#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

ខពីរនេះគឺនិយាយពីពិធីជប់លៀង ការអបអរ។ ការប្រារព្ធពិធីតែងតែលើកមកនិយាយជាញឹកញាប់នៅក្នុងព្រះគម្ពីរ ហើយប្រជាជនអុីស្រាអែលក៏ត្រូវបានជម្រុញឲ្យប្រារព្ធពិធីជប់លៀងជាច្រើនដងក្នុងមួយឆ្នាំ។ ពិធីបុណ្យរំលងក៏ជាពិធីមួយក្នុងនោះដែរ។ ហេតុអ្វីក៏ពិធីជប់លៀងសំខាន់? ហេតុអ្វីបានជាការអបអរចាត់ទុកថាជាវិញ្ញាណនៃការណែនាំនៅក្នុងគម្ពីរ? អត្ថបទនេះនឹងប្រាប់ពីមូលហេតុ៣ដែលរៀបរាប់ថាហេតុអីបានជាការអបអរពិតជាសំខាន់
ការនឹកចាំពីជំនាន់”នៅថ្ងៃនោះ ចូរប្រាប់កូនរបស់អ្នក….” ឪពុកម្តាយនៅទីនោះនៅពេលដែលទេវតានៃសេចក្តីស្លាប់បានទុកជីវិតនៃកូនច្បងនៃជនជាតិអុីស្រាអែល។ ពួកគេនៅទីនោះ ពេលមានជ័យជំនះលើអេសុីប និង ការញែកសមុទ្រក្រហម។ ចុះក្មេងៗវិញ? ពួកគេចាប់ផ្តើមធុញទ្រាន់ នៅពេលឪពុកម្តាយគេនិយាយពីរឿងនេះជិត១០០ដងហើយ។ ព្រះបានបំពេញការនេះតាមបែបគរុកោសល្យ។ កូនៗមិនគួរធុញទ្រាន់ដោយរឿងនិទានកថាដដែលៗទេ តែគួរតែចងចាំពីវាដោយអបអរសប្បាយ។
ដូច្នេះបទពិសោធន៍នៃអ្នកជំនាន់មុនក្លាយជាបទពិសោធន៍របស់ពួកគេហើយជួយឲ្យក្តីជំនឿរឹងមាំ។
"ដូច្នេះការប្រារព្ធនេះ អ្នករាល់គ្នាត្រូវធ្វើជារៀងរាល់ឆ្នាំ ពិធីបុណ្យនេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ប្រសិនបើយើងមិនចង់ភ្លេចអ្វីមួយ យើងតែងដេរវានៅលើកន្សែងដៃ ឬដាក់ការរំលឹកនៅក្នុងទូរស័ព្ទដៃ។ ពិធីជប់លៀងរបស់ជនជាតិយូដា គឺមានគោលបំណងដូចនេះគឺដើម្បី ចាំ ចាំ ចាំ។ រស់នៅ មានអំណរ វិជ្ជមាន ជីវិតរឹងមាំ មិនមែនធុញទ្រាន់ហើយគ្មានជីវិតទេ។ តាមរបៀបនេះ វាគួរតែក្លាយជានិមិត្តសញ្ញាមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ការប៉ាក់នៅលើកន្សែងដៃ ឬអាចជាការរំលឹកនៅក្នុងទូរស័ព្ទ។
“… ដែលថាច្បាប់នៃព្រះអម្ចាស់នេះ នៅជាប់នឹងមាត់អ្នក តើយើងគួរតែរំលឹកពីអ្វី? រំលឹកពីការល្អរបស់ព្រះ? ប្រាកដណាស់ តែលើសពីនោះ អ្វីដែលសំខាន់គឺគោរពបទបញ្ញាត្តិរបស់ព្រះ។ ដែលថាមានសេរីភាពក្នុងជីវិត ការរំដោះនិងការផ្លាស់ប្តូរពេលធ្វើការនេះ។ អស់អ្នកណាដែលគោរពបទបញ្ញាត្តិព្រះ បង្កើតឲ្យមានក្របខ័ណ្ឌដើម្បីបំបែកអ្វីមួយក្នុងជីវិតរបស់គេ។
ការអនុវត្ត
រៀបចំពិធីជប់លៀងដែលអាចឲ្យអ្នកអបអរអ្វីដែលព្រះបានប្រទានមកអ្នក(អាពាហ៍ពិពាហ៍របស់អ្នក កូនៗ ការផ្លាស់ប្តូរក្នុងជីវិត) អញ្ជើញមិត្តភ័ក្តិ ថ្វាយសិរីរុងរឿងទៅព្រះ ហើយអបអរ។
Joel Suter, ICF Luzern
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More