#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

ស្រមៃថាអ្នកកំពុងឈរនៅក្នុងហ្វូងមនុស្សយ៉ាងច្រើន ហើយសូមស្រមៃថា មនុស្សសែនច្រើន ហើយច្រើនជាងចំនួនចូលរួមការប្រគំតន្ត្រីដ៏ធំបំផុតមួយ ។ មនុស្សគ្រប់គ្នាស្រែកហ៊ោច្រៀងថ្វាយបង្គំព្រះ។ ពួកគេកំពុងស្រែក«សិរីរុងរឿង» និងស្រែក«ព្រះយេស៊ូ ព្រះយេស៊ូ»។ ស្រមៃថាអ្នកគឺជាផ្នែកមួយនៃស្ថានភាពហ្នឹង ដែលបានពិពណ៌នាដោយលោកយ៉ូហាន នៅក្នុងគម្ពីរវិវរណៈ។ នេះគឺជារបៀបដែលលោកយ៉ូហានបានរៀបរាប់អំពីឋានសួគ៌ - ដូចជាការប្រគំតន្ត្រីដ៏ធំសែនធំមួយ ហើយពោលពេញដោយភាពសប្បាយរីករាយ និងអំណរហូរហៀរ។
នៅចំកណ្តាលនៃសំលេងទាំងនេះ គឺព្រះយេ៊ស៊ូវដែលទទួលបានជ័យជំនះកំពុងអង្គុយលើបល្ល័ង្កនៃសកលលោក។ ប៉ុន្តែយ៉ូហានរៀបរាប់អំពីទ្រង់តាមរបៀបចំលែកមួយ ដែលហាក់បីដូចជាមិនត្រូវក្នុងបរិយាកាសនៃសេចក្តីអំណរ និងជ័យជំនះនេះ។
"... ខ្ញុំបានឃើញកូនចៀមមួយមើលទៅដូចជាវាត្រូវបានគេសម្លាប់" ។ តើមានន័យថាយ៉ាងម៉េច? យ៉ាងណាមិញវាគួរតែជាពេលវេលាដែលពោលពេញដោយអំណរ និងសប្បាយរីករាយ។ តើទ្រង់គឺជាស្តេចដែលទទួលបានជ័យជំនះ ឬក៏ជាកូនចៀមដែលមើលទៅដូចជាត្រូវបានគេសម្លាប់? តើព្រះគម្ពីរចែងយ៉ាងណាអំពីការរៀបរាប់យ៉ាងចម្លែកនេះ?
នៅចំណុចកណ្តាលសម្រែកសរសើរតម្កើង និងកណ្តាលនៃសេចក្តីអំណរដ៏ធំបំផុត ស្លាកស្នាមរបួស (ដំបៅ) ពីការឆ្កាងទ្រង់នៅតែអាចមើលឃើញ។ អូ! ស្នាមរបួសទាំងហ្នឹង នឹងអាចមើលឃើញជារៀងរហូត។ វាពិតជាអស្ចារ្យមែនទែន ហើយនេះជាសញ្ញានៃសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។ វាគឺជាអ្វីមួយដែលមិនអាចលុបបាត់បានទេ។ ប្រសិនបើអ្នកក្រឡេកមើលទៅព្រះយេស៊ូវស្នាមរបួសនៃការដំដែកគោលលើទ្រង់ អ្នកអាចឃើញនៅក្នុងព្រះហស្តរបស់ទ្រង់។ ស្លាកស្នាមដែលមិនមានពីមុន និងមិនមានទេកាលពី ២០០០ ឆ្នាំមុន។
វាក៏អាចទៅរួចដែល ដោយអ្វីដែលមនុស្សលោកបានធ្វើនៅលើផែនដីនេះ នឹងនៅជាប់ជាមួយគេជារៀងរហូត គឺស្នាមរបួសរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។
រាល់ការជោគជ័យ សមិទ្ធិផលផ្សេងៗដែលបានបង្កើតឡើង នឹងរលាយបាត់ ហើយការទាំងអស់នោះមិនអាចឃើញនៅនគរស្ថានសួគ៌ទេ។ សម្រាប់ខ្ញុំភាពផ្ទុយគ្នានិងការពិពណ៌នានេះគឺពិតជាបានរៀបរាប់ពីសេចក្តីស្រលាញ់ដ៏ធំធេង
ដែលគ្មានអ្វីអាចពិពណ៌នាបាន។ ការអត់ទោសដែលគ្មានអ្វីអាចវាស់ស្ទង់បាន។ ការបង្ហាញពីព្រះគុណដ៏ធំធេងដែលគ្មាននរណាម្នាក់អាចបញ្ចេញបាន។
ព្រះជាម្ចាស់ស្រឡាញ់យើងជារៀងរហូត។ ខ្ញុំគិតថាអ្វីដែលជាការអាក្រក់បំផុត គឺនៅពេលដែលយើងគិតថា យើងនឹងអាចធ្វើអ្វីមួយដែលធ្វើព្រះឈប់ស្រលាញ់ពួកយើង ប៉ុន្តែយើងមិនអាចបញ្ឈប់សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ទោះបីយើងធ្វើអ្វីក៏ដោយ។ សេចក្តីស្រលាញ់របស់ទ្រង់នៅជាមួយយើងជារាងរហូត។
ការអនុវត្ត
រាល់ពេលមានរឿងកើតឡើងនៅក្នុងជីវិតរបស់យើងដែលយើងគិតថាវាអាចបំបែកយើងចេញពីព្រះ ជារៀងរហូត។ គិតអំពីសញ្ញានៃសេចក្ដីស្រឡាញ់ដែលអាចមើលឃើញជារៀងរហូត ស្លាកស្នាម (ស្នាមរបួស) របស់ព្រះយេស៊ូបន្ទាប់ពីការឆ្កាង។ ជឿថាគ្មាននរណាម្នាក់ សូម្បីតែរឿងអាក្រក់បំផុត ដែលបានកើតឡើង នៅក្នុងជីវិតរបស់អ្នក អាចធំធេងជាងសេចក្តីស្រឡាញ់និងការអភ័យទោសរបស់ទ្រង់ឡើយ។
Michal Wlodarczyk, ICF Bydgoszcz
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
Related Plans

Breakout

THINGS OF HEAVEN (Where We Come From) with Red Rocks Worship

Doing Business God’s Way

Understanding the Power of Testimony

Spirit Calling

Your Reset Life

Presence 12: Arts That Inspire Reflection & Prayers

For the Love of Ruth

Horizon Church August Bible Reading Plan: Prayer & Fasting
