#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

អំឡុងពេលវគ្គនេះ យើងបានឆ្លុះបញ្ចាំងឃើញខ្លួនឯងច្រើនមែនទែន ជាពិសេសនៅជំពូកទី១២នៃគម្ពីរនិក្ខមនំ។ គឺនិយាយពី គ្រោះកាចទាំង១០ មានពិធីបុណ្យរំលងនៃសត្វចៀម ការរំដោះ និងទេវតានៃសេចក្តីស្លាប់ ។ ឥឡូវនេះយើងចង់មើលតាំងពីដើមដំបូងនៃជំពូកនេះ។ ព្រះបានបង្គាប់ឲ្យប្រជាជនរបស់ទ្រង់ផ្លាស់ប្តូរការគិតរបស់គេ។ ឆ្នាំនេះ គួរតែចាប់ផ្តើមជាមួយការចងចាំនៃការរំដោះប្រជាជនអុីស្រាអែលពីអេសុីបដ៏អស្ចារ្យ ។
ប្រហែល១៤០០ឆ្នាំក្រោយ ពេលវេលាបានផ្លាស់ប្តូរម្តងទៀត។ ឥឡូវនេះពេលវេលាបានបែងចែកជាពីរគឺមុននិងក្រោយគ្រិស្តសករាជ។ ផ្ទុយពីការរៀបរាប់ខាងលើផ្លាស់ប្តូរពេលវេលា ដែលបានដាក់ប្រើក្នុងតំបន់ គឺជនជាតិ Jews ការផ្លាស់ប្តូរថ្មីនេះ បានដាក់ប្រើជុំវិញពិភពលោក។ ស្តាប់ទៅត្រឹមត្រូវ។ ប្រសិនបើការរំដោះដំបូងស្ថិតនៅក្រោមលោកម៉ូសេស គឺជនជាតិអុីស្រាអែល ការរំដោះទី២ គឺព្រះយេស៊ូសម្រាប់មនុស្សជុំវិញពិភពលោក។
ព្រះជាម្ចាស់ក៏ចង់ឲ្យអ្នកដាក់យុគសម័យថ្មីក្នុងជីវិតអ្នកម្តងទៀត។ ទ្រង់ក៏ចង់ឲ្យអ្នកមានបទពិសោធន៍ការនេះ មុន និងក្រោយ។ ការមុន អ្នកប្រហែលនៅជាប់ជាឈ្លើយដោយមិនផ្សះផ្សារ ហើយក្រោយមក ប្រហែលអ្នករស់នៅដោយសន្តិភាព។ ពីមុនដែលអ្នកធ្លាប់នៅជាប់ដោយភាពសង្ស័យលើខ្លួនឯង ហើយក្រោយមកអ្នកអាចឆ្លងកាត់ជីវិតដែលជឿទុកចិត្តខ្លួនឯង និង ទុកចិត្តលើព្រះ។ ព្រះក៏ចង់សរសេរចូលពេលវេលាអ្នកម្តងហើយម្តងទៀត។
ការអនុវត្ត
សរសេរចូលនៅផ្នែកណាដែលអ្នកទទួលបានការផ្លាស់ប្តូរក្នុងរយៈពេល៤០ថ្ងៃមុន។ តើមានអ្វីខ្លះបានផ្លាស់ប្តូរ? តើយើងអាចឃើញការផ្លាស់ប្តូរនោះដោយរបៀបណា? អរគុណព្រះជាម្ចាស់សម្រាប់ការនេះ
Joel Suter, ICF Luzern
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
Related Plans

Breakout

THINGS OF HEAVEN (Where We Come From) with Red Rocks Worship

Doing Business God’s Way

Understanding the Power of Testimony

Spirit Calling

Your Reset Life

Presence 12: Arts That Inspire Reflection & Prayers

For the Love of Ruth

Horizon Church August Bible Reading Plan: Prayer & Fasting
