ទង្វើនៃការកែប្រែចិត្ដគំរូ

Acts of Repentance

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ការកែប្រែចិត្ដគំនិតនាំមកនូវការអត់ឱនទោស។ យើងធ្វើការកែប្រែចិត្ដ ហើយព្រះជាម្ចាស់ទ្រង់ជាអ្នកអត់ឱនទោស។ ការកែប្រែចិត្ដ ដឹងនូវកំហុស និង ការអត់ឱនទោស មិនមែនជាគោលគំនិតពិបាកនឹងយល់នោះទេ។ ការកែប្រែចិត្ដ គឺជាសកម្មភាពរបស់យើង ហើយការអត់ឱនទោស គឺជាការឆ្លើយតប ចេញពីសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះរូបយើងរាល់គ្នា។ ក្នុងខណៈដែលដំណើរនៃការកែប្រែចិត្ដជាកិច្ចការដ៏សាមញ្ញ អំណាចព្រះចេស្ដានៃការអត់ទោសរបស់ព្រះជាម្ចាស់ គឺលើសពីការថ្លែងនិងយល់ដឹងទៅទៀត។ ការអត់ទោសរបស់ព្រះជាម្ចាស់ កំចាត់ចោលរាល់សេចក្ដីងងឹតដែលមាននៅក្នុងជីវិតរបស់យើង ហើយនាំឲ្យយើងចូលមកកាន់ពន្លឺ មិនថាឡើយអំពើបាបណាដែលយើងបានប្រព្រឹត្ដនោះ។ ការអត់ទោសរបស់ព្រះជាម្ចាស់ គ្របបាំងគ្រប់​ទាំង​អំពើបាប រួមទាំងអំពើបាបរបស់បងប្អូនផង។ តើអំណាចព្រះចេស្ដានៃការ​ប្រោសលោះ ដោយការអត់ទោសរបស់ព្រះជាម្ចាស់ បានបំផ្លាស់បំប្រែ និង ប៉ះពាល់ជីវិតរបស់បងប្អូនយ៉ាងដូចម្ដេចខ្លះ?

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Acts of Repentance

ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត់អោនទោស គឺជាការឆ្លើយតប ពេញដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា។ ក្នុងកំឡុងពេល ៥ ថ្ងៃ នៃគម្រោងអាននេះ បងប្អូននឹងទទួលបាននូវអត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ហើយនិង ការ​បរិយាយព្រះគម្ពីរខ្លីៗ ដែលបានគ្រោងទុកឡើង ជាប្រយោជន៍ឲ្យបងប្អូនអាចស្គាល់កាន់តែច្បាស់ នូវសារៈសំខាន់នៃការកែប្រែចិត្ដគំនិត នៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយអង្គព្រះគ្រិស្ត។ សម្រាប់សេចក្ដីអានបន្ថែម សូមចូលពិនិត្យតាមតំណរភ្ជាប់នេះ៖ www.finds.life.church

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church