ទង្វើនៃការកែប្រែចិត្ដគំរូ

តើរូបបងប្អូនកំពុងស្ថិតនៅខាងនរណាដែរ? នេះហើយ ជាសំណួរដែលព្រះយេស៊ូទ្រង់កំពុងតែសួរនៅក្នុងអត្ថបទគម្ពីរ លូកា ១៣៖១-៨។ តើបងប្អូនកំពុងស្ថិតនៅខាង ត្រឹមត្រូវ ឬ ខុសឆ្គង? ប៉ែកដែលត្រឹមត្រូវ នាំមកនូវជីវិតអស់កល្បជានិច្ច ក្នុងខណៈដែលប៉ែកខុសឆ្គង នាំមកនូវភាពអន្តរាយ។ សាររបស់អង្គព្រះយេស៊ូគឺសាមញ្ញទេ៖ អ្វីដែលបងប្អូនត្រូវធ្វើ គឺគ្រាន់តែ កែប្រែចិត្ដគំនិតពីអំពើបាបរបស់បងប្អូនតែប៉ុណ្ណោះ ដើម្បីឲ្យបងប្អូនអាចទទួលបាននូវជីវិតថ្មី។ ប្រសិនបើបងប្អូនមិនកែប្រែចិត្ដគំនិតនោះទេ នោះបងប្អូននឹងត្រូវវិនាសជាមិនខាន។ ព្រះជាម្ចាស់មិនសព្វព្រះទ័យកាត់កាលបងប្អូនចោលនោះឡើយ ប៉ុន្តែព្រះអង្គទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយមានបំណងចង់ឲ្យយើងបង្កើតផលផ្លែផង។ តើផលផ្លែអ្វីខ្លះដែលបងប្អូនកំពុងតែបង្កើត នៅក្នុងជីវិតរបស់បងប្អូន សព្វថ្ងៃនេះ? តើមាននូវអំពើបាបណាខ្លះដែលបងប្អូនត្រូវការសារភាព និង ធ្វើការកែប្រែចិត្ដគំនិត ដើម្បីឲ្យបងប្អូនអាចចាប់ផ្ដើម បន្តបង្កើតផលផ្លែដែលព្រះជាម្ចាស់ទ្រង់សព្វព្រះទ័យនោះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត់អោនទោស គឺជាការឆ្លើយតប ពេញដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា។ ក្នុងកំឡុងពេល ៥ ថ្ងៃ នៃគម្រោងអាននេះ បងប្អូននឹងទទួលបាននូវអត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ហើយនិង ការបរិយាយព្រះគម្ពីរខ្លីៗ ដែលបានគ្រោងទុកឡើង ជាប្រយោជន៍ឲ្យបងប្អូនអាចស្គាល់កាន់តែច្បាស់ នូវសារៈសំខាន់នៃការកែប្រែចិត្ដគំនិត នៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយអង្គព្រះគ្រិស្ត។ សម្រាប់សេចក្ដីអានបន្ថែម សូមចូលពិនិត្យតាមតំណរភ្ជាប់នេះ៖ www.finds.life.church
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church