៤០ ថ្ងៃនៃការគិតដល់អ្វីព្រះគ្រិស្ដបានសម្រេច

៤០ ថ្ងៃនៃការគិតដល់អ្វីព្រះគ្រិស្ដបានសម្រេច

47 ថ្ងៃ

រយៈពេលស្មឹងស្មាធិ៍ ៤០ ថ្ងៃ មុនព្រះគ្រិស្ដត្រូវរងទុក្ខរហូតដល់សុគតនៅលើឈើឆ្កាង ដែលក្នុងភាសាអង់គ្លេស ហៅថា "លេន - Lent" តែងតែជាគ្រា នាំឱ្យយើងមានការផ្ដោតគំនិតអារម្មណ៍ទាំងប៉ុន្មាន ទៅកាន់រាល់អ្វីៗ ដែលព្រះគ្រិស្ដបានធ្វើសម្រាប់រូបយើងនៅលើឈើឆ្កាង។ យើងអាចសញ្ជឹងគិត ស្មឹងស្មាធិ៍ ពីអំណោយទានដ៏ថ្លៃថ្លា គ្មានព្រំដែននេះ ពីមួយឆ្នាំទៅមួយឆ្នាំបាន តែយើងនៅតែបន្តស្ញប់ស្ញែង កោតក្រៃលែង ទៅលើអ្វីដែលបានកើតមានឡើងនោះ។ តាមរយៈ គម្រោងអាននេះ អ្នកនឹងអាចធ្វើដំណើរឆ្លងកាត់នូវសាច់រឿង ដែលមាននៅក្នុងដំណឹងល្អ តាមលំដាប់លំដោយ ដែលស្របទៅនឹងជំហាន និងដំណើររបស់អង្គព្រះយេស៊ូ ក្នុងអំឡុងសប្ដាហ៍ចុងក្រោយ នៃព័ន្ធកិច្ចដែលទ្រង់មាននៅលើផែនដីនេះ។​ គម្រោងអាននេះ មានរយៈពេល ៤៧ ថ្ងៃ ប៉ុន្តែ នៅថ្ងៃ អាទិត្យ ទាំង ៧ គឺជាថ្ងៃឈប់សម្រាក ដោយយោងតាម ទំនៀមទម្លាប់។

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំ ឆ្ពោះដំណើរ (Journey Church) សម្រាប់ផ្ដល់នូវគម្រោងអាន រយៈពេល ៤០ ថ្ងៃ នេះដើម្បីឱ្យអ្នកអានបានសញ្ជឹងគិត ទៅលើដំណើររងទុក្ខនិងការសុគតរបស់ព្រះគ្រិស្ដ។ សម្រាប់ព័ត៌មានបន្ថែមអំពី ក្រុមជំនុំឆ្ពោះដំណើរ សូមចូលទៅកាន់គេហទំព័រនេះ៖ http://www.lifeisajourney.org
អំពី​អ្នក​បោះពុម្ពផ្សព្វផ្សាយ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ