ព័ត៌មានគម្រោងអាន

ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវគំរូ

Beginning A Relationship With Jesus

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

"រវាង ច្បាប់វិន័យ ហើយនឹង ទំនាក់ទំនង"



ប្រសិនបើអ្នកធ្វើការស្រាវជ្រាវលើអត្ថន័យនៃពាក្យ គ្រិស្ដសាសនា អ្នកប្រាកដនឹងជួបនូវអត្ថន័យដែលពិពណ៌នាថា "ការដើរតាមនូវសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ"។ ហ្នឹងគឺត្រូវហើយ--ជំនឿលើអង្គព្រះយេស៊ូវ គឺស្ថិតនៅលើការដើរតាមនូវសេចក្ដីបង្រៀនផ្សេងៗរបស់ព្រះយេស៊ូវមែន។ តែកត្ដាជាបញ្ហានោះគឺថា មានមនុស្សភាគច្រើន បែរជាមានគំនិត គិតថា "ការដើរតាមព្រះយេស៊ូវ" គឺជា "ការដើរតាមច្បាប់វិន័យ" ទៅវិញ។ ហើយនេះ មិនមែនជាគោលគំនិតចំបងនោះឡើយ។



រឿងមាននៅក្នុងអត្ថបទគម្ពីរ បានប្រាប់យ៉ាងច្បាស់លាស់ថា គោលគំនិតសំខាន់នៃការស្គាល់ព្រះយេស៊ូវ គឺជាទំនាក់ទំនងមួយ មិនមែនជាការរស់នៅតាមច្បាប់វិន័យ នោះឡើយ។ ក្នុងខណៈពេលដែលអ្នកចាប់ផ្ដើមស្វែងរុករកនូវអ្វីដែលព្រះជាម្ចាស់បានប្រាប់យើងអំពីអង្គទ្រង់តាមរយៈព្រះគម្ពីរ អ្នកនឹងរកឃើញថា ការរស់នៅក្នុងទំនាក់ទំនងនៃក្ដីស្រឡាញ់និងការប្ដេជ្ញាចិត្ដរវាងអ្នកនឹងព្រះអង្គ គឺជាគោលគំនិតដ៏សំខាន់។



ដូច្នេះ ការនិយាយថា គោលគំនិតសំខាន់នៃជំនឿលើអង្គព្រះគ្រិស្ដ គឺជាការដើរតាមសេចក្ដីបង្រៀនសំខាន់ៗ នោះប្រៀបដូចជានិយាយថា គោលគំនិតសំខាន់នៃចំណងអាពាហ៍ពិពាហ៍គឺជាការចែករំលែកគ្នានូវថ្លៃបង់ប្រាក់ លើការចំណាយថ្លៃផ្ទះនិងការរស់នៅផ្សេងៗ នោះដែរ។ នេះមិនដូចជាអ្វីដែលអ្នកសង្ឃឹមនឹងឮទេ មែនឬអត់? ក្រែងនេះជារឿងនៃក្ដីស្រឡាញ់មែនឬអី!



ទស្សនៈរវាង ច្បាប់វិន័យ នឹង ទំនាក់ទំនង គឺជាហេតុផលដែលនាំឲ្យជំនឿលើអង្គព្រះគ្រិស្ដមានលក្ខណៈខុសគ្នាឆ្ងាយពីជំនឿសាសនាដទៃផ្សេងទៀត។ មានសាសនាជាច្រើនដែលបង្រៀនថាផ្លូវទៅកាន់ "ការរស់នៅល្អ" គឺអាចមានតាមរយៈការអនុវត្ដនិងការប្រព្រឹត្ដផ្សេងៗ ដែលជាតម្រូវការ និង ជាការជឿដ៏តឹងតែងផង ប៉ុន្តែជំនឿលើអង្គព្រះគ្រិស្ដ មានការចាប់ផ្ដើមត្រង់ចំណុចអ្វីមួយផ្សេង។



តាំងពីដើមគ្រាមក អស់អ្នកដែលដើរតាមព្រះយេស៊ូវ មិនទទួលរហ័សនាមជាអ្នកដើរតាមក្រឹត្យវិន័យ ឬជា "អ្នករស់នៅល្អ" នោះទេ។ អ្វីដែលនៅជាប់ក្នុងឈ្មោះរបស់គេ ដែលជាអ្វីដែលសមនឹងលើកឡើងម្ដងៗ នោះគឺ គ្រាន់តែតាមស្ថានភាពពិត គឺថា ពួកគេ "ធ្លាប់នៅជាមួយព្រះយេស៊ូវ" (កិច្ចការ ៤៖១៣)។ មិនមែនថា ពួកគេបានទទួលស្គាល់ព្រះយេស៊ូវ។ មិនមានថា ពួកគេបានដើរតាមប្រព័ន្ធនៃអត្ដចរិតរបស់ព្រះយេស៊ូវ។ ប៉ុន្តែ គឺថា ពួកគេបានធ្លាប់ "នៅជាមួយនឹង" ព្រះយេស៊ូវវិញ។



ការរស់នៅជាមួយនឹងព្រះយេស៊ូវ គឺជាអ្វីដែលបាននាំឲ្យមនុស្សមានការផ្លាស់ប្រែ គឺដូចអ្វីដែលព្រះគម្ពីរបានចែងថា ពី "មនុស្សសាមញ្ញ ពុំដែលរៀនសូត្រ" ទៅជាអ្នកដឹកនាំ ពេញដោយភាពក្លាហាន និង អង់អាច នោះវិញ។ ហើយនេះ ក៏ជាស្ថានភាពមួយដែលព្រះយេស៊ូវទ្រង់ប្រគល់ជូនដល់យើង នៅពេលដែលទ្រង់អញ្ជើញយើងមកកាន់ទំនាក់ទំនងមួយនេះផងដែរ គឺថា៖ ចូរ "រស់នៅជាមួយនឹងព្រះអង្គ"។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Beginning A Relationship With Jesus

តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក ដាវីឌ ដ្វែក (David Dwight) នីកូល យូនីស (Nicole Unice) និង ដាវីឌ ស៊ី ឃុគ (David C Cook) ដែលបានផ្ដល់នូវគម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.dccpromo.com/start_here/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ