ការធ្លាក់ទឹកចិត្តគំរូ

ការធ្លាក់ទឹកចិត្តមានច្រើនកំរិត និង កើតឡើងតាមរយៈហេតុផលជាច្រើនផ្សេងៗគ្នា។ កម្រនឹងមាននរណាអាចយកឈ្នះការធ្លាក់ទឹកចិត្តដោយងាយនោះឡើយ។ ជាការពិត មានភាពខុសគ្នារវាងការធ្លាក់ទឹកចិត្ត និង ការរស់នៅជាមួយការធ្លាក់ទឹកចិត្ត។ ជួនកាលយើងធ្លាក់ទឹកចិត្តដោយសារតែ អ្វីមួយកើតឡើងខុសពីអ្វីដែលយើងបានសង្ឃឹមទុក។ ក៏ប៉ុន្តែនៅពេលដែលការសំរេចចិត្ត និង ជីវិតរបស់លោកអ្នកចាប់ផ្ដើមមានអ្វីខុសពីធម្មតា ដោយសារតែអារម្មណ៍អវិជ្ជមានដែលមាននៅក្នុងចិត្ត លោកអ្នកកំពុងតែជួបប្រទះនឹងការធ្លាក់ទឹកចិត្តហើយ។ ការធ្លាក់ទឹកចិត្តជាលទ្ធផលដែលមានប្រភពមកពីខាងក្នុងជំរៅចិត្តដ៏សែនជ្រៅ។ លោកអ្នកមិនត្រូវមានអារម្មណ៍ខ្មាស់អៀនអំពីអារម្មណ៍របស់លោកអ្នកឡើយ។ លោកអ្នកត្រូវដឹងថាព្រះជាម្ចាស់សព្វព្រះហឬទ័យផ្ដល់ដល់ជីវិតរបស់លោកអ្នកនូវអ្វីដែលល្អ។ ទ្រង់ចង់កំសាន្តចិត្តរបស់លោកអ្នកព្រមទាំង ស្ថាបនាជីវិតរបស់លោកអ្នកអោយមានអំណរ។ សូមស្ងៀមស្ងាត់ចំពោះព្រះភ័ក្ត្រទ្រង់ ព្រមទាំងអនុញ្ញាតិអោយទ្រង់ធ្វើជាអ្នកផ្ដល់ដំបូន្មានដល់លោកអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ការធ្លាក់ទឹកចិត្តអាចមានឥទ្ធិពលលើមនុស្សគ្រប់វ័យ ទៅតាមគ្រប់របៀប។ គំរោងការអានរយៈពេល 7 ថ្ងៃនេះនឹងជួយដឹកនាំលោកអ្នកទៅកាន់អ្នកផ្ដល់ដំបូន្មាន។ សូមធ្វើអោយចិត្ត និង គំនិតរបស់លោកអ្នកនៅពេលអានព្រះគម្ពីរ។ លោកអ្នកនឹងរកឃើញនូវ ភាពសុខសាន្ត កំលាំង និង សេចក្ដីស្រលាញ់ដ៏អស់កល្បជានិច្ច។
More
This plan was created by Life.Church.
គម្រោងអានដែលពាក់ព័ន្ធ

ការបំពាន

ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើង

កំហឹង និងការស្អប់

ព្រះអម្ចាស់ស្គាល់អ្នក៖ ចំណាយពេលជាមួយព្រះ ដកស្រង់ពី ព័ន្ធកិច្ច វេលានៃព្រះគុណ

ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)

កំហឹង

ការល្បួង

ចូរកុំចុះចាញ់ឡើយ

កុំសម្របតែក្នុងរឿងងាយនិងសុវត្ថិភាព
