គ្រាទន្ទឹងចាំដល់ហើយ៖ ព្រះគ្រិស្ដកំពុងយាងមក!គំរូ

Advent: Christ Is Coming!

ថ្ងៃទី 16 ក្នុងចំណោម 91 ថ្ងៃ

អុជភ្លើងទៀន

យើងរាល់គ្នាកំពុងទន្ទឹងចាំព្រះសង្គ្រោះ!
តើជីវិតបងប្អូនបានបញ្ចាំងនូវការគោរពកោតខ្លាចចំពោះព្រះជាម្ចាស់ដោយរបៀបណាដែរ?

ចូរអានអត្ថបទព្រះគម្ពីរ

សម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ចំពោះព្រះបាទដាវីឌ
២ សាំយូអែល ៧៖៨-១៧

ការឆ្លើយតបទាំងគោរពថ្វាយបង្គំព្រះ

គោរពថ្វាយបង្គំព្រះ ជាមួយនឹងជីវិតរបស់បងប្អូន
មានមហាក្សត្រដែលគង់នៅអស់កល្បបានយាងចេញមកពីពូជពង្សរបស់ព្រះបាទដាវីឌ។ តើជីវិតរបស់បងប្អូនមានបង្ហាញនូវសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះមហាក្សត្រយេស៊ូដែរឬទេ? ចូរចែកចាយម្នាក់ម្ដងៗ នៅក្នុងក្រុមគ្រួសាររបស់បងប្អូន អំពីកិច្ចការដែលបងប្អូនមើលឃើញ ចំពោះព័ន្ធកិច្ចនិងកិច្ចការដែលបងប្អូនសមាជិកម្នាក់ៗ កំពុងគោរពបម្រើអង្គព្រះយេស៊ូ។

គោរពថ្វាយបង្គំទ្រង់តាមសេចក្ដីអធិស្ឋាន
សូមប្រើខគម្ពីរក្នុងការថ្វាយកិត្ដិយស សារភាពទោសកំហុស សរសេរតម្កើង និង អរព្រះគុណព្រះជាម្ចាស់ចុះ។

គោរពថ្វាយបង្គំទ្រង់ដោយបទចំរៀង
ចូរច្រៀង៖ «ព្រះទ្រង់ប្រសូតហើយ»។ (ទំនុកខ្មែរបរិសុទ្ធ លេខ ៣៩)។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Advent: Christ Is Coming!

គម្រោងអានគម្ពីរសម្រាប់ពេលត្រៀមរំឭកថ្ងៃប្រសូត្ររបស់អង្គសង្គ្រោះនេះ បានផ្ដល់ជូនដោយ ព័ន្ធកិច្ច ថីសលបែន សម្រាប់ក្រុមគ្រួសារ ឬ បុគ្គលជនផ្ទាល់ខ្លួន ក្នុងការរៀបចំចិត្ដរបស់យើង ដើម្បីអបអរសាទរព្រះសង្គ្រោះ។ ការសង្កត់ធ្ងន់ដ៏ពិសេសត្រូវបានផ្ដល់ជូនទៅកាន់អត្ថន័យនៃការយាងមករបស់ព្រះគ្រិស្ដ ហើយថាតើសេចក្ដីនេះមានន័យយ៉ាងណាសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ។ គម្រោងនេះនឹងផ្ដើមនៅថ្ងៃទី ១ ខែធ្នូ។ សូមឲ្យក្រុមគ្រួសាររបស់បងប្អូនបង្កើតនូវអនុស្សាវរីយ៍ដែលស្ថិតស្ថេរក្នុងខណៈពេលបងប្អូនប្រើប្រាស់គម្រោងអាននេះ ដើម្បីឲ្យយល់បន្ថែមកាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនក្នុងសម្ពន្ធមេត្រីរបស់ព្រះវរបិតា ដែលមានសម្រាប់បងប្អូនម្នាក់ៗ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច ថីសលបេន (Thistlebend) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​www.thistlebendministries.org