ព័ត៌មានគម្រោងអាន

ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវគំរូ

Beginning A Relationship With Jesus

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

"អត្ដសញ្ញាណថ្មី"



សិទ្ធិទទួលបានក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺសម្រេចបានទៅដោយសារអង្គព្រះយេស៊ូវ ហើយដំណឹងដ៏អស្ចារ្យនោះគឺថា ពិព្រោះដោយសារអង្គព្រះយេស៊ូវ ព្រះជាម្ចាស់បានថ្លែងនូវអ្វីដែលព្រះអង្គធ្លាប់ថ្លែងអំពីព្រះយេស៊ូវ ទ្រង់ក៏បានថ្លែងសម្រាប់យើងដែលជាបុត្រធីតារបស់ព្រះអង្គផងដែរ។ យ៉ាងម៉េចដែរ ត្រៀមខ្លួនហើយឬនៅ? ដូច្នេះ អ៊ីចឹងនេះន៎ែ៖ «អ្នកគឺជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងបុត្រណាស់» (ម៉ាកុស ១៖១១)។



ដោយសារអង្គព្រះយេស៊ូវ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលនេះ មកកាន់រូបអ្នករាល់គ្នាដូចផងដែរ គឺដូចជាអ្វីដែលព្រះអង្គមានបន្ទូលទៅកាន់ព្រះយេស៊ូវ។ នៅក្នុងពាក្យថ្លែងខាងលើ ព្រះជាម្ចាស់ទ្រង់បានផ្ដល់ឲ្យយើងនូវសេចក្ដីបញ្ជាក់ដ៏អស្ចារ្យ និងយ៉ាងពេញលក្ខណៈផង អំពីអត្ដសញ្ញាណដែលយើងគ្រប់គ្នាធ្លាប់មានអារម្មណ៍ថា មានភាពខ្វះចន្លោះ--នោះគឺជាអារម្មណ៍ដែល ស្រៀវស្រួច មានកំណត់ចិត្ដចង់បានយ៉ាងខ្លាំងក្លា ដោយត្រូវការនូវការទទួលស្គាល់ ក្ដីស្រឡាញ់ និង ភាពចុះសម្រុងទុកចិត្ដពីអ្នកដទៃនោះ។ ចូរកត់សម្គាល់នូវធាតុបីផ្សេងៗពីគ្នានៅក្នុងព្រះបន្ទូលថ្លែងនៃសេចក្ដីសន្យាខាងលើ៖



១. អ្នកជាបុត្ររបស់យើង...



នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកគឺជាបុត្ររបស់យើង» ព្រះអង្គកំពុងតែសម្គាល់អង្គទ្រង់ជាមួយនឹងយើងរាល់គ្នា។​ ព្រះអង្គកំពុងមានបន្ទូលថាទ្រង់ចង់មានទំនាក់ទំនងជាមួយនឹងយើង គឺថាយើងនៅជួបជុំគ្នានឹងព្រះអង្គ។



ចំណុចសំខាន់នៃអត្ដសញ្ញាណថ្មីនេះ គឺថា យើងរាល់គ្នាជាមនុស្សដែលព្រះជាម្ចាស់ទ្រង់គាប់ព្រះទ័យចង់មានទំនាក់ទំនងជាមួយ។ ព្រះអង្គកំពុងមានបន្ទូលថា៖ «ត្រឹមត្រូវហើយ នោះគឺជាបុត្រធីតារបស់យើង»។ ព្រះអង្គនឹងមិនដែលបំបែកយើងចេញពីទំនាក់ទំនងនោះ បន្ទាប់ពីយើងបានក្លាយទៅជាកូនរបស់ព្រះអង្គនោះឡើយ។ តាមពិតទៅ នេះជាពាក្យសរសើរពេកពីព្រះដ៏សប្បុរសរបស់យើង ប្រសិនបើយើងគិតអំពីអត្ដចរិតដែលមិននឹងនររបស់យើងនោះ!



២. អ្នកជាទីស្រឡាញ់របស់យើង...



មានពេលខ្លះ នៅក្នុងទំនាក់ទំនងក្រុមគ្រួសារមួយ យើងប្រហែលមិនចូលចិត្ដគ្នា រហូតនោះទេ ចុះទម្រាំនឹងស្រឡាញ់គ្នាទៀតនោះ។ ប្រសិនបើ អ្នកមានសមាជិកក្នុងក្រុមគ្រួសារដែលអ្នកមិនចូលចិត្ដ អ្នកអាចមានអារម្មណ៍ថា ត្រូវហើយ ខ្ញុំត្រូវតែនៅប្រកាសថាគាត់ជាបងប្អូនខ្ញុំ ទោះបីជាខ្ញុំមិនចូលចិត្ដគាត់ក៏ដោយចុះ។



ប៉ុន្តែ ព្រះជាម្ចាស់មិនមែនដូចរបៀបនេះឡើយ។ មិនគ្រាន់តែព្រះអង្គមានបន្ទូលថា៖ «ពិតមែន អ្នកជាបុត្ររបស់យើង» ប៉ុន្តែ ព្រះអង្គក៏បានប្រកាសថា៖ «យើង ស្រឡាញ់ បុត្រនេះ។ យើងមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះបុត្រនេះ។ ចិត្ដរបស់យើងនៅ ជាមួយនឹង គាត់ ហើយ ចិត្ដនេះគឺ សម្រាប់គាត់ដែរ»។



៣. យើងគាប់ចិត្ដនឹងបុត្រណាស់។



ព្រះជាម្ចាស់ទ្រង់ប្រកាសលើសេចក្ដីសន្យានេះ ទាំងបន្ថែមថា៖ «យើងគាប់ចិត្ដនឹងបុត្រណាស់»។ ព្រះជាម្ចាស់ដែលជាព្រះដែលបានដាក់ហ្វូងផ្កាយនៅទីកន្លែងរបស់វា កំពុងមានបន្ទូលថា ទ្រង់មានមោទនភាពដោយសារអ្នក។ មិនមែននរណាផ្សេង--ប៉ុន្តែគឺជា អ្នក



ក្នុងខណៈពេលដែលយើងផ្ដើមលូតលាស់នៅក្នុងចំណេះដឹងនៃព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះយើងរាល់គ្នា សេចក្ដីបញ្ជាក់ទាំងនោះ នាំឲ្យយើងចាប់ផ្ដើមបំពេញនូវព្រលឹងដែលក្រហូង ខ្វះចន្លោះ មិនស្គាល់អត្ដសញ្ញាណពិតរបស់យើងផងដែរ។ មនុស្សរាល់គ្នា គ្រប់អ្វីៗដែលយើងខិតខំធ្វើ ដើម្បីបំពេញ ស្វែងរក នូវសេចក្ដីបញ្ជាក់ទាំងនោះ ដើម្បីព្យាយាមធ្វើឲ្យខ្លួនឯងសំខាន់ មានអារម្មណ៍ថាខ្លួនឯងសំខាន់ មានគេលើកសរសើរ មានគេគិតខ្ពង់ខ្ពស់អំពីយើងនោះ--តែឥឡូវនេះ យើងទទួលបានចម្លើយមួយហើយ។ ហើយចម្លើយនោះ មិនបានមកពីមនុស្ស មិនបានមកពីវត្ថុរបស់របរដែលមិនអាចបំពេញចិត្ដរបស់យើង មិនបានមកពីឋានៈ ឬ មុខតំណែង នោះឡើយ ... ប៉ុន្តែបានមកពីព្រះជាម្ចាស់វិញ។

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Beginning A Relationship With Jesus

តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក ដាវីឌ ដ្វែក (David Dwight) នីកូល យូនីស (Nicole Unice) និង ដាវីឌ ស៊ី ឃុគ (David C Cook) ដែលបានផ្ដល់នូវគម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.dccpromo.com/start_here/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ