ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)គំរូ

Prodigal Son Transformation With Kyle Idleman

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

«សកម្មភាព – ដល់ពេលត្រូវក្រោកឡើង»

សកម្មភាពគឺជាទីកន្លែង ដែលយើងភាគច្រើនជាប់គាំង។ យើងដឹងពីអ្វីដែលយើងត្រូវការធ្វើនិងត្រូវសម្រេចធ្វើ។ យើងបានបោះជំហានចេញទៅទីវេទិកា ប៉ុន្តែយើងដូចជាមិនអាចកម្រើកបាន។ ការភ្ញាក់ដឹងខ្លួននោះវាមួយបែប ហើយក៏ជាការដែលយើងត្រូវចេះហ៊ានមានភាពសោះត្រង់ សម្រាប់អ្វីដែលយើងត្រូវការធ្វើនោះដែរ។ ប៉ុន្តែ សម្រាប់ការដែលយើងហ៊ានបោះជំហាន ក្នុងការប្រព្រឹត្ដ នោះវាមួយបែបទៀត។ នៅក្នុងគម្ពីរ លូកា ១៥៖២០ យើងអាចនូវឃ្លាដ៏សាមញ្ញ ដែលបានផ្លាស់ប្រែនូវសាច់រឿងទាំងមូលរបស់រឿងកូនពៅវង្វេង។ ព្រះយេស៊ូវថ្លែងថា៖ «ហើយដូច្នេះ គាត់បានក្រោកឡើង...»

គាត់បានប្រព្រឹត្ដសកម្មភាពភ្លាមៗ។ គាត់បានទទួលស្គាល់ថា គាត់ដល់ពេល នឹងត្រូវក្រោកឡើងហើយ។ គាត់ដល់ពេលត្រូវធ្វើអ្វីមួយហើយ។ ហើយលុះត្រាតែរឿងរបស់យើងមាននូវឃ្លាថា៖ «ដូច្នេះគាត់ក្រោកឡើង» ឬ «ដូច្នេះនាងក្រោកឡើង» នោះ សាច់រឿងនោះ នឹងមិនមានអ្វីផ្លាស់ប្រែនោះទេ។

ទីនេះគឺជាគ្រានៃ AHA ដែលក្នុងសាច់រឿងរបស់យើងភាគច្រើន វាគឺជាចំណុចជាប់គាំង។ យើងមាននូវគ្រាភ្ញាក់ដឹងខ្លួនមួយ យើងក៏មានកម្លាំងទឹកចិត្ដគ្រប់គ្រាន់ សម្រាប់ភាពស្មោះទៀងត្រង់ឥតលាក់លៀមដែរ ប៉ុន្តែយើងមិនដែលហ៊ានធ្វើអ្វី ដែលផ្សេងពីនេះ។ យើងចំណាយពេលជាច្រើននៅក្នុងជីវិតរបស់យើង ជាប់គាំង រវាងភាពស្មោះទៀងត្រង់ និងសកម្មភាពដែលត្រូវធ្វើ។

អ្នកប្រហែលជាអានឃ្លាទាំងនេះហើយ រួចកំពុងតែគិតថា៖ «ខ្ញុំយល់ស្របជាមួយនឹងអ្នក ប៉ុន្តែខ្ញុំដូចជាមិនមានអារម្មណ៍សម្រាប់ធ្វើអ្វីមួយ ទៅលើចំណុចហ្នឹងទេ»។

ស្ដាប់ទៅដូចជា ត្រជាក់ពេក ឬប្រហែលជារាក់កំផែលបន្តិច។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី សេចក្ដីពិត នោះគឺថា យើងត្រូវការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ សូម្បីតែនៅក្នុងពេល ដែលយើងមិនមានអារម្មណ៍ចូលចិត្ដធ្វើក៏ដោយ។ នៅពេលយើងស្ដាប់បង្គាប់ព្រះជាម្ចាស់ ទោះបីនៅក្នុងគ្រាយើងមិនមានអ្វីជួយជំរុញទឹកចិត្ដ ក្នុងការធ្វើក៏ដោយ អារម្មណ៍របស់យើង នឹងតាមទាន់សកម្មភាពរបស់យើងជាមិនខាន។

ចូរត្រឡប់ទៅមើលគម្រោងចាត់ការ សម្រាប់ការបំផ្លាស់បំប្រែ ដែលអ្នកត្រូវការសម្រេចធ្វើ នោះវិញ។ ប្រហែលជាអ្នកធ្លាប់កត់ត្រាចុះទៅក្នុងបញ្ជីរួចហើយ ពីពេលមុន ទោះបីជានៅលើក្រដាស ឬនៅក្នុងគំនិតរបស់អ្នក ហើយអ្នកក៏ដឹងថា ចំណុចទាំងនោះ គឺជាអ្វីខ្លះដែរ។ ចូរសម្គាល់ទៅលើជំហាន​ដំបូង ប្រៀបដូចជា កូនពៅវង្វេង បានធ្វើអញ្ចឹង នៅពេលដែលគាត់លើកឡើងថា៖ «ខ្ញុំនឹងទៅផ្ទះ រួចនិយាយទៅកាន់លោកឪពុករបស់ខ្ញុំ...» គាត់ដឹងនូវអ្វីដែលរូបគាត់ត្រូវការធ្វើ ហើយគាត់ក៏បានបញ្ចេញសកម្មភាពទាំងនោះ។ ចូរស្វែងរកនូវជំហានដំបូងរបស់អ្នក រួចបញ្ចេញសកម្មភាព ឥឡូវនេះ ទោះបីជាអ្នកមានអារម្មណ៍ចង់ធ្វើ ឬមិនចង់ធ្វើក៏ដោយ។ ហើយអ្នកប្រហែលជារកឃើញថា នៅតាមផ្លូវ ដោយមានជំនួយពីព្រះជាម្ចាស់ សកម្មភាពដែលមើលទៅហាក់បីដូចជា ការប្រឌិត (ធ្វើតាមចិត្ដមនុស្ស) នោះនឹងបានក្លាយដូចជាការប្រព្រឹត្ដចេញពីដួងចិត្ដពិត (ធ្វើតាមការបណ្ដាលនៃព្រះវិញ្ញាណ) នោះវិញ។

* តើអ្នកធ្លាប់ភ្ញាក់ដឹងខ្លួន មានចិត្ដទៀងត្រង់ចំពោះខ្លួនឯង ប៉ុន្តែ បន្ទាប់មក មិនដែលហ៊ានចាត់ការ មិនប្រព្រឹត្ដនូវសកម្មភាពដែលចាំបាច់ នោះដែរឬទេ? តើអ្វីទៅ ដែលជាជំហានដំបូង ដែលអ្នកអាចចាប់ផ្ដើមធ្វើ ចំពោះសកម្មភាព នោះ?

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Prodigal Son Transformation With Kyle Idleman

ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដេវីឌ ស៊ី ឃុគ (David C Cook) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://davidccook.org/books/