ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)គំរូ

Prodigal Son Transformation With Kyle Idleman

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

"ភាពស្មោះទៀងត្រង់ - ការនិយាយទៅកាន់ខ្លួនឯង"

យើងមើលទៅគ្រឿងផ្សំទី ពីរ (ភាពស្មោះទៀងត្រង់ឥតលាក់លៀម) នៅក្នុងដំណើរសម្រាប់គ្រានៃ AHA តាមខគម្ពីរ លូកា ១៥៖១៧ «គាត់បាននិយាយទៅកាន់ខ្លួនឯង...»

គ្មាននរណាម្នាក់ នៅជុំវិញគាត់នោះទេ។ នៅទីនោះ មានតែគាត់ ហើយនិងជ្រូក តែប៉ុណ្ណោះ។ ពេលខ្លះ កិច្ចសន្ទនាដ៏លំបាកបំផុត គឺជាពេលដែលអ្នកត្រូវនិយាយទៅកាន់រូបខ្លួនឯង។ ភាពស្មោះទៀងត្រង់ឥតលាក់លៀម ចាប់ផ្ដើមនៅពេលយើងសម្លឹងមើលទៅក្នុងកញ្ចក់ ហើយនិយាយពីការពិត អំពីអ្វីដែលយើងមើលឃើញ។ ដំណើរគ្រានៃ AHA តម្រូវឱ្យអ្នកប្រាប់ពីការពិត អំពីខ្លួនឯង ទៅកាន់រូបអ្នកខ្លួនឯង។

កូនពៅវង្វេង គាត់មានភាពទៀងត្រង់ ជាមួយនឹងខ្លួនឯង ចំពោះអ្វីដែលគាត់កំពុងសក្ដិសមបានទទួល។ ភាពស្មោះទៀងត្រង់បែបនេះ វាពិបាក។ យើងប្រហែលជាចង់បាន ការភ្ញាក់ដឹងខ្លួន ជាជាង ហើយប្រសិនបើមិនតម្រូវឱ្យមានភាពស្មោះទៀងត្រង់ នោះវាល្អជាង។​

ប្រៀបបីដូចជាស្វាមី ដែលដឹងថាខ្លួន មានទង្វើបាបខាងឯផ្លូវភេទ ប៉ុន្តែគាត់បដិសេធទាំងមិននិយាយថា៖ «បញ្ហាក្នុងការមើលរឿងឬរូបភាពអាសអាភាសរបស់ខ្ញុំ បានបង្កើតនូវស្នៀតមួយ នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំ ហើយវាបានធ្វើឱ្យដួងចិត្ដរបស់ខ្ញុំទៅជារឹង ចំពោះភរិយារបស់ខ្ញុំ»។

ការគេចវេះពីភាពស្មោះទៀងត្រង់ដោយឥតលាក់លៀម នឹងបង្អាក់ចរន្តនៃការផ្លាស់ប្រែយូរអង្វែងរបស់យើង។ នៅពេលណា ដែលយើងមាននូវការទទួលស្គាល់ ដោយគ្មានការកែប្រែចិត្ដគំនិត នោះគ្រានៃ AHA មិនអាចកើតឡើងបានទេ។ នៅពេលដែល កូនពៅវង្វេង គាត់បានភ្ញាក់ដឹងខ្លួន គាត់បានប្រព្រឹត្ដ ដោះស្រាយ ចំពោះខ្លួនគាត់ ដោយសេចក្ដីពិត។ ការភ្ញាក់ដឹងខ្លួនត្រូវតែជួយដឹកនាំយើង ទៅដល់ភាពស្មោះទៀងត្រង់។ ការប្រាកដក្នុងចិត្ដ (ដោយដឹងថាខ្លួនត្រូវធ្វើអ្វីមួយ) ត្រូវតែដឹកនាំយើង ឱ្យចេះធ្វើការសារភាពទោសកំហុស។

និយាយឱ្យអស់ទៅ គឺថា ព្រះវរបិតារបស់យើង ព្រះអង្គទតឃើញ និងជ្រាបរាល់គ្រប់ទាំងអស់ ដូច្នេះ វាមិនមែន មិនមាននរណាគេមិនដឹង ឬតាមមិនទាន់យើងនោះទេ។ ភាពស្មោះទៀងត្រង់ ដែលខ្ញុំកំពុងនិយាយនៅទីនេះ គឺលើសអំពីការចេះទទួលស្គាល់ងាយៗ នេះទៅទៀត។ ទង្វើនោះ គឺជាប្រភេទនៃភាពខ្ទេចខ្ទាំម្យ៉ាង។ មែន អ្នកអាចប្រាប់ទៅដល់អ្នក ដែលបានតាមដានទាន់ទង្វើ ដែលអ្នកបានប្រព្រឹត្ដខុស ដោយការសុំទោស ប៉ុន្តែអ្នកត្រូវតែធ្វើឱ្យលើសពីនេះទៅទៀត។ នៅក្នុងគ្រាដ៏ស្មោះទៀងត្រង់មួយ នៅពេលដែលគ្មាននរណានៅជុំវិញ អ្នកត្រូវតែប្រាប់ទៅកាន់ខ្លួនឯងនូវសេចក្ដីពិត អំពីខ្លួនរូបអ្នកផ្ទាល់ ហើយចូរដឹងថា អ្នកពិតជាមានការសោកស្ដាយ ដឹងខុស មែន។

ទង្វើនេះឯងដែលមានលក្ខណៈខុសគ្នា រវាង ការសោកស្ដាយ និងការកែប្រែចិត្ដគំនិត នោះ។

* តើអ្នកដែលធ្លាប់បន្តតាមដាននូវការភ្ញាក់ដឹងខ្លួនណាមួយ ដោយមានភាពស្មោះទៀងត្រង់ឥតលាក់លៀម ជាមួយនឹងខ្លួនឯងដែរឬទេ? តើអ្នកមានភាពទៀងត្រង់គ្រប់គ្រាន់ ជាមួយនឹងខ្លួនឯង សម្រាប់ឱ្យអ្នកអាចមើលឃើញពី ភាពខ្ទេចខ្ទាំរបស់អ្នក និងពីរបៀបដែលទង្វើនោះ នាំឱ្យព្រះជាម្ចាស់ មិនសព្វព្រះហឫទ័យដែរឬទេ?

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Prodigal Son Transformation With Kyle Idleman

ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដេវីឌ ស៊ី ឃុគ (David C Cook) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://davidccook.org/books/