ព្រះបន្ទូលនៃព្រះបានថ្លែង ភាគទី ២

91 ថ្ងៃ
នេះគឺជាគម្រោងអានទីពីរ ដែលមានរយៈពេល ៣ ខែ ក្នុងចំណោមគម្រោងអានទាំង ៤ ដែលគម្រោងអានទាំងនេះ នឹងនាំឱ្យអ្នកឆ្លងកាត់គម្ពីរសញ្ញាថ្មីទាំងមូល ហើយបន្ទាប់មក អាចអាននូវព្រឹត្ដិការណ៍សំខាន់ៗ តាមលំដាប់លំដោយ ដែលមាននៅក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ នៅក្នុងរយៈពេលមួយឆ្នាំ អ្នកនឹងទទួលបាននូវទិដ្ឋភាពនៃរឿងទាំងមូលរបស់អត្ថបទគម្ពីរ ក្នុងចំនួនពេលមួយល្មមសមរម្យជាប្រចាំថ្ងៃ។ ទំនុកតម្កើងជំពូកទី ១ សន្យាថា អស់អ្នកណា ដែលស្ដាប់ព្រះបន្ទូល តាមរយៈអត្ថបទគម្ពីរ នោះនឹងបានរីកចម្រើនឡើង ហើយក៏នឹងអាចបង្កើតបានជាផលផ្លែ ដូចជាដើមឈើដ៏ល្អ ទៅតាមរដូវកាលនៃជីវិតផង។
យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោកបណ្ឌិត អ៊ី ឌែល ឡក់គី (E. Dale Locke) ហើយនិង ខាសធី ខូផេន (Kathy Copan) មកពីក្រុមជំនុំ សហគមន៍នៃក្ដីសង្ឃឹម ក្នុងក្រុង ឡូហ្សាហាត់ឈី (Loxahatchee) នៃរដ្ឋ វ្លូរីដា (Florida) ដែលបានផ្ដល់នូវគម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ communityofhope.church
បន្ថែមទៀតពី Community of Hope