ព័ត៌មានគម្រោងអាន

ការចាប់ផ្ដើមនូវទំនាក់ទំនងមួយជាមួយនឹងអង្គព្រះយេស៊ូវគំរូ

Beginning A Relationship With Jesus

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

"មានសំណួរជាច្រើន"



មនុស្សដែលមានអំណោយទានខាងផ្នែកទំនាក់ទំនងជាមួយនឹងមនុស្សឯទៀតៗ ជារឿយៗ សុទ្ធតែជាបុគ្គលដែលចេះសួរសំណួរយ៉ាងល្អៗបំផុត។ អ៊ីចឹង នេះន៎ែ! ព្រះជាម្ចាស់ហើយ ដែលជាអ្នកជំនាញខាងផ្នែកហ្នឹង។



ចូរមើលទៅកាន់សំណួរយ៉ាងស៊ីជម្រៅខ្លះៗដែលព្រះជាម្ចាស់ទ្រង់បានចោទសួរ៖



តើអ្នកនៅឯណា? (លោកុប្បត្ដិ ៣៖៨-៩)



នៅត្រង់ចំនុចចាប់ផ្ដើមដំបូងនៃព្រះគម្ពីរ ព្រះជាម្ចាស់ទ្រង់បានបើកបង្ហាញនូវបុគ្គលិកលក្ខណៈរបស់ទ្រង់ តាមរយៈទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹង លោក អដាំ និង នាង អេវ៉ា។ ទំនាក់ទំនងនោះជាទំនាក់ទំនង ដែលចេះទុកចិត្ដគ្នា មិនលាក់លៀម ហើយក៏ជាទំនាក់ទំនងស្និទ្ធស្នាលប្រចាំថ្ងៃផង។



នៅក្នុងអត្ថបទគម្ពីរ លោកុប្បត្ដិ ៣ យើងអាចអានអំពី លោក អដាំ និង នាង អេវ៉ា ក្នុងពេលពួកគាត់ជ្រើសរើសចាកចេញពីព្រះជាម្ចាស់ ហើយសុខចិត្ដរស់នៅក្នុងជីវិតមួយ ដែលឃ្លាតឆ្ងាយពីព្រះ។ នៅពេលដែលទំនាក់ទំនងនោះបានប្រះស្រាំ ព្រះជាម្ចាស់ទ្រង់បានយាងមកដើម្បីស្វែងរក លោក អដាំ និង នាង អេវ៉ា។ ទ្រង់មិនបានយាងមក ដើម្បីវិនិច្ឆ័យ ឬ ធ្វើឲ្យពួកគេអាម៉ាសទេ ប៉ុន្តែ ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងនោះ។



នៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់ កំពុងធ្វើការប៉ះពាល់នៅក្នុងជីវិតរបស់អ្នក អ្នកហ្នឹងហើយ ដែលជាមនុស្សដែលព្រះជាម្ចាស់កំពុងស្វែងរក ដើម្បីឲ្យអ្នកអាចស្គាល់ព្រះអង្គ និង អាចឲ្យអ្នករស់នៅក្នុងទំនាក់ទំនងមួយជាមួយនឹងទ្រង់។



តើអ្នកមករកអ្វី? (យ៉ូហាន ១៖៣៥-៣៩)



នៅក្នុងអត្ថបទគម្ពីរ យ៉ូហាន ១ យើងឃើញថាព្រះយេស៊ូវ កំពុងសួរទៅកាន់មនុស្សដែលងឿងឆ្ងល់មួយចំនួន នូវសំណួរមួយ ដូចសំណួររបស់ព្រះជាម្ចាស់។ ទ្រង់បានសួរទៅកាន់ពួកគេ៖ «តើអ្នកមករកអ្វី?» (យ៉ូហាន ១៖៣៨)។



អ្នកទាំងនោះ គេចមិនចង់ឆ្លើយសំណួរ ហើយក៏ផ្លាស់ប្ដូរប្រធានបទអីផ្សេង ដោយសួរទៅកាន់ព្រះយេស៊ូវវិញ៖ «តើទ្រង់កំពុងស្នាក់នៅទីកន្លែងណា?» ជំនួសនឹងផ្ដល់អាសយដ្ឋានពិតប្រាកដទៅកាន់ពួកគេ ទ្រង់ក៏ឆ្លើយតប៖ «សូមមក... នោះអ្នកនឹងបានឃើញ» (យ៉ូហាន ១៖៣៩)។ ជំនួសនឹងផ្ដល់នូវចម្លើយ ព្រះអង្គផ្ដល់នូវការអញ្ជើញមួយវិញ។



ជារឿយៗ ក្នុងចំណោមយើងជាច្រើននាក់ ជាធម្មតា យើងតែងសួរទៅកាន់ព្រះជាម្ចាស់ថា៖ «ខ្ញុំចង់បានអ្វីមួយពីព្រះអង្គ។» ក្នុងខណៈដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលមកកាន់យើងថា៖ «ខ្ញុំចង់នៅជាមួយនឹងអ្នក»។



តើអ្នកនិយាយថាខ្ញុំជានរណាដែរ? (ម៉ាថាយ ១៦៖១៣-១៥)



ត្រង់នេះហើយ ដែលជាកន្លែងចាប់ផ្ដើមនៃជំនឿរបស់គ្រិស្ដបរិស័ទ។ នេះជាចម្លើយរបស់អ្នកទៅកាន់សំណួរមួយនោះ នេះគឺជាទីកន្លែងចាប់ផ្ដើមហើយ ពីព្រោះ ត្រង់ហ្នឹង គឺជាកន្លែងដែលអ្នកអាចដឹងយ៉ាងច្បាស់អំពីអ្វីដែលអ្នកប្រហែលគិតពីព្រះយេស៊ូវពីពេលមុន។ ល្អម៉្យាងដែរ ដែលអ្វីព្រះយេស៊ូវទ្រង់មានបន្ទូលពីអង្គទ្រង់ផ្ទាល់ ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ រួមមានទាំងនៅក្នុង អត្ថបទគម្ពីរ យ៉ូហាន ១០៖៣៦ យ៉ូហាន ១១៖២៥ យ៉ូហាន ១០៖១១ និង យ៉ូហាន ៨៖៥៨ ផង។



ទាំងនេះជាសេចក្ដីថ្លែងខ្លះៗដែលព្រះយេស៊ូវទ្រង់បានបង្ហើប--ដែលជារបៀបដែលទ្រង់បានឆ្លើយសំណួរអំពីអត្ដសញ្ញាណរបស់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូវ មិនបានបញ្ឈប់ត្រឹមហ្នឹងទេ។ ទ្រង់បានឆ្លើយយ៉ាងចំៗចំពោះរូបអ្នកផង។



តើអ្នកជឿលើសេចក្ដីនេះឬទេ? (យ៉ូហាន ១១៖២៥-២៦)



ព្រះយេស៊ូវទ្រង់តែងតែមានបន្ទូលអ្វីមួយចំៗចំពោះរូបអ្នក។ ទ្រង់បានមានបន្ទូលទៅកាន់សាវ័ករបស់ទ្រង់៖ «ប៉ុន្តែចុះអ្នកវិញ--តើអ្នកនិយាយថាខ្ញុំជានរណាដែរ?» ហើយទ្រង់បានមានបន្ទូលទៅកាន់ ម៉ាថា នៅក្នុង អត្ថបទគម្ពីរ យ៉ូហាន ១១៖២៥-២៦ ថា៖ «តើអ្នកជឿលើសេចក្ដីនេះឬទេ?



ព្រះយេស៊ូវ មានបន្ទូលសួរសំណួរដូចគ្នានោះមកកាន់រូបយើងរាល់គ្នាដែរ ហើយការឆ្លើយតបចំពោះសំណួរទាំងនោះ គឺជាចំណែកនៅក្នុងការចូលរួមនៅក្នុងទំនាក់ទំនងមួយជាមួយនឹងព្រះជាម្ចាស់។ អ្នកអាចស្វែងរកឃើញព្រះអង្គ ហើយនិងអាចរកឃើញនូវសេចក្ដីពិតផង។ ការស្វែងរកឃើញនូវសេចក្ដីពិត គឺចាប់ផ្ដើមជាមួយនឹង អង្គព្រះយេស៊ូវគ្រិស្ដ។

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Beginning A Relationship With Jesus

តើអ្នកកំពុងតែចាប់ផ្ដើមជំនឿថ្មីនៅក្នុងអង្គព្រះយេស៊ូវគ្រិស្ដមែនទេ? តើអ្នកចង់យល់បន្ថែមទៀតអំពីជំនឿរបស់គ្រិស្ដបរិស័ទ ប៉ុន្តែ មិនទាន់ច្បាស់ថាត្រូវសួរអ្វី ឬ សួររបៀបណាមែនអត់? អ៊ីចឹង ចូរអ្នកចាប់ផ្ដើមនៅទីនេះ។ ដកស្រង់ពីសៀវភៅ "ចាប់ផ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក ដាវីឌ ដ្វែក (David Dwight) នីកូល យូនីស (Nicole Unice) និង ដាវីឌ ស៊ី ឃុគ (David C Cook) ដែលបានផ្ដល់នូវគម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.dccpromo.com/start_here/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ