#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

នាដំណើរជីវិតរបស់ខ្ញុំ ខ្ញុំបានឃើញថាខ្ញុំកំពុងរស់នៅក្នុងភាពតឹងតែងក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំមានអារម្មណ៍ថាទំនាក់ទំនងខ្ញុំបានបាត់បង់ជាមួយទ្រង់។ ប៉ុន្តែជាញឹកញយអារម្មណ៍នៃការបាត់បង់ ទំនាក់ទំនងនេះបានរលាយបាត់វិញដោយសារការចំណាយពេលអធិស្ឋានទៅកាន់ព្រះ។
នេះហើយជាកាដូរដ៏ស្រស់ស្អាតរបស់ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូដែលបានសុគតនៅលើឈើឆ្កាង ដោយជំនួសពីបុណ្យចម្លងនៃកូនចៀម។ ព្រះបិតាបានប្រទានព្រះយេស៊ូជាតង្វាយចុងក្រោយសម្រាប់លាងអំពើបាបយើងជារៀងរហូត។ ព្រះលោហិតព្រះយេស៊ូបានស្រក់ចុះ ហើយរងទុក្ខរហូតដល់អ្វីគ្រប់យ៉ាងបានសម្រេច នៅពេលដែលវាំងនននៅវិហារបរិសុទ្ធរហែកជាពីរ ពីលើដល់ក្រោម។ ព្រះយេស៊ូរងទុក្ខ ប៉ុន្តែក្នុងព្រះបន្ទូលទ្រង់ផ្ទាល់”«ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។
ដំណើរការនៃសម្រេចរបស់ទ្រង់គឺសែនឈឺចាប់ ប៉ុន្តែលទ្ធផលទទួលបានគឺអ្វីដែលមិនធ្លាប់កើតឡើងពីមុន។
ការចុះចូលទៅរកព្រះ និងសក្តានុពលរបស់មនុស្សលោកទាំងអស់ត្រូវបានបើកចំហរគ្មានដែនកំណត់ ដែលមិនដែលកើតមានពីមុន ។ ហើយការនេះនៅរហូតដល់សព្វថ្ងៃ។ វាំងននបានឃាំងយើងពីព្រះជាម្ចាស់បានរហែក ហើយផ្តល់ឲ្យយើងទៅរកព្រះជាម្ចាស់គ្មានដែនកំណត់ ដែលជាព្រះបិតាពោលពេញដោយក្តីស្រលាញ់ និងព្រះហឬទ័យសប្បុរសដែលមិនអាចវាស់ស្ទង់បាន។
ក្នុងទ្រង់យើងតែងតែមានក្តីសង្ឃឹម មានដំណោះស្រាយ ទទួលបានការព្យាបាល ព្រះពរ ប្រាជ្ញា ការលួងលោម សេរីភាពពីភាពជាទាសករ ការផ្គត់ផ្គង់ ចម្លើយទៅកាន់តម្រូវការចាំបាច់របស់យើង។ នេះជាដំណឹងល្អដែលអាចនាំស្នាមញញឹមមកកាន់អ្នកបាន☺។ នៅពេលដែលខ្ញុំគិតពីការនេះ ខ្ញុំពេញដោយចម្ងល់ ថាតើដំណឹងល្អនោះល្អប៉ុណ្ណាទៅ។ ពេលខ្លះខ្សែរជីវិតធ្វើឲ្យខ្ញុំភ្លេច ថាតើខ្ញុំមានទំនាក់ទំនង និងក្តីជំនឿជាមួយព្រះយេស៊ូ ហើយរបៀបដែលទ្រង់ផ្លាស់ប្រែដំណើរជីវិតរបស់ខ្ញុំនៅលើពិភពលោកនេះ។ ប៉ុន្តែព្រះបន្ទូលសន្យានៅក្នុងព្រះគម្ពីរគឺពិតជាត្រឹមត្រូវ ហើយខ្ញុំសែនប្រាកដពីព្រោះខ្ញុំមានបទពិសោធន៍ផ្ទាល់។
ដូច្នេះ ការផ្តោតអារម្មណ៍ថ្មីរបស់ខ្ញុំគឺចងចាំថាវាំងននដែលឃាំងខ្ញុំបានរហែក ហើយរស់នៅជីវិតខ្ញុំដោយភាពបរិសុទ្ធ។
ការអនុវត្ត
- រស់នៅដោយប្រព្រឹត្តអំពើស្អាតបរិសុទ្ធជារៀងរាល់ថ្ងៃ
- សូមចំណាយពេល នឹកចាំពីវាំងននដែលរហែកជាពីរ ហើយគិតពីការដែលយើងអាចចូលទៅកាន់ព្រះដ៏អស្ចារ្យ ដោយគ្មានដែនកំណត់
- សរសេរចូល៣ចំណុចពីវិធីចំណាយពេលស្គាល់ពីព្រះជាម្ចាស់ ដែលអ្នកអាចធ្វើបាន
Stéphane Richle, ICF ….
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
Related Plans

Breakout

THINGS OF HEAVEN (Where We Come From) with Red Rocks Worship

Doing Business God’s Way

Understanding the Power of Testimony

Spirit Calling

Your Reset Life

You Say You Believe, but Do You Obey?

The Holy Spirit: God Among Us

Sharing Your Faith in the Workplace
