គ្រាទន្ទឹងចាំដល់ហើយ៖ ព្រះគ្រិស្ដកំពុងយាងមក!គំរូ

ពេលត្រៀមរំឭកថ្ងៃយាងមកនៃព្រះសង្គ្រោះ គឺជារដូវកាលដែលមានរយៈពេល ៤ សប្ដាហ៍ ដែលប្រជារាស្រ្ដនៃព្រះទាំងឡាយទន្ទឹងរងចាំ ក៏ដូចជាការចូលរួមអបអរសាទរ នៅជុំវិញពិភពលោក ចំពោះការយាងមកនៃព្រះ។ វាគឺជាឱកាស ក៏ជាពេលវេលាដែលយើងត្រូវរៀបចំចិត្ដរបស់យើង ដើម្បីរងចាំទទួលព្រះអង្គសង្គ្រោះ ដែលជាព្រះ តាមសេចក្ដីសន្យាដែរ។ នេះជាពេលវេលា និងជាឱកាស ឲ្យយើងអាចជួយដល់កូនចៅរបស់យើង ក្នុងការសិក្សាទទួលបានមេរៀន អំពីកំណើតដ៏អស្ចារ្យរបស់ព្រះយេស៊ូ ជីវប្រវត្ដិព្រះ ការសុគតរបស់ព្រះអង្គ និង ការរស់ឡើងវិញនៃព្រះសង្គ្រោះផងដែរ។ សូមឲ្យរដូវកាលនេះ ជួយនាំឲ្យចិត្ដរបស់បងប្អូន ទទួលបានការរំឭករាល់អ្វីៗដែលព្រះទ្រង់បានធ្វើនៅក្នុងជីវិត និង ជំរុញនាំឲ្យយើងដើរឆ្ពោះទៅមុខបន្តទៀតនៅក្នុងឆ្នាំថ្មី ជាមួយនឹងការរំពឹងទុក និង ភាពត្រៀមរួចរាល់ជាស្រេច សម្រាប់ការបើកសម្ដែង និងចាក់បង្ហូរនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់បន្តថែមទៀតនៅក្នុងជីវិតរបស់យើងដែរ!
អុជភ្លើងទៀន
យើងរាល់គ្នាកំពុងទន្ទឹងចាំព្រះសង្គ្រោះ!
ចូរពន្យល់ណែនាំនូវពេលត្រៀមរំឭកថ្ងៃយាងមកនៃព្រះសង្គ្រោះទៅកាន់ក្រុមគ្រួសាររបស់បងប្អូន ហើយបង្កើតពេលវេលា ដាក់ជាគម្រោងសម្រាប់ជាពេលវេលាអានព្រះបន្ទូល ជាលក្ខណៈក្រុមគ្រួសារ ឲ្យបានជាប្រចាំថ្ងៃ។ អាចប្រើប្រាស់ទៀន ឬ ដាក់ជាកន្លាក់ ឲ្យបាន ២៥ កាំ (ទៀនវែងមួយ) រួចហើយ សរសេរលេខ ១ ដល់ ២៥ (ហ្វឺតលុបមិនជ្រះ) នៅក្នុងកន្លាក់នោះ។ ចូរអុជទៀនជារៀងរាល់ល្ងាចក្នុងខណៈពេលដែលបងប្អូន បើកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំណាយពេលភាពស្ងៀមស្ងាត់ដោយផ្ទាល់ខ្លួន ឬក៏ ជាមួយក្រុមគ្រួសារ ហើយទុកឲ្យទាននោះឆេះ មួយកន្លាក់ៗ ជារៀងរាល់ល្ងាចចុះ (សម្រាប់រយៈពេល ២៥ ល្ងាច រហូតដល់ថ្ងៃកំណើតព្រះ)។
ចូរអាននូវអត្ថបទព្រះគម្ពីរ
សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយនឹងធម្មជាតិហើយនិងមនុស្សលោក
លោកុប្បត្តិ ១៖២៧-២៨, ២៖១៦-១៧, និង យេរេមា ៣៣៖១៩-២២
ការឆ្លើយតបទាំងគោរពថ្វាយបង្គំព្រះ
គោរពថ្វាយបង្គំព្រះ ជាមួយនឹងជីវិតរបស់បងប្អូន
ព្រះជាម្ចាស់តែងតែគោរពតាមព្រះបន្ទូលសន្យារបស់ទ្រង់ដែលទ្រង់បានដាក់នៅក្នុងសម្ពន្ធមេត្រីរបស់ព្រះអង្គ។ ព្រះបន្ទូលទ្រង់គឺត្រឹមត្រូវទៀងត្រង់។ តើបងប្អូនទុកចិត្ដលើព្រះអង្គអត់? ចូរគិតដោយយកចិត្ដទុកដាក់ទៅកាន់ពាក្យពេចន៍របស់បងប្អូន។ តើបងប្អូនរក្សានូវពាក្យសន្យារបស់ខ្លួនដែរឬទេ? តើបងប្អូននិយាយអ្វីដែលខ្លួនចង់និយាយ ហើយចង់មានន័យដូចជាអ្វីដែលខ្លួននិយាយដែរឬយ៉ាងណា?
គោរពថ្វាយបង្គំទ្រង់តាមសេចក្ដីអធិស្ឋាន
សូមប្រើខគម្ពីរក្នុងការថ្វាយកិត្ដិយស សារភាពទោសកំហុស សរសេរតម្កើង និង អរព្រះគុណព្រះជាម្ចាស់ចុះ។
គោរពថ្វាយបង្គំទ្រង់ដោយបទចំរៀង
ចូរច្រៀង៖ «គ្រប់មនុស្សសត្វនៃព្រះជាម្ចាស់និងមហាក្សត្រយើងអើយ (All Creatures of Our God and King)»។
បទទំនុកខ្មែរបរិសុទ្ធន័យស្រដៀងគ្នា៖ "ម្នាលបណ្ដាជននៃផែនដីអើយ"

អំពីគម្រោងអាននេះ

គម្រោងអានគម្ពីរសម្រាប់ពេលត្រៀមរំឭកថ្ងៃប្រសូត្ររបស់អង្គសង្គ្រោះនេះ បានផ្ដល់ជូនដោយ ព័ន្ធកិច្ច ថីសលបែន សម្រាប់ក្រុមគ្រួសារ ឬ បុគ្គលជនផ្ទាល់ខ្លួន ក្នុងការរៀបចំចិត្ដរបស់យើង ដើម្បីអបអរសាទរព្រះសង្គ្រោះ។ ការសង្កត់ធ្ងន់ដ៏ពិសេសត្រូវបានផ្ដល់ជូនទៅកាន់អត្ថន័យនៃការយាងមករបស់ព្រះគ្រិស្ដ ហើយថាតើសេចក្ដីនេះមានន័យយ៉ាងណាសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ។ គម្រោងនេះនឹងផ្ដើមនៅថ្ងៃទី ១ ខែធ្នូ។ សូមឲ្យក្រុមគ្រួសាររបស់បងប្អូនបង្កើតនូវអនុស្សាវរីយ៍ដែលស្ថិតស្ថេរក្នុងខណៈពេលបងប្អូនប្រើប្រាស់គម្រោងអាននេះ ដើម្បីឲ្យយល់បន្ថែមកាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនក្នុងសម្ពន្ធមេត្រីរបស់ព្រះវរបិតា ដែលមានសម្រាប់បងប្អូនម្នាក់ៗ។
More
យើងសូមថ្លែងអំណរគុណទៅដល់ព័ន្ធកិច្ច ថីសលបេន (Thistlebend) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ www.thistlebendministries.org