ក្មេងជំទង់
ការដឹកនាំដោយចេស្ដានៃព្រះ
ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។
ការរងសម្ពាធ
សម្ពាធពីអ្នកនៅក្បែរ អាចជារឿងធំ ប៉ុន្តែវាអាចជាការពិតមួយដែលអាក្រក់ដែរ។ ព្រះបានត្រាស់ហៅយើងអោយរស់ក្នុងជីវិតនេះដើម្បីបូជាថ្វាយទ្រង់។ អញ្ចឹងក្នុងការដឹង និងយល់ពីស្តង់ដាររបស់ទ្រង់គឺវាសំខាន់ខ្លាំងណាស់។ នៅក្នុងគំរោងប្រាំពីរថ្ងៃនេះ អ្នកនឹងស្វែងរកឃើញនូវកម្លាំងក្នុងការប្រឈមនឹងសម្ពាធ ហើយធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត
គម្រោងអានពីក្រុមកំណែទម្រង់ជំនឿ (Reformation)
យើងបានអបអរសាទរឆ្នាំគម្រប់ខួបទី ៥០០ នៃកំណែទម្រង់ជំនឿ (Reformation) ដោយរួមជាមួយការដាស់តឿន ឱ្យវិលទៅរកព្រះបន្ទូល នៅក្នុងឆ្នាំ ២០១៧។ ដូចអ្វីដែលពួកអ្នកបានកែទម្រង់ជំនឿ បានបញ្ចេញយ៉ាងជាក់ ក្នុងគម្រោងអាននេះថា៖ • ដោយតាមរយៈព្រះបន្ទូលតែមួយគត់ -- សូឡា ស្គ្រីបធូរ៉ា (Sola Scriptura) • ដោយមាន ឋានានុក្រមនៃ "ដំណឹងល្អ" មួយ [ព្រះគម្ពីរបានតម្រាបឡើង ដោយយោងទៅតាមកណ្ឌគម្ពីរ ដែលមានឥទ្ធិពលយ៉ាងខ្លាំង ដល់ក្រុមអ្នកបានកែទម្រង់ជំនឿ (Reformers)] • ដោយទទួលបានពីព្រះគុណ សម្រាប់សប្ដាហ៍នីមួយៗ ហើយនិង • ការប្រើប្រាស់នូវបច្ចេកវិទ្យាទំនាក់ទំនងចុងក្រោយបំផុត (តាំងពី ហ្គូធិនប៊ឺគ -- Gutenberg រហូតមកដល់ YouVersion!)។
ការព្រួយបារម្មណ៍
ជីវិតរបស់យើងងាយនឹងទទួលការវាយលុកដោយការខ្វល់ខ្វាយ និង ការភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បានប្រទានមកអោយយើងនូវវិញ្ញាណនៃសេចក្ដីក្លាហាន មិនមែនការភ័យខ្លាចនិងការខ្វល់ខ្វាយនោះទេ។ គំរោងការអានរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយអោយលោកអ្នកចេះងាកទៅរកព្រះជាម្ចាស់នៅរាល់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ ការសំរេចបានយ៉ាងជាញជ័យ ឈ្នះទៅលើការខ្វាយខ្វល់ គឺជាការចេះទុកចិត្តលើព្រះជាម្ចាស់។
ការល្បួង
ការល្បួងកើតមានឡើងគ្រប់ទម្រង់។ វាងាយស្រួលណាស់ក្នុងការដោះសារទៅលើការសម្រេចចិត្ត និងធ្វើអោយខ្លួនឯងបានសប្បាយ។ គំរោងអានប្រាំពីរថ្ងៃនេះនឹងជួយលោកអ្នកយកឈ្នះលើការល្បួង តាមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ សូមចំណាយពេលស្ងប់ស្ងាត់ក្នុងគំនិង ហើយអនុញ្ញាតិអោយព្រះមានបន្ទូលទៅកាន់ជីវិតអ្នក នោះអ្នកនឹងយកឈ្នះនូវកម្លាំងដ៏ខ្លាំងរបស់ការល្បួង។
អានកណ្ឌគម្ពីរក្នុងសញ្ញាថ្មីទាំងមូល
គម្រោងអាននេះ នឹងអនុញ្ញាតឱ្យអ្នកអាចអាន កណ្ឌគម្ពីរក្នុងសញ្ញាថ្មី ទាំងមូល ក្នុងរយៈពេល មួយឆ្នាំ។