#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

ខ្ញុំតែងតែមានភាពលំបាកក្នុងការយល់ពី មូលហេតុ ថាហេតុអីបានជាលោហិតរបស់ព្រះយេស៊ូអាចជួយយើងឲ្យទទួលបានការលើកលែងទោសចំពោះកំហុសយើងបាន។ ចុះអ្នកវិញ?
ដើម្បីអាចរស់នៅជាមួយសេចក្តីពិតនេះបាន យើងចាំបាច់ត្រូវយល់ពីបរិបទនេះសិន។
សូមរំលឹកខ្លួនឯងលើចំណុចពីរយ៉ាង អំពីការលះបង់នៅក្នុងគម្ពីរសញ្ញាចាស់ គឺថា ឈាមតំណាងឲ្យជីវិត។ នៅពេលដែលឈាមរបស់សត្វស្រក់ចុះ វាលះបង់នូវជីវិតរបស់វាផ្ទាល់។
ទីពីរនោះ គឺគោលការណ៍នៃការលះបង់ខ្លួនជាដង្វាយ គឺមានបញ្ចូលសត្វបរិសុទ្ធរែកទូលការដាក់ទោស ដែលគួរតែធ្វើលើអ្នកផ្សេងដែលមិនបរិសុទ្ធ។ អ្នកដែលមិនបរិសុទ្ធត្រូវបានសង្រ្គោះតាមរយៈការស្រក់ឈាមដែលគ្មានបាបសោះ។
តាមវិធីនេះ តម្លៃត្រូវបានបង់លោះ ហើយអ្នកដែលមិនបរិសុទ្ធត្រូវបានរាប់ជាបរិសុទ្ធជាថ្មី។
កាលណាយើងយល់ថាព្រះបិតាបានប្រទានបុត្រារបស់ទ្រង់ដែលល្អឥតខ្ចោះ និង គ្មានទោសកំហុស យើងយល់ថាពីភាពជាក់ស្តែងកាន់តែច្បាស់ និងយល់ថាតើលោហិតដែលស្រក់ចុះរបស់ទ្រង់មានតម្លៃប៉ុណ្ណា។ ជីវិតយើងទទួលបានការប្រោសលោះដោយការលាក់បង់ជីវិតរបស់មនុស្សដែលគ្មានកំហុសម្នាក់។ យើងក្លាយជាបរិសុទ្ធដោយសារភាពបរិសុទ្ធរបស់ទ្រង់។ យើងក្លាយជាសុច្ចរិតដោយសារភាពសុច្ចរិតរបស់ទ្រង់។ សេចក្តីពិតនេះ អនុញ្ញាត្តិឲ្យខ្ញុំ ស្វែងរកឃើញពីអាថ៌កំបាំងដ៏មានតម្លៃដើម្បីក្លាយជាបុរសនៃសន្តិភាព។
នៅពេលដែលខ្ញុំមានជម្លោះជាមួយនរណាម្នាក់ ខ្ញុំតែងភ្ញាក់ផ្អើលចំពោះប្រតិកម្មដ៏ខ្លាំងដែលខ្ញុំមាន។ វាដូចជាខ្ញុំខិតខំប្រឆាំងយកឈ្នះដើម្បីភាពយុត្តិធម៌ និងដើម្បីកុំឲ្យបាក់មុខ ប៉ុន្តែសេចក្តីពិតក្នុងខគម្ពីរបានចែងថា ខ្ញុំគឺមានភាពល្អស្អាកស្អំរួចទៅហើយតាមរយៈព្រះយេស៊ូ ហើយដូច្នេះខ្ញុំមិនចាំបាច់ប្រយុទ្ធដើម្បីឲ្យខ្លួនឯងទទួលបានភាពយុត្តិធម៌នោះទេ ខ្ញុំទទួលបានការសង្រ្គោះ ហើយខ្ញុំជ្រើសរើសមិនសន្មត់អ្វីមួយដោយគំនិតផ្ទាល់ខ្លួន ប៉ុន្តែដោយព្រះសង្រ្គោះរបស់ខ្ញុំវិញ។ ជារៀងរាល់ថ្ងៃខ្ញុំត្រូវតែជ្រើសរើសរស់នៅតាមសេចក្តីពិតនេះ ដែលបានបង្ហាញប្រាប់អំពីជីវិតរបស់ខ្ញុំ។
ការអនុវត្ត
សូមបានអនុវត្តសេចក្តីពិតនេះនៅក្នុងផ្នែកណាមួយនៃជីវិតអ្នក លើការល្បួងដែលអោយខ្លួនឯងតយុទ្ធដើម្បីបង្ហាញថាខ្លួនស្អាតស្អំ។
Adrien Zucchello, ICF ...
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
Related Plans

Breakout

THINGS OF HEAVEN (Where We Come From) with Red Rocks Worship

Doing Business God’s Way

Understanding the Power of Testimony

Spirit Calling

Your Reset Life

You Say You Believe, but Do You Obey?

The Holy Spirit: God Among Us

Sharing Your Faith in the Workplace
