ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)គំរូ

Prodigal Son Transformation With Kyle Idleman

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

"ការភ្ញាក់ដឹងខ្លួន - ចាប់ដឹងស្មារតីឡើងវិញ"

ជារឿយៗ យើងតែងភ្លេច មិនអើពើពី សំឡេងដាស់តឿន ប្រៀបដូចជានាឡិការោទ៍ នៅក្នុងជីវិតរបស់យើង ដោយសារតែយើងមិនសូវដាក់ចិត្ដស្ដាប់វា។ ដូចពេលព្រឹក ម៉ោងរោទ៍ល្មមៗ មិនសូវជាបានការទេ—យើងត្រូវការម៉ោងរោទ៍​ លាន់ឮខ្លាំងក្លាជាងហ្នឹងទៅទៀត ដើម្បីដាស់យើងឱ្យភ្ញាក់។ ដូច្នេះ ជំនួសនឹងការឆ្លើយតបចំពោះ នាឡិការរោទ៍ នាព្រឹកព្រលឹម នោះយើងបន្តដាក់វាឱ្យនៅ ៥ នាទី ទៅ ១០ នាទីទៀត ចាំរោទ៍។ ហើយសំឡេងរោទ៍ លាន់ឮ ខ្លាំងទៅៗ រហូតដល់វា ឮជាសំឡេងមួយ ដែលធ្វើឱ្យយើងទ្រាំលែងបាន ហើយយើងក៏លែងអាចបដិសេធវាបានតទៅទៀតដែរ។ ដូច្នេះ យើងក្រោកឡើង ញីភ្នែក រួចមើល ទាំងឃើញមាននូវរូបភាពទាំងឡាយ ស្រដៀងទៅនឹងជ្រូករបស់កូនពៅវង្វេងទាំងឡាយ នៅព័ទ្ធជុំវិញខ្លួន ទាំងឆ្ងល់ថា ហេតុដូចម្ដេច បានជាយើងធ្លាក់ខ្លួនមកដល់ដំណាក់កាលនេះ។

នេះជាសំណួររបស់ខ្ញុំសម្រាប់អ្នក៖ តើអ្នកកំពុងមានសំឡេងរោទ៍ដាស់តឿន នៅក្នុងជីវិតរបស់អ្នក នាពេលឥឡូវនេះ​ ដែរឬទេ?

នៅក្នុងអត្ថបទគម្ពីរ មានឧទាហរណ៍មួយចំនួន ដែលប្រាប់បង្ហាញពី សំឡេងដាស់តឿន ពីព្រះជាម្ចាស់។ មានពេលជារឿយៗ ដែលសំឡេងដាស់តឿន បានបន្លឺឱ្យយើងដឹងខ្លួនជាមុន ដើម្បីកុំឱ្យរាល់គ្រប់អ្វីៗ វាត្រូវដួលបាក់បែកអស់ ហួសពេល។ មានពេលខ្លះ មនុស្សគាត់គិតថា ទាល់តែខ្លួនគេធ្លាក់ទៅដល់ចំណុចសូន្យ នោះទើបបានគេអាចភ្ញាក់ដឹងខ្លួន។ ប៉ុន្តែ តើអ្នកមានដែលគិតឬអត់ថា ព្រះជាម្ចាស់កំពុងព្យាយាម ដាស់អ្នកឱ្យភ្ញាក់ដឹងខ្លួន ឥឡូវនេះ ដើម្បីសង្រ្គោះរូបអ្នក ពីភាពឈឺចាប់ ការខ្ទេចខ្ទាំបេះដូង នៅក្នុងស្ថានភាពដែលអ្នកធ្លាប់ស្គាល់ មិនចង់ទៅ នោះដែរឬយ៉ាងណា?

២ របាក្សត្រ ៣៦៖១៥ ចែងពីរបៀបដែលព្រះជាម្ចាស់ បន្លឺសំឡេងដាស់តឿន សម្រាប់ប្រជារាស្រ្ដរបស់ព្រះអង្គ។ ឃ្លាពាក្យថា "ក្រោកពីព្រលឹម" មិនមែនមានន័យថា ព្រះជាម្ចាស់ តើនពីគ្រែ លឿននោះទេ។ តែជួសវិញ គឺត្រូវឱ្យដឹងពី "ការប្រឹងធ្វើឱ្យបានមុន"។ នៅក្នុងបរិបទនេះ ឃ្លាពាក្យនេះ គឺមានន័យថា ព្រះអង្គបានបន្លឺសំឡេងដាស់តឿន ឱ្យអ្នកបានដឹងភ្លាមៗ តាមតែការជ្រាបដឹងមុនពីបញ្ហាទាំងនោះ។

ហើយបន្ទាប់មក យើងអាចអាន ថាហេតុអ្វីបានជាព្រះអង្គបានដាស់តឿន យ៉ាងដូច្នេះ នោះគឺថា៖ «... ដ្បិតព្រះអង្គមានព្រះហឫទ័យអាណិតមេត្តាដល់ប្រជារាស្រ្ដព្រះអង្គ...»។ សំឡេងដាស់តឿនទាំងនេះ គឺសម្រាប់ជាប្រយោជន៍ដល់រូបយើង ពីព្រោះព្រះជាម្ចាស់ ទ្រង់ស្រឡាញ់យើង។

* តើមានសំឡេងដាស់តឿនណាមួយ ដែលអ្នកកំពុងតែមិនអើពើ ដោយជ្រើសរើស ដាក់វាឱ្យរោទ៍ចោល ជាជាងការភ្ញាក់ដឹងខ្លួន ដែរឬទេ? តើអ្នកអាចគិតពីពេលវេលាណាមួយ ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក នូវសំឡេងដាស់តឿនឱ្យអ្នកបានដឹងមុន ដើម្បីសង្គ្រោះរូបអ្នក ចេញពីការធ្លាក់ទៅក្នុងភាពឈឺចាប់ ឬអំពើបាប ដែរឬទេ?

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Prodigal Son Transformation With Kyle Idleman

ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដេវីឌ ស៊ី ឃុគ (David C Cook) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://davidccook.org/books/