គ្រាទន្ទឹងចាំដល់ហើយ៖ ព្រះគ្រិស្ដកំពុងយាងមក!គំរូ

អុជភ្លើងទៀន
យើងរាល់គ្នាកំពុងទន្ទឹងចាំព្រះសង្គ្រោះ!
តើបងប្អូនស្គាល់នូវពាក្យថា "សម្ពន្ធមេត្រី" ឬទេ? ពាក្យនេះជាអ្វីដែលព្រះជាម្ចាស់ថែរក្សានិងបំពេញហើយ។
ចូរអានអត្ថបទព្រះគម្ពីរ
លោក សាំយូអែល ជាព្យាការី និង ជាបូជាចារ្យ
១ សាំយូអែល ៣៖១៩-២០ និង ១ សាំយូអែល ៧៖៥-១៧
ការឆ្លើយតបទាំងគោរពថ្វាយបង្គំព្រះ
គោរពថ្វាយបង្គំព្រះ ជាមួយនឹងជីវិតរបស់បងប្អូន
ព្រះជាម្ចាស់បានមានបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលតាមរយៈលោក សាំយូអែល។ គ្មាននរណាម្នាក់អាចគោរពតាមក្រឹត្យវិន័យឲ្យបានល្អឥតខ្ចោះឡើយ។ កូនសត្វចៀមល្អឥតខ្ចោះ ត្រូវយកមកធ្វើជាយញ្ញបូជា សម្រាប់ការអត់អោនទោសនៃបាប។ ដូច្នេះ ព្រះសង្គ្រោះគឺជាតម្រូវការដ៏ចាំបាច់!
គោរពថ្វាយបង្គំទ្រង់តាមសេចក្ដីអធិស្ឋាន
សូមប្រើខគម្ពីរក្នុងការថ្វាយកិត្ដិយស សារភាពទោសកំហុស សរសេរតម្កើង និង អរព្រះគុណព្រះជាម្ចាស់ចុះ។
គោរពថ្វាយបង្គំទ្រង់ដោយបទចំរៀង
ចូរច្រៀង៖ «ឱ ភូមិបេថ្លេហិមអើយ (O Little Town of Bethlehem)»។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

គម្រោងអានគម្ពីរសម្រាប់ពេលត្រៀមរំឭកថ្ងៃប្រសូត្ររបស់អង្គសង្គ្រោះនេះ បានផ្ដល់ជូនដោយ ព័ន្ធកិច្ច ថីសលបែន សម្រាប់ក្រុមគ្រួសារ ឬ បុគ្គលជនផ្ទាល់ខ្លួន ក្នុងការរៀបចំចិត្ដរបស់យើង ដើម្បីអបអរសាទរព្រះសង្គ្រោះ។ ការសង្កត់ធ្ងន់ដ៏ពិសេសត្រូវបានផ្ដល់ជូនទៅកាន់អត្ថន័យនៃការយាងមករបស់ព្រះគ្រិស្ដ ហើយថាតើសេចក្ដីនេះមានន័យយ៉ាងណាសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ។ គម្រោងនេះនឹងផ្ដើមនៅថ្ងៃទី ១ ខែធ្នូ។ សូមឲ្យក្រុមគ្រួសាររបស់បងប្អូនបង្កើតនូវអនុស្សាវរីយ៍ដែលស្ថិតស្ថេរក្នុងខណៈពេលបងប្អូនប្រើប្រាស់គម្រោងអាននេះ ដើម្បីឲ្យយល់បន្ថែមកាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនក្នុងសម្ពន្ធមេត្រីរបស់ព្រះវរបិតា ដែលមានសម្រាប់បងប្អូនម្នាក់ៗ។
More
យើងសូមថ្លែងអំណរគុណទៅដល់ព័ន្ធកិច្ច ថីសលបេន (Thistlebend) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ www.thistlebendministries.org