ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)គំរូ

"ព្រះគុណសម្រាប់កូនទាំងពីរ"
កូនប្រុសច្បងមានអារម្មណ៍ឈឺចិត្ដ បន្ទាប់ពីបានឃើញសកម្មភាពរបស់ឪពុកគាត់។ បងប្រុសច្បងនេះ ប្រហែលជាបានធ្វើការយ៉ាងហត់នឿយ ហើយបានស្មោះត្រង់ ក្នុងការមើលថែនិងធ្វើការឯវាលស្រែចំការ ប៉ុន្តែ គាត់ក៏បានធ្លាក់ខ្លួនវង្វេង នៅក្នុងផ្ទះរបស់ឪពុកគាត់ដែរ។
គាត់មិនបានភ្ញាក់ដឹងខ្លួន។ គាត់មិនបានយល់ពីភាពទៀងត្រង់។ ហើយក៏មិនមាននូវសកម្មភាពអ្វីដែរ។
ការពិតនោះគឺថា រូបគាត់ដូចគ្នា ដែលជាកូនខ្ជះខ្ជាយ និងជាប់វង្វេងនោះដែរ។ រូបគាត់ ដូចគ្នា ដែលមានដួងចិត្ដនៅឃ្លាតឆ្ងាយពីឪពុក។ រូបគាត់ដូចគ្នា ដែលបានវង្វេង ប៉ុន្តែគាត់មិនដែលដឹងទេ។ លោកគ្រូ ធីម ខែលឡឺ (Tim Keller) បានរៀបរាប់នៅក្នុងរបៀបនេះថា៖ «កូនអាក្រក់ធ្លាក់វង្វេងនៅក្នុងទង្វើអាក្រក់របស់គាត់ ហើយកូនល្អ ធ្លាក់វង្វេងនៅក្នុងទង្វើល្អរបស់គាត់»។
អ្នកប្រហែលជាមិនដែលទៅស្រុកឆ្ងាយទេ។ អ្នកប្រហែលជាមានប្រវត្ដិរូបការងារ គួរឱ្យស្ញើចក្នុងជំនឿសាសនា។ អ្នកប្រហែលជាបានធ្វើតាមរាល់គ្រប់ច្បាប់ គ្រប់វិន័យទាំងឡាយ។ អ្នកប្រហែលជាបានអានព្រះគម្ពីរទាំងមូល ទាំងគិតថាមនុស្សគ្រប់គ្នាដែលអ្នកស្គាល់ទេ ដែលកំពុងនៅស្រុកឆ្ងាយនោះ ហើយគិតថាពួកគេទាំងនោះ សុទ្ធតែត្រូវការឮអំពីបន្ទូលនេះ។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា ប្រហែលជារូបអ្នកនោះទេ ដែលព្រះយេស៊ូវកំពុងមានបន្ទូលមកកាន់រូបអ្នក តាំងពីដើមនោះ។
តែអរគុណព្រះ ដែលនៅពេលបងប្រុសកំពុងនៅឯចំការ ឪពុកបានចាកចេញពីពិធីជប់លៀង រួចទៅមើលកូនច្បងនេះ។ គាត់បានទៅជួបកូនរបស់គាត់ដោយផ្ទាល់តែម្ដង។
តើទង្វើនេះ បានប្រាប់យើងអ្វី អំពីព្រះជាម្ចាស់នោះ? ព្រះជាម្ចាស់ទន្ទឹងចង់បាននូវទំនាក់ទំនងជាមួយនឹងកូនៗរបស់ព្រះអង្គ។ មិនថាជាជីវិតរបស់អ្នក ស្រដៀងទៅនឹង កូនច្បង ឬកូនពៅ នោះទេ។
ទោះបីជាបន្ទាប់ពីជម្រើសដ៏ប្រមាថមើលងាយរបស់កូនពៅ និងរួមទាំងការរស់នៅយ៉ាងកំព្រើលរបស់គាត់ធ្លាប់មានប៉ុណ្ណានោះក៏ដោយ ក៏ឪពុកនៅតែអាចឱបក្រសោបកូន ទាំងថើបផង។ ហើយបន្ទាប់ពីពាក្យគំរោះគំរើយ និងការមិនគោរពពីកូនច្បង ឪពុកបានពន្យល់ដោយក្ដីស្រឡាញ់ ដោយរូបគាត់ផ្ទាល់។ នៅសម័យបុរាណ តាមពិតទៅ ក្នុងនាមជាឪពុក គាត់មិនចាំបាច់ត្រូវការទៅពន្យល់ពីទង្វើរបស់គាត់នោះឡើយ។ ការរស់នៅក្នុងផ្ទះសំបែង មិនមែនជារបៀបបែបលិទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែ គឺជារបៀបបែបផ្ដាច់ការ។ តែទោះជាយ៉ាងនេះក្ដី ឪពុកបានឆ្លើយតប ចំពោះកំហឹងរបស់កូនច្បង ជាមួយនឹងភាពស្រទន់ ការអត់ធ្មត់ និងគុណធម៌ផង។
យើងរំពឹងថាព្រះជាម្ចាស់ គឺជាបិតាដែលពេញដោយកំហឹង ដែលជាម្នាក់ ពូកែទាមទារយុត្តិធម៌ ប៉ុន្តែតាមរយៈអង្គព្រះយេស៊ូវ ព្រះអង្គប្រទាននូវក្ដីស្រឡាញ់ និងព្រះគុណដល់យើង នៅពេលដែលយើងមិនសមនឹងទទួល។ និយាយឱ្យដល់ចប់ទៅ រឿងនៅក្នុង គម្ពីរ លូកា ១៥ មិនមែនថ្លែងអំពីកូនពីរនាក់ ដែលមិនស្ដាប់បង្គាប់នោះទេ។ រឿងនេះ គឺស្ដែងអំពីឪពុកម្នាក់ ដែលស្រឡាញ់ដល់កូនៗរបស់គាត់ ដោយគ្មានលក្ខខណ្ឌ។
* នៅពេលដែលអ្នកបានប្រព្រឹត្ដបាប តើអ្នកនឹកឃើញ និងមានរូបភាពពីព្រះជាម្ចាស់ ហើយថាព្រះអង្គគិតចំពោះរូបអ្នក យ៉ាងដូចម្ដេច? តើព្រះគុណដែលមាន មិនចេះរលត់ និងក្ដីស្រឡាញ់របស់ព្រះអង្គ អាចបញ្ឆេះនូវដំណើរនៃគ្រា AHA របស់អ្នក បានយ៉ាងដូចម្ដេចបាន?
តើអ្នកបានរីករាយជាមួយនឹងគម្រោងអាននេះ ដែរឬទេ? បើមែន សូមចុចចូល ដើម្បីអ្នកអាចឈ្នះរង្វាន់ទទួលបានសៀវភៅទាំងមូល នៅទីនេះ
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដេវីឌ ស៊ី ឃុគ (David C Cook) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://davidccook.org/books/