតម្រូវរបស់ព្រះ ដូចមានចែងនៅក្នុង វីវរណៈ ២៖៤-៥ ហើយវិលទៅរកសភាពដើមបានយ៉ាងដូចម្ដេចបាន?

ជាដំបូង យើងបានដឹងថា ព្រះបាទដាវីឌ បានសូមអភ័យទោស។ ប្រសិនបើអ្នកធ្វេសប្រហែសពុំយកចិត្តទុកដាក់ចំពោះមនុស្សដែលជាទីស្រឡាញ់របស់អ្នក នោះអ្នកសមនឹងសុំការអភ័យទោសពីពួកគេ។ ប្រសិនបើអ្នកធ្វេសប្រហែសមិនចំណាយពេល និងដាក់ចិត្តថ្វាយសម្រាប់ព្រះអាទិករនៃសកលលោក ទាំងមិនឱ្យតម្លៃសក្ដិសមចំពោះព្រះអង្គ ទាំងគិតតែពីភាពសុខស្រួលរបស់ខ្លួនធំប្រសើរជាងទេ នោះអ្នកប្រាកដជាសមត្រូវសុំអភ័យទោសពីព្រះដែរហើយ។ ទោះបីជាអ្នកអនុញ្ញាតឱ្យភាពឈឺចាប់ធ្ងន់ធ្ងរ ឬទុក្ខសោកសង្រេងមកអូសទាញរូបអ្នក ចូលទៅក្នុងភាពល្វីងជូរចត់ រហូតអ្នកចាកចេញឆ្ងាយពីក្ដីស្រឡាញ់និងការថែទាំរបស់ព្រះក៏ដោយចុះ នោះអ្នកត្រូវតែសុំការអភ័យទោសពីព្រះផងដែរ។ ដោយការសម្គាល់ដឹងពីចំណែករបស់អ្នក ក្នុងការបង្កឱ្យមានទុក្ខលំបាក រួចហើយចេះសុំអភ័យទោស នោះគឺជាជំហានដំបូង ដើម្បីឱ្យអ្នកអាចរកផ្លូវចេញពីបាប។ ព្រះមានបន្ទូលថា ចូរឱ្យយើងចូលទៅដល់ព្រះអង្គ នៅពេលណាដែលយើងនឿយព្រួយ។ នៅពេលដែលយើងខ្សោះល្ហិតល្ហៃ នោះព្រះអង្គនឹងស្ដារឱ្យយើងបានមានអំណរក្នុងក្ដីសង្គ្រោះដែលយើងអាចមានក្នុងព្រះអង្គ។

យើងអានពីទំនុកតម្កើង ជំពូកទី ៥១ ដែលថ្លែងពីការកែប្រែចិត្តរបស់ព្រះបាទដាវីឌ។ គាត់បានទូលសូមព្រះលាងជម្រះចិត្តរបស់គាត់ ហើយធ្វើឱ្យវិញ្ញាណរបស់គាត់បានទៅជាថ្មីឡើងវិញ។ គាត់បានទទួលស្គាល់ថា បើគាត់កាន់តែមើលរូបខ្លួនឯង នោះគាត់បានកាន់តែឃើញថាគាត់ជាមនុស្សគួរឱ្យស្អប់ខ្ពើម ដោយហេតុថាគាត់ខ្វល់តែពីចំណង់តណ្ហារបស់ខ្លួន ជាជាងយល់ដឹងពីសុខទុក្ខនិងជីវិតរបស់បុរសជាស្វាមីនោះ។ ប៉ុន្តែបើគាត់កាន់តែសម្លឹងមើលទៅឯព្រះ នោះគាត់នឹងកាន់តែមានដួងចិត្តរំភើប ដូចជាកុមារវ័យជំទង់ ដែលពុំមានចិត្តភ័យខ្លាច ក្នុងការកម្ចាត់យក្ស ដើម្បីជួយសង្រ្គោះដល់ប្រជាជាតិរបស់គាត់។ គាត់បានយល់ដឹងថាគាត់ត្រូវតែក្លាយខ្លួនឱ្យកាន់តែទាប ដើម្បីឱ្យព្រះបានកាន់តែធំនៅក្នុងជីវិតរបស់គាត់។ នៅថ្ងៃស្អែក យើងនឹងបញ្ចប់ដោយភាពមាំមួន ដ្បិតយើងនឹងក្រឡេកទៅមើលពីគំរូជាច្រើន ដែលពួកគាត់បានរស់នៅដោយដួងចិត្តរំភើប និងពេញដោយភាពឆេះឆួល។ ត្រង់នេះខ្ញុំមានតម្រុយឱ្យខ្លះ៖ អ្នកអាចបង្កើតប្រវត្តិសាស្រ្តបាន នៅពេលណាដែលអ្នកហ៊ានបន្ទាបខ្លួនចុះ ដើម្បីឱ្យព្រះបានសម្ដែងឫទ្ធិកាន់តែអស្ចារ្យនៅក្នុងជីវិតរបស់អ្នក។

សូមអធិស្ឋាន៖ ចូរបង្កើតនិងរាយនាមបញ្ជីប្រាប់ពីរាល់អ្វីៗដែលបានលួចអំណរពីរូបអ្នក។ ចូររាប់បញ្ចូលទាំងអ្វីតូច និងអ្វីធំ ដែលបង្កឱ្យអ្នកបាត់អំណរ។ ចូរទៅទីណាស្ងាត់ រួចអានពីចំណុចអស់ទាំងនោះ ថ្វាយទៅព្រះ រួចហើយចូរនិយាយយ៉ាងដូច្នេះ៖ «ព្រះបិតាអើយ ព្រះអង្គទ្រង់ល្អប្រសើរលើសពីការអស់ទាំងនេះទៅទៀត។ ទូលបង្គំទុកចិត្តលើព្រះអង្គ។ ព្រះអង្គទ្រង់ល្អណាស់នៅក្នុងជីវិតរបស់ទូលបង្គំ។ សូមបង្ហាញដល់ទូលបង្គំពីរបៀបដែលទូលបង្គំអាចដើរតាមព្រះអង្គជាប្រចាំថ្ងៃ។ តើឱ្យទូលបង្គំធ្វើយ៉ាងណា ដើម្បីឱ្យទូលបង្គំបានកាន់តែតូច តែអនុញ្ញាតឱ្យព្រះអង្គបានកាន់តែធំអស្ចារ្យនៅក្នុងជីវិតរបស់ទូលបង្គំ?»។

អំពី​គម្រោងអាន​នេះ

I'm Enthusiastic

តើអ្នកធ្លាប់មានអារម្មណ៍សោះកក្រោះដែរឬទេ? មិនមែនតែអ្នកម្នាក់ឯងទេ ដែលធ្លាប់មានអារម្មណ៍ដូច្នេះ—សូម្បីតែ ព្រះបាទដាវីឌ ក៏ធ្លាប់ខ្សោះអស់អំណរដែរ។ មកចាប់ផ្ដើមអាន វគ្គទី ៥ នៃវគ្គទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន ដើម្បីឱ្យអ្នកអាចនៅបន្តបញ្ឆេះភាពឆេះឆួល និងការរំភើបចិត្ត របស់អ្នកបាន។

More

គំរោង​ផែន​ការណ៍នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ LifeChurch.tv។