គ្រាទន្ទឹងចាំដល់ហើយ៖ ព្រះគ្រិស្ដកំពុងយាងមក!គំរូ

អុជភ្លើងទៀន
យើងរាល់គ្នាកំពុងទន្ទឹងចាំព្រះសង្គ្រោះ!
ចូរអានអត្ថបទព្រះគម្ពីរ
ព្រះយេស៊ូជាព្រះសង្គ្រោះ ជាព្រះតាមពាក្យទំនាយសន្យា និង ជាពូជពង្សនៃព្រះបាទដាវីឌ
លូកា ១៖៣២, ៦៩ និង វិវរណៈ ២២៖១៦
ការឆ្លើយតបទាំងគោរពថ្វាយបង្គំព្រះ
គោរពថ្វាយបង្គំព្រះ ជាមួយនឹងជីវិតរបស់បងប្អូន
ការយាងមករបស់ព្រះគ្រិស្ដបានមានការថ្លែងសន្យាទុក អស់រយៈពេលជាច្រើនពាន់ឆ្នាំហើយ! ចូររំឭកអំពីពាក្យទំនាយជាច្រើន ដែលបានថ្លែងឡើង ចំពោះការយាងមកនៃព្រះសង្គ្រោះ។ ចូរសញ្ជឹងគិតអំពីសេចក្ដីស្រឡាញ់ដ៏ធំមហិមារបស់ព្រះជាម្ចាស់ចំពោះបងប្អូន។
គោរពថ្វាយបង្គំទ្រង់តាមសេចក្ដីអធិស្ឋាន
សូមប្រើខគម្ពីរក្នុងការថ្វាយកិត្ដិយស សារភាពទោសកំហុស សរសេរតម្កើង និង អរព្រះគុណព្រះជាម្ចាស់ចុះ។
គោរពថ្វាយបង្គំទ្រង់ដោយបទចំរៀង
ចូរច្រៀង៖ «ឱ យប់ដ៏វិសុទ្ធ (O Holy Night)»។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

គម្រោងអានគម្ពីរសម្រាប់ពេលត្រៀមរំឭកថ្ងៃប្រសូត្ររបស់អង្គសង្គ្រោះនេះ បានផ្ដល់ជូនដោយ ព័ន្ធកិច្ច ថីសលបែន សម្រាប់ក្រុមគ្រួសារ ឬ បុគ្គលជនផ្ទាល់ខ្លួន ក្នុងការរៀបចំចិត្ដរបស់យើង ដើម្បីអបអរសាទរព្រះសង្គ្រោះ។ ការសង្កត់ធ្ងន់ដ៏ពិសេសត្រូវបានផ្ដល់ជូនទៅកាន់អត្ថន័យនៃការយាងមករបស់ព្រះគ្រិស្ដ ហើយថាតើសេចក្ដីនេះមានន័យយ៉ាងណាសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ។ គម្រោងនេះនឹងផ្ដើមនៅថ្ងៃទី ១ ខែធ្នូ។ សូមឲ្យក្រុមគ្រួសាររបស់បងប្អូនបង្កើតនូវអនុស្សាវរីយ៍ដែលស្ថិតស្ថេរក្នុងខណៈពេលបងប្អូនប្រើប្រាស់គម្រោងអាននេះ ដើម្បីឲ្យយល់បន្ថែមកាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនក្នុងសម្ពន្ធមេត្រីរបស់ព្រះវរបិតា ដែលមានសម្រាប់បងប្អូនម្នាក់ៗ។
More
យើងសូមថ្លែងអំណរគុណទៅដល់ព័ន្ធកិច្ច ថីសលបេន (Thistlebend) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ www.thistlebendministries.org