ព័ត៌មានគម្រោងអាន

ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវគំរូ

Beginning A Relationship With Jesus

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

"ចុះឥឡូវត្រូវធ្វើអ្វីទៀត?"



ការក្លាយជាគ្រិស្ដបរិស័ទ គឺសំដៅទៅលើ "ការរស់នៅក្នុង" អង្គព្រះយេស៊ូវ។ បើនិយាយឲ្យចំៗទៅ អ្នកចាប់ផ្ដើមជីវិតនៃការ "នៅជាប់" ក្នុងព្រះអង្គ ហើយ "បន្តនៅ" ក្នុងព្រះអង្គផង។ តើនេះចង់មានន័យយ៉ាងដូចម្ដេច? នេះមានន័យថាអ្នកផ្ដើមលូតលាស់នៅក្នុងទំនាក់ទំនងជាមួយនឹងព្រះអង្គ ដោយនាំ ចិត្ដ ព្រលឹង គំនិត និង កម្លាំងរបស់អ្នកទាំងមូលចូលទៅក្នុងទំនាក់ទំនងនោះ (ម៉ាកុស ១២៖៣០ លូកា ១០៖២៧)។



ទាំងនេះជារបៀប៥យ៉ាងដែលយើងអាច "នៅក្នុងទំនាក់ទំនង" ជាមួយនឹងអង្គព្រះយេស៊ូវគ្រិស្ដ៖



ចូរមានទំនាក់ទំនងជាមួយនឹងគ្រិស្ដបរិស័ទដទៃផ្សេងទៀត



ក្រុមជំនុំគឺជាបណ្ដាបងប្អូនរួមជំនឿ ដែលបានចូលរួមនៅក្នុងទំនាក់ទំនងជាមួយនឹងអង្គព្រះយេស៊ូវ ហើយដូច្នេះហើយ គេបានទទួលការអត់អោនទោសកំហុស ពីព្រះយេស៊ូវ ហើយគេក៏ចង់រស់នៅសម្រាប់ព្រះយេស៊ូវផង។ ការរីកលូតលាស់នៅក្នុងទំនាក់ទំនងជាមួយនឹងអង្គព្រះយេស៊ូវ អាចចម្រើនឡើងបាននៅពេលដែលគ្រិស្ដបរិស័ទចូលរួមនៅក្នុងក្រុមជំនុំមួយ។ នៅឯក្រុមជំនុំ ជាមួយនឹងអ្នករួមជំនឿដទៃផ្សេង ជាកន្លែងដែល គ្រិស្ដបរិស័ទអាចរៀន រីកលូតលាស់ សួរនូវសំណួរផ្សេងៗ បម្រើ ស្វែងរកនិងថ្វាយបង្គំព្រះជាម្ចាស់រួមជាមួយគ្នា។



ចូរទទួលការដឹកនាំរបស់ព្រះជាម្ចាស់ ដោយអាននិងសិក្សាព្រះគម្ពីរ



ក្នុងខណៈពេលដែលអ្នករីកលូតលាស់នៅក្នុងទំនាក់ទំនងជាមួយនឹងអង្គព្រះយេស៊ូវគ្រិស្ដ អ្នកនឹងចាប់ផ្ដើមសិក្សាបន្ថែមអំពីព្រះគម្ពីរ។ ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនេះជារបៀបដ៏សំខាន់បំផុត ដែលព្រះអង្គបានបើកបង្ហាញពី អង្គទ្រង់ផ្ទាល់ ព្រះហឬទ័យទ្រង់ និង គម្រោងផែនការរបស់ព្រះអង្គ មានសម្រាប់ជីវិតរបស់យើងផង។ ប្រសិនបើអ្នកកាន់តែស្គាល់ព្រះគម្ពីរ នោះអ្នកក៏នឹងកាន់តែស្គាល់ព្រះជាម្ចាស់ផ្ទាល់ផងដែរ។



ចូរមានការសន្ទនាជាមួយនឹងព្រះជាម្ចាស់តាមរយៈការអធិស្ឋាន



គោលបំណងនៃសេចក្ដីអធិស្ឋានគឺប្រៀបបានទៅនឹងគោលបំណងនៃការសន្ទនាដែលយើងប៉ងចង់បានក្នុងកិច្ចសន្ទនាដទៃទាំងឡាយ៖ គឺដើម្បីឲ្យអាចមានភាពជិតស្និទ្ធជាមួយនឹងគ្នា ហើយស្ថិតនៅក្នុងទំនាក់ទំនងមួយដែលពេញដោយអត្ថន័យ។ នេះមានន័យថា សេចក្ដីអធិស្ឋានឱបក្រសោបលើប្រធានបទមួយចំនួន។ សេចក្ដីអធិស្ឋានទាក់ទងនឹងការចែកចាយគំនិត ការស្ដាប់ ការសួរសំណួរផ្សេងៗ ការស្នើសុំជំនួយ ការថ្លែងបញ្ចេញពាក្យពេចន៍ដើម្បីឲ្យអ្នកកាន់តែយល់ដឹង ការលន់តួទោសនិងការនិយាយសំុទោស ការនិយាយអរគុណ ឬ ក៏គ្រាន់តែជាពេលវេលាដែលអ្នកអាចនៅរួមជាមួយនឹងព្រះអង្គ។



ចូរមានការប្រព្រឹត្ដ តាមរយៈការបម្រើ



ការប្រព្រឹត្ដតាម ដោយការបម្រើ ការយកចិត្ដទុកដាក់​ និង ការធ្វើសកម្មភាពទៅរកមនុស្សផ្សេងៗក្នុងការបង្ហាញនូវចិត្ដនៃក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទៅកាន់មនុស្សដទៃ។ ការទាំងនេះ ក៏ជារបៀបមួយយ៉ាងសំខាន់នៅក្នុងការជួយឲ្យអ្នករីកចម្រើននៅក្នុងទំនាក់ទំនងជាមួយនឹងអង្គព្រះយេស៊ូវផងដែរ។ ហេតុអ្វីទៅ? ពីព្រោះនេះជាអ្វីដែលព្រះយេស៊ូវទ្រង់បានធ្វើ។ ព្រះយេស៊ូវមានបន្ទូលថា៖ «ដ្បិតបុត្រមនុស្ស មកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ» (ម៉ាកុស ១០៖៤៥)។



ចូរមានការបញ្ចេញនូវសេចក្ដីស្រឡាញ់របស់យើងសម្រាប់ព្រះជាម្ចាស់តាមរយៈការថ្វាយបង្គំ



ការថ្វាយបង្គំគឺជាបំណងចិត្ដរបស់យើងនៅក្នុងការបញ្ចេញនូវអំណរគុណ ការដឹងគុណ និង ភាពស្ញប់ស្ញែងរបស់យើងចំពោះព្រះជាម្ចាស់។ ការថ្វាយបង្គំអាចជាទង្វើធ្វើឡើងដោយឯកឯង ឬ ក៏នៅក្នុងទីលានមានមនុស្សដទៃផ្សេងរាប់ពាន់នាក់។ ការថ្វាយបង្គំអាចធ្វើឡើងនៅក្នុងអគារព្រះវិហារ ឬ នៅតាមវាលស្មៅតាមទីភ្នំ។ ការថ្វាយបង្គំគឺជាការបញ្ចេញថ្លែង ដោយឥតលាក់លៀម ហើយក៏ចេញពីក្រអៅចិត្ដរបស់អ្នកទៅកាន់ព្រះជាម្ចាស់ផង។



ប្រសិនបើអ្នករីករាយជាមួយនឹងគម្រោងអានមួយនេះ ហើយចង់មានឱកាសឈ្នះសៀវភៅទាំងមូល ដែលមេរៀនទាំងប៉ុន្មានបានដកស្រង់ចេញពីសៀវភៅនោះមក សូមចុចនៅត្រង់នេះ

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Beginning A Relationship With Jesus

តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក ដាវីឌ ដ្វែក (David Dwight) នីកូល យូនីស (Nicole Unice) និង ដាវីឌ ស៊ី ឃុគ (David C Cook) ដែលបានផ្ដល់នូវគម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.dccpromo.com/start_here/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ